សហភាពអឺរ៉ុប ពន្យារពេលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាម៉េរិកខាងត្បូង Mercosur បន្ទាប់ពីកសិករធ្វើបាតុកម្ម

បរទេស៖ សហភាពអឺរ៉ុប បានពន្យារពេលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយជាមួយបណ្តាប្រទេសនៅអាម៉េរិកខាងត្បូងបន្ទាប់ពីមានការតវ៉ាពីសំណាក់កសិករក្នុងតំបន់ ជាមួយនឹងការប្រឆាំងនៅនាទីចុងក្រោយដោយបារាំង និងអ៊ីតាលី នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera។

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Paula Pinho បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប (EU) និងតំបន់អាម៉េរិកខាងត្បូង Mercosur នឹងត្រូវពន្យារពេលរហូតដល់ខែមករា ឆ្នាំ២០២៦ ខណៈដែលកិច្ចព្រមព្រៀងនេះបានចំណាយពេលប្រហែល ២៥ ឆ្នាំដើម្បីចរចា។ កាលពីដំបូង ប្រធានគណៈកម្មការ Ursula von der Leyen រំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ប៉ុន្តែចាំបាច់ត្រូវការសម្លេងគាំទ្រច្រើនពីសមាជិក។

លោកស្រី Von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោក Antonio Costa រួមជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giorgia Meloni បានយល់ព្រមពន្យារពេលកិច្ចព្រមព្រៀងនេះ ដោយផ្អែកលើលក្ខខណ្ឌមួយចំនួនដែលអ៊ីតាលីបានគាំទ្រថាគួរបោះឆ្នោតនៅក្នុងខែមករា។ លើសពីនេះ​ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានប្រឆាំងនឹងកិច្ចព្រមព្រៀងនេះផងដែរ ហើយបានអំពាវនាវឱ្យមានការពិភាក្សាបន្ថែមទៀតនៅក្នុងខែមករា។ លោក Macron កំពុងពិភាក្សាជាមួយនឹងសមាជិកផ្សេងទៀត ដូចជា អ៊ីតាលី ប៉ូឡូញ បែលហ្ស៊ិក អូទ្រីស និងអៀរឡង់ អំពីការពន្យារពេលលើកិច្ចចុះហត្ថលេខានេះ ដោយលើកហេតុផលថា កសិករក្នុងតំបន់កំពុងប្រឈមមុខនឹងបញ្ហាធំរួចហើយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប ជាមួយតំបន់អាម៉េរិកខាងត្បូង Mercosur អាចនឹងបង្កើតជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដែលអាចជួយឱ្យអឺរ៉ុបចំនួន ២៧ ប្រទេស នាំចេញយានយន្ត គ្រឿងចក្រ និងស្រាកាន់តែច្រើនទៅកាន់អាម៉េរិកឡាទីន ចំពេលមានភាពតានតឹងពាណិជ្ជកម្មសកលកំពុងកើតមាន។ យ៉ាងណាមិញ ផែនការនេះកំពុងជួបភាពរង្គោះរង្គើរនៅក្នុងតំបន់ជាពិសេសបារាំង និងអ៊ីតាលី ដែលកំពុងភ័យខ្លាចលំហូរចូលនៃទំនិញតម្លៃទាប ដែលអាចប៉ះពាល់ដល់កសិករអឺរ៉ុប ខណៈដែលអាល្លឺម៉ង់ អេស្បាញ និងបណ្តុំប្រទេសន័រឌិក (Nordic) បានលើកឡើងថា វាអាចនឹងធ្វើឱ្យការនាំចេញរងផលប៉ះពាល់ដោយសារពន្ធរបស់អាម៉េរិក និងការកាត់បន្ថយការពឹងផ្អែកលើរ៉ែសំខាន់ៗរបស់ប្រទេសចិន។

លោក Dominic Kane អ្នករាយការណ៍ពីទីក្រុងប៊ែកឡាំងរបស់ Al Jazeera បានលើកឡើងថា អាល្លឺម៉ង់ អេស្បាញ និងបណ្តុំប្រទេសន័រឌិក កំពុងធ្វើការបញ្ចុះបញ្ចូលសមាជិកផ្សេងទៀតឲ្យយល់ព្រមចំពោះកិច្ចព្រមព្រៀងមួយនេះ។ យ៉ាងណាមិញ ​រដ្ឋាភិបាល​បារាំង និង​អ៊ីតាលី នៅតែ​ប្រឆាំង ដោយសារ​ព្រួយបារម្ភពី​វិស័យ​កសិកម្ម​ដ៏​មាន​ឥទ្ធិពល​របស់​ពួកគេ ជាពិសេសបសុសត្វ និង សាច់គោ ដែលនាំចូលពីបណ្តាប្រទេស Mercosur នឹងមានតម្លៃថោកជាង។ ជាលទ្ធផល កិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយនោះទេក្នុងខែធ្នូនេះទេ ដោយទំនងជាត្រូវពន្យារពេលរហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២៦។ ការសម្រេចចិត្តពន្យារពេលនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកសិករជិះត្រាក់ទ័របិទផ្លូវ និងបាញ់កាំជ្រួចក្នុងទីក្រុងប្រ៊ូសែល ដើម្បីតវ៉ានឹងកិច្ចព្រមព្រៀងនេះ ខណៈដែលប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីទប់ទល់បាតុករ។ សូមបញ្ជាក់ថា កសិករខ្លះដែលជាក្រុមបាតុករបានធ្វើដំណើរមកពីឆ្ងាយ ដូចជា ប្រទេសអេស្ប៉ាញ និងប៉ូឡូញ ហើយពួកគេបានយកដំឡូង និងស៊ុតទៅគប់ដាក់ប៉ូលីស ខណៈដែលអ្នកខ្លះដុតកង់ឡាន និងមឈូសឈើក្លែងក្លាយដែលមានសរសេរពាក្យថា “កសិកម្ម”៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/10/2026

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា កង្វះចំណេះដឹងហិរញ្ញវត្ថុ ភាពស្មុគស្មាញនៃបច្ចេកវិទ្យា ការវិនិយោគតាមអារម្មណ៍ និងការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយក្នុងបរិបទសេដ្ឋកិច្ច គឺជាមូលហេតុចម្បងធ្វើឱ្យម្ចាស់គណនីជួញដូរភាគហ៊ុនមិនសូវមានសកម្មភាពទិញ-លក់ជាក់ស្តែង។ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គណនីជួញដូរនៅផ្សារហ៊ុនមានចំនួនប្រមាណ ៨៧ ០០០

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..


Leave a Reply

Your email address will not be published.Required fields are marked *