ទីម័រខាងកើតឬ Timor Leste នឹងក្លាយទៅជាប្រធានបទមួយសម្រាប់កិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលមាននៅក្នុងរបៀបវារៈនៃព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានដែលកំពុងរៀបចំធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំនេះ។

ទីម័របានដាក់ពាក្យស្នើរសុំចូលជាសមាជិកអាស៊ានតាំងតែពីឆ្នាំ២០១១ មកម្ល៉េះនិងកំពុងទទួលបានសញ្ញាជាវិជ្ជមានពីសមាជិកអាស៊ាន ជាពិសេសកម្ពុជាដែលជាប្រធានអាស៊ាន។

កន្លងមកលោកស្រីរដ្ឋមន្ត្រីការបរទេសទីម័រប្រចាំនៅប្រទេសម៉ាឡេស៊ី Joana Veneranda Amaral ធ្លាប់បានចង្អុលបង្ហាញជាច្រើនរួចមកហើយអំពីសក្តានុពលរបស់ប្រទេសទីម័រនិងអត្ថប្រយោជន៍ដែលបានចែករំលែកជាមួយនឹងអាស៊ាន។ ទីម័រគឺជាអ្នកជួយគាំទ្រយ៉ាងខ្លាំងក្លា និងសកម្មមួយក្នុងទីផ្សារបស់អាស៊ានដែលមានប្រជាពលរដ្ឋសរុបដល់ទៅ៦២០លាននាក់ និងមាន GDP ដល់ទៅ៣ទ្រីលានដុល្លារ។ អាស៊ានគឺជាអ្នកនាំចូលទំនិញមកកាន់ប្រទេសទីម័រធំជាងគេបំផុតដែលក្នុងនោះមាន ឥណ្ឌូនេស៊ី, សិង្ហបុរី, ម៉ាឡេស៊ី, ថៃ និងវៀតណាមជាអ្នកនាំមុខគេ។
គិតត្រឹមតែប្រទេសសិង្ហបុរីប៉ុណ្ណោះ ការវិនិយោគសរុបដែលទីម័រទទួលបានមានរហូតទៅដល់ ២១ពាន់លានដុល្លារ ខណៈដែលឥណ្ឌូនេស៊ីបានវិនិយោគគម្រោងសរុបចំនួន១៨មកហើយ មានតម្លៃសរុបប្រមាណជា ១,២ពាន់លានដុល្លារ។
គួរឲ្យដឹងដែរថា ទីម័រមានទីតាំងស្ថិតនៅក្នុងដែនកោះ Timor ឬ Island of Timor មានផ្ទៃដីប្រមាណជា ១៥ ០០៦គីឡូម៉ែត្រការ៉េ ជាមួយនឹងចំនួនពលរដ្ឋរស់នៅសរុបប្រមាណជាង ១.៣៤លាននាក់គិតត្រឹមឆ្នាំ២០២១ ជាតួលេខធ្វើឡើងដោយធនាគារពិភពលោក ខណៈដែលរូបិយវត្ថុផ្លូវការរបស់ខ្លួនគឺជាលុយដុល្លារអាមេរិកហើយកាលពីឆ្នាំ២០២១ផងដែរ ផលិតផលក្នុងស្រុកសរុបដែលទីម័រទទួលបានមានប្រមាណជា ១ ៩៥៩លានដុល្លារអាមេរិក ហើយចំណែកឯការប្រើប្រាស់ភាសាជាផ្លូវការគឺភាសាប៉ទុយហ្គាល។
កាលពីឆ្នាំ១៩៩៩ ព្រឹត្តិការណ៍បោះឆ្នោតប្រជាមតិជាប្រវត្តិសាស្ត្រត្រូវបានធ្វើឡើងក្រោមកិច្ចគាំទ្រដោយអង្គការសហប្រជាជាតិ ហើយកងកម្លាំងអន្តរជាតិបានបន្តថែរក្សាសន្តិភាពជូនដែនកោះមួយនេះរហូតដល់ឆ្នាំ២០០២ ដើម្បីអាចប្រកាសឯករាជ្យ ខណៈដែលសហរដ្ឋអាមេរិកក៏បានក្លាយទៅជាដៃគូបង្កើតទំនាក់ទំនងកាទូតមុនគេដោយការដំណើរការស្ថានទូតក្នុងទីក្រុង Dili៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content