អ្នកសេដ្ឋកិច្ច ៖សន្និធិស្រូវ អង្ករកម្ពុជា ស្ថាប័នពាក់ព័ន្ធត្រូវច្បាស់លាស់ក្នុងការធានាសន្និធិស្បៀង

ភ្នំពេញ៖ សហព័ន្ធស្រូវ អង្ករកម្ពុជាបានបង្ហាញរបាយការណ៍៧ខែរបស់ខ្លួន ដោយបានរំពឹងថា ការនាំចេញអង្កររបស់កម្ពុជា នឹងមានការកើនឡើង ហើយប្រទេសដែលមានតម្រូវការអង្ករ នឹងរត់មករកប្រទេសដែលមានការនាំចេញ ដោយចាត់ទុកថា ការហាមឃាត់នាំចេញអង្កររបស់ប្រទេសឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ី នឹងបង្កលក្ខណៈល្អ ជាឱកាសសម្រាប់កម្ពុជាបង្កើនការនាំចេញ។

បណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ AMS ថាក្នុងដំណាក់កាលនេះកម្ពុជាមិនមានផលប៉ះពាល់អ្វីទេ ទោះបីមានស្បៀងសកលមានការឡើងថ្លៃ ព្រោះថាវិបត្តិស្បៀងអាហារ ពិភពលោកបានជួបបញ្ហា តាំងតែពីការរីករាលដាលនៃជំងឺកូវីដ-១៩មកម៉្លេះ ។  វិបត្តិស្បៀងនេះ វាកើតឡើងខ្លាំង បន្ទាប់ពីកើតមានសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនាំឱ្យប្រទេសមួយចំនួន មិនបានផលិត ឬកាត់បន្ថយការផលិត ដែលនាំឱ្យតម្លៃស្បៀងអាហារកើនឡើង។

លោកបណ្ឌិតអាះអាងថា ដោយសារតម្រូវការបរិមាណតម្រូវការថយចុះ ស្បៀងឡើងថ្លៃ កម្ពុជានឹងមានលទ្ធភាពនាំចេញទៅតាមផែនការរបស់ខ្លួនរហូតទៅដល់ ៧០ម៉ឺនតោននៅក្នុងឆ្នាំ២០២៣ នេះ ទៅតាមគម្រោងដែលបានគ្រោងទុករបស់សហព័ន្ធស្រូវ អង្ករកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ៖ «ការនាំចេញស្បៀងបានគឺយើងមានសន្និទ្ធិច្បាស់លាស់ទៅហើយ ទាំងលក្ខណៈគ្រួសារ ទាំងសហគមន៍ និងទាំងលក្ខណៈក្រុមហ៊ុន ក៏មិនមានជាបញ្ហា ព្រមទាំងទទួលបានតម្លៃឡើងថ្លៃមួយកម្រិតផងទៀតក្នុងស្ថានភាពបច្ចុប្បន្ននេះ»។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ៖ «ជារួមខ្ញុំយល់ថាជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនឹងទទួលបានតម្លៃ ដោយលក់បានថ្លៃ កាន់តែមានភាពងាយស្រួល មិនពិបាករកម៉ូយ។ តែស្ថាប័នពាក់ព័ន្ធ​ត្រូវគិតដល់បញ្ហាប្រែប្រួលខ្លាំងនៃអាកាសធាតុ ក៏នាំវិបត្តិដល់ពិភពលោកផងដែរ។ វានាំឱ្យមានឧបសគ្គដល់ស្បៀងអាហារការធ្វើកសិកម្មមិនបានផលល្អ ដែលយើងក៏ជួបប្រទះដែរ។ យើងត្រូវមើលទៅដល់កត្តាជាក់ស្ដែង ទោះបីយើងមានសន្និធិស្បៀងក៏ត្រូវមានភាពច្បាស់លាស់ ព្រោះយើងបាននាំចេញនូវផលិតផលហើយ និងបានផលចំណេញ តែការលក់ច្រើនពេកវាអាចនឹងមានការខ្វះខាតដែរ»។

ក្នុងបរិបទនេះ លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការហាមឃាត់នាំចេញអង្កររបស់ឥណ្ឌា និងបណ្ដាប្រទេសផ្សេងទៀតនៅពេលនេះ បានធ្វើឱ្យប្រទេសជិតខាងសម្រុកទិញស្រូវពីកសិករកម្ពុជា។ ការណ៍នេះ នាំឱ្យតម្លៃស្រូវកើនឡើងខ្ពស់លើសពីការរំពឹងទុក ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្ករមួយចំនួនដែរ ព្រោះថាថ្លៃដើមនៃការផលិតកើនឡើង។

លោក ចាន់ សុឃាំង បានកត់សម្គាល់ពីបច្ចុប្បន្នភាពនៃតម្លៃអង្ករ ដែលនាំចេញបានកើនឡើង១៥ភាគរយ ប៉ុន្តែតម្លៃស្រូវដែលប្រមូលទិញពីកសិករវិញ ហក់ឡើងខ្ពស់រហូតដល់២៥ភាគរយ។ ជាក់ស្ដែង នៅថ្ងៃទី៧ ខែសីហា ស្រូវមានតម្លៃចន្លោះពី១២០០រៀល ទៅ ១៣០០រៀល ក្នុងមួយគីឡូក្រាម។

សូមជ្រាបថា ​ជា​មធ្យម​កសិករ​កម្ពុជា​ផលិត​ស្រូវ​បាន​សរុប​ប្រមាណ​ ១២ លាន​តោន​ក្នុង​មួយ​ឆ្នាំ គឺ​លើស​ពី​​ ៦ លាន​តោន​​ សម្រាប់​ការ​នាំ​ចេញដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​នាំចេញ​​ស្រូវ​អង្ករ​ជាប់​លេខ​រៀង​ទី ​៨ នៅ​លើ​ពិភព​លោក​ ខណៈដែលប្រទេសដែលនាំចេញអង្ករធំៗជាងគេរបស់ពិភពលោកមាន ឥណ្ឌា៤០,៥ភាគរយ  ថៃ១៥,៣ភាគរយ  វៀតណាម១៣,៥ភាគរយ និងប្រទេសផ្សេងទៀត៣០, ៧ភាគរយសម្រាប់ឆ្នាំ២០២២-២០២៣ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)