Donald Trump ពន្យារពេលយកពន្ធគយលើទំនិញពីកាណាដា និងម៉ិកស៊ិកថែមមួយខែទៀត

បរទេស៖ យោងតាមប្រភពព័ត៌មានពី​ The Guardian បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានពន្យារពេលលើការយកពន្ធគយជាបណ្តោះអាសន្នលើមុខទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកជាលើកទីពីរក្នុងរយៈពេលមួយខែទៀត។

ថ្មីៗនេះ  ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានប្រកាសថា ពន្ធលើផលិតផលជាច្រើនពីប្រទេសកាណាដា និងម៉ិកស៊ិក នឹងត្រូវពន្យារពេលថែមមួយខែទៀត ដោយចាប់ផ្តើមអនុវត្តនៅខែមេសាវិញ។ ទន្ទឹមនឹងនេះ Trump បានបន្ធូរបន្ថយការរឹតបន្តឹងលើប្រទេសកាណាដា និងម៉ិកស៊ិករួចហើយ ដោយលើកលែងពន្ធដល់ក្រុមហ៊ុនផលិតរថយន្តរយៈពេលមួយខែបន្ទាប់ពីពួកគេបានព្រមានអំពីការរំខានយ៉ាងទូលំទូលាយ។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីម៉ិកស៊ិក លោក Claudia Sheinbaum រួចហើយនោះ លោក Trump បានប្រកាសថា ម៉ិកស៊ិកនឹងមិនតម្រូវឱ្យបង់ពន្ធលើអ្វីទាំងអស់ ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់រវាងសហរដ្ឋអាមេរិកម៉ិកស៊ិក ឬ កិច្ចព្រមព្រៀង USMCA ។ ប៉ុន្មានម៉ោងក្រោយមក Trump បានចុះហត្ថលេខាលើវិសោធនកម្មមួយដែលបានពន្យារពេលការយកពន្ធដូចគ្នាសម្រាប់កាណាដារហូតដល់ថ្ងៃទី២ ខែមេសា។ យ៉ាងណាមិញ Trump គាត់បានវាយប្រហារចំៗទៅកាន់នាយករដ្ឋមន្ត្រី Justin Trudeau ថាកំពុងយកលេសបញ្ហាពន្ធ ដើម្បីបន្តកាន់តំណែង។

ក្នុងអំឡុងពេលសុន្ទរកថារបស់ប្រធានាធិបតីទៅកាន់សភាកាលពីល្ងាចថ្ងៃអង្គារ Trump បានទទួលស្គាល់ថា ពន្ធគយនឹងបង្កឱ្យមានការរំខាន ប៉ុន្តែការរំខាន់នេះមានតែបន្តិចបន្តួចប៉ុណ្ណោះ ដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់អាម៉េរិកនោះទេ។ Trump បានសន្យាថា លោកនឹងកំណត់គោលដៅលើប្រទេសកាណាដា និងម៉ិកស៊ិក។

យ៉ាងណាមិញ បន្ទាប់ពីដាក់ពន្ធលើប្រទេសទាំងបី (ចិន ម៉ិកស៊ិក កាណាដា) បានពីរថ្ងៃ Trump បានផ្លាស់ប្តូរចិត្តដោយពន្យារពេលការយកពន្ធពីកាណាដា និងម៉ិកស៊ិកថែមមួយខែទៀត។ ទោះបីជា Trump និងសម្ព័ន្ធមិត្តយល់ឃើញថា ពន្ធគយខ្ពស់របស់អាម៉េរិកលើការនាំចូលនឹងជួយធ្វើឱ្យមហាអំណាចនេះអស្ចារ្យម្តងទៀត ប៉ុន្តែអាជីវកម្មទាំងអស់នៅក្នុងសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោកបានព្រមានពីការខូចខាតយ៉ាងសំខាន់ចំពោះក្រុមហ៊ុន និងអ្នកប្រើប្រាស់ ប្រសិនបើរដ្ឋបាល Trump នៅតែបន្តអនុវត្តយុទ្ធសាស្ត្រនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *