Donald Trump ជំរុញឱ្យ NATO ឈប់ទិញប្រេងពីរុស្ស៊ី និងដំឡើងពន្ធលើប្រទេសដែលបន្តទិញប្រេងរបស់រុស្ស៊ី

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump បានបញ្ចុះបញ្ចូល និងជំរុញឱ្យសម្ព័ន្ធមិត្តណាតូ (NATO) បញ្ឈប់ការទិញប្រេងពីរុស្ស៊ី ហើយលោកក៏មានគម្រោងដំឡើងពន្ធលើបណ្តាប្រទេសនានាដែលនៅតែបន្តទិញប្រេងរបស់រុស្ស៊ីថែមទៀតផង។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោក Trump បានបង្ហោះនៅលើ Truth Social ថា ៖

«ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងដាក់ទណ្ឌកម្មធ្ងន់ៗលើប្រទេសរុស្ស៊ីនៅពេលដែលសមាជិកណាតូទាំងអស់យល់ព្រមធ្វើដូចការលើកឡើងរបស់ខ្ញុំដោយការឈប់ទិញប្រេងពីរុស្ស៊ី។ ដូចដែលអ្នកបានដឹងហើយថា ការប្តេជ្ញាចិត្តរបស់ណាតូក្នុងការយកជ័យជំនះលើរុស្ស៊ីគឺតិចជាង ១០០% ហើយមានភាពតក់ស្លុតដែលអ្នកខ្លះនៅបន្តទិញប្រេងពីរុស្សី! វាធ្វើឱ្យអំណាចនៃការចរចារបស់អ្នកធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែនៅតែពឹងផ្អែកប្រេងរុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ហើយនៅរង់ចាំតែការសម្រេចចិត្តរបស់អ្នកដែលជាសមាជិកណាតូថា បញ្ចប់ការទិញប្រេងពីរុស្ស៊ីនៅពេលណាតែប៉ុណ្ណោះ»។

មិនត្រឹមតែប៉ុណ្ណោះ Trump ក៏បានអំពាវនាវឱ្យណាតូដាក់សម្ពាធលើប្រទេសចិនផងដែរ ដោយជឿជាក់ថានេះ បើសិនណាតូដំឡើងពន្ធពី ៥០% ទៅ ១០០% លើប្រទេសចិន គឺជាផ្នែកមួយដែលអាចបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់យ៉ាងឆាប់រហ័ស ប្រសិនបើជំហានទាំងនោះត្រូវបានចាត់វិធានការ។ យ៉ាងណាមិញ វាមិនទាន់ច្បាស់ទេថា តើប្រទេសណាតូនឹងចាត់វិធានការទាំងនេះបានដែរឬទេ? ទន្ទឹមនឹងនេះ Trump ក៏កំពុងពិចារណាដាក់ទណ្ឌកម្មធ្ងន់ធ្ងរ រួមមានទាំងវិស័យធនាគារ ប្រេង និងការដំឡើងពន្ធផងដែរទៅលើបណ្តាប្រទេសដែលនៅគាំទ្រ និងទិញប្រេងរបស់រុស្ស៊ី។ ជាក់ស្តែង ប្រធានាធិបតីអាម៉េរិករូបនេះបានដំឡើងពន្ធទ្វេដងទៅលើប្រទេសឥណ្ឌារហូតដល់ ៥០% គ្រប់មុខទំនិញនាំចូលក្នុងទឹកដីអាម៉េរិក ពាក់ព័ន្ធនឹងការបន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី។

កាលពីសប្តាហ៍មុន Trump ក៏បានបញ្ចុះបញ្ចូលសហភាពអឺរ៉ុប (EU) ឱ្យដំឡើងពន្ធពី ៥០% ទៅ ១០០% លើទាំងប្រទេសចិន និងឥណ្ឌាផងដែរ។ យ៉ាងណាមិញ គេមើលឃើញថា សហភាព​អឺរ៉ុបអាចនឹងមិនធ្វើតាមសំណូមពររបស់ប្រធានាធិបតីអាម៉េរិករូបនេះទេ ដោយសារពួកគេ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ចរចាលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឥណ្ឌា។

គួរឲ្យបញ្ជាក់ដែរថា រុស្ស៊ី​ គឺជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ដ៏ធំ​បំផុត​របស់​សហភាព​អឺរ៉ុប​មុន​ពេល​មានសង្គ្រាមជាមួយនឹង​អ៊ុយក្រែន​ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក តំបន់អឺរ៉ុបបានហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីតាមសមុទ្រ ក៏ដូចជាផលិតផលប្រេងចម្រាញ់ ដូចជា ប្រេងម៉ាស៊ូតជាដើម។ ជាលទ្ធផល ការនាំចូលប្រេងពីរុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ១,៧២ ពាន់លានដុល្លារសម្រាប់ត្រីមាសទីមួយនៃឆ្នាំ២០២៥ ខណៈដែលកាលពីត្រីមាសទីមួយក្នុងឆ្នាំ២០២១ មានទំហំរហូតដល់ប្រមាណ ១៦,៤ ពាន់លានដុល្លារអាម៉េរិក។ បន្ថែមពីនេះ ការនាំចូលឧស្ម័នធម្មជាតិរាវពីរុស្ស៊ីបានធ្លាក់ចុះពី ២២% នៃឆ្នាំ២០២១ មកត្រឹម ១៩% នៅឆ្នាំ២០២៥។ យ៉ាងណាមិញ តំបន់អឺរ៉ុបទំនងជាមិនចង់ពាក់ព័ន្ធនឹងការដាក់សម្ពាធលើឥណ្ឌា និងចិននោះទេ បើទោះបីជាពួកគេជាអ្នកទិញប្រេងដ៏ធំបំផុតរបស់រុស្ស៊ីក៏ដោយ ហើយពួកគេចង់បញ្ចៀសពីសង្គ្រាមពាណិជ្ជកម្ម ជាពិសេសជាមួយប្រទេសចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *