ឯកឧត្តម សាយ សំអាល់ ៖ ផែនការមេអភិវឌ្ឍន៍ថាមពល ២០២២-២០៤០ ជាជំហានដ៏ចាំបាច់បំផុត

ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ការដាក់ចេញនូវ «ផែនការមេអភិវឌ្ឍន៍ថាមពល ២០២២-២០៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាព​ថាមពល ២០២២-២០៣០» មិនត្រឹមតែជា ជំហានដ៏ចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដោះស្រាយបញ្ហាបរិស្ថាន​សកល ជាពិសេសការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុផងដែរ។

ក្នុងនាមក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងកោត​សរសើរចំពោះក្រសួងរ៉ែ និងថាមពល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំកសាងនូវឯកសារគោលនយោបាយដ៏មានសារសំខាន់ទាំងនេះសម្រាប់គាំទ្រដល់អន្តរកាលសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ទៅកាន់ដំណាក់កាលថ្មី គឺកសាងសង្គមមួយប្រកបដោយអព្យាក្រឹត្យកាបូន និងវិបុលភាព។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ៖

“ថាមពល គឺផ្នែកមួយដែលមិនអាចខ្វះបាននៃជីវភាពរស់នៅក្នុងសង្គមទំនើប ប៉ុន្តែថាម​ពលក៏មានចំណែកយ៉ាងធំនៅក្នុងបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុផងដែរ”

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងថា ដោយបំពេញបន្ថែមយ៉ាងល្អទៅលើគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមកក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ពោល គឺកម្ពុជាមិនត្រឹមតែមានចំណូលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង របៀបរបបរស់នៅ និងការគិតគូរបែបជឿនលឿន ទីក្រុងមានសោភណ្ឌភាព ផាសុកភាព និងភាពបៃតង ហើយសង្គមមានសុខដុមរមនា ផងដែរ។

ក្នុងឱកាសបើកវេទិកាជាផ្លូវការដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និងថាមពល ដែលបានរំលេចពីសារៈសំខាន់នៃគោលនយោបាយទាំងនេះ ដើម្បីជំរុញ​អន្តរ​កម្មថាមពលរបស់កម្ពុជា និងឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តអន្តរជាតិក្រោមកិច្ច​ព្រម​ព្រៀងទីក្រុងប៉ារីស។

ឯកឧត្តម ស៊ុយ សែម បានថ្លែងថា ៖

“កម្ពុជាប្តេជ្ញាបង្កើនការ​ប្រើ​ប្រាស់​ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ដែលនឹងគាំទ្រដល់ កិច្ចខិតខំប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ថាមពលប្រកបដោយភាពជឿជាក់ ស្ថិរភាព និងតម្លៃសមរម្យ”

ក្នុងសេចក្ដីប្រកាស ព័ត៌មានរបស់ ADBបានបញ្ជាក់ថា PDP ជាផែនការរយៈពេលវែងដំបូងរបស់កម្ពុជា​សម្រាប់   វិស័យថាមពលរបស់ខ្លួន ដែលរួមមាន​សេណា​រីយ៉ូ​ជាច្រើន សម្រាប់ផែនការរយៈ​ពេល ២០​ ឆ្នាំ ដែលរួមបញ្ចូលកំណើនតម្រូវការអគ្គិសនី ការពង្រីកប្រភព​ផលិត​​ថាមពល និង​ការអភិវឌ្ឍបណ្តាញបញ្ជូន និងចែកចាយ។

NEEP គឺជាគោលនយោបាយដំបូង​របស់​កម្ពុជា ស្តីពីប្រសិទ្ធភាពថាមពល ហើយវាមានក្របខ័ណ្ឌគាំទ្រ​សម្រាប់ការអភិវឌ្ឍ​នៃវិស័យនេះនាពេលអនាគត។ ក្នុងនោះ NEEP បានកំណត់គោលដៅជាតិប្រកបដោយ​មហិច្ឆតា​សម្រាប់ការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងហោច​ណាស់ ១៩ភាគរយ ត្រឹមឆ្នាំ ២០២៣ ធៀបនឹង​សេណា​រីយ៉ូ ដែលគ្មានប្រសិទ្ធភាពថាមពល។  NEEP ក៏កំណត់ វិធាន​ការ និងឧបករណ៍ដែលរាជរដ្ឋាភិបាល​នឹងផ្តល់អាទិភាព និងអភិវឌ្ឍន៍ ដើម្បីគាំទ្រ​ដល់ការអនុម័តកាន់តែទូលំទូលាយនៃប្រសិទ្ធភាពថាមពល។ សម្រាប់ ADB បានផ្តល់​ជំនួយ​បច្ចេកទេសក្នុងការអភិវឌ្ឍ PDP និង NEEP ទាំងពីរ។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បាន​សាទរ​ចំពោះ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់កម្ពុជាក្នុងការផ្លាស់ប្តូរទៅរកទម្រង់ថាមពលស្អាតជាងមុន និង​បានបញ្ជាក់នូវ​ការ​​គាំទ្រ​​របស់ ADB ដល់ការផ្លាស់ប្តូរទាំងនេះ តាមរយៈការគាំទ្រ​គោល​នយោបាយ និងការវិនិយោគ​ជាគម្រោង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា