ស្មាតហ្វូនដែលអ្នកកំពុងប្រើអាចស្ថិតនៅក្នុងចំណោមកាកសំណល់ស្មាតហ្វូនជាង ៥០០០លានគ្រឿងក្នុងឆ្នាំនេះ

កាកសំណល់ គឺជាចំណែកដ៏សំខាន់នៃបញ្ហាបម្រែប្រមួលអាកាសធាតុរបស់ពិភពលោកនាពេលបច្ចុប្បន្ន ដោយសារតែកាកសំណល់ទាំងនោះបានបញ្ចេញធាតុពុលបំផ្លាញទាំងបរិយាកាស បំផ្លាញទាំងជីវិតលើភពផែនដី ក៏ដូចជាក្រោមទឹក និងលើទឹកផងដែរ។កាកសំណល់មានច្រើនប្រភេទ ច្រើនខ្នាត និងកើតមានស្ទើរគ្រប់រូបភាពចាប់រាប់ពីសំបកកញ្ចប់សាប៊ូរហូតទៅដល់ក្រណាត់សម្លៀកបំពាក់ និងគ្រឿងប្លាស្ទិក ជាពិសេសឧបករណ៍បច្ចេកវិទ្យា និងអេឡិចត្រូនិក។

គិតត្រឹមស្មាតហ្វូនប៉ុណ្ណោះបានបង្កជាកាកសំណល់ដល់ទៅរាប់ពាន់លានគ្រឿងជារៀងរាល់ឆ្នាំ ហើយបើយោងតាមការស្រាវជ្រាវ និងព្យាករណ៍ដោយក្រុមអ្នកជំនាញ និងត្រូវបានយកមកចេញផ្សាយដោយ WEFORUM បានបង្ហាញថាគិតត្រឹមឆ្នាំ២០២៣នេះប៉ុណ្ណោះ កាកសំណល់ជាទូរស័ព្ទ ឬស្មាតហ្វូនសរុបដល់ទៅ ៥ ៣០០ លានគ្រឿងនឹងត្រូវបោះបង់ចោល ហើយក្នុងចំណោមនោះក៏អាចមានស្មាតហ្វូនដែលអ្នកកំពុងតែប្រើប្រាស់ផងដែរ ខណៈដែលបច្ចុប្បន្ននេះស្មាតហ្វូន និងទូរស័ព្ទគ្រប់ប្រភេទដែលកំពុងត្រូវបានប្រើប្រាស់នៅលើពិភពលោកមានរហូតទៅដល១៦ពាន់លានគ្រឿង។

តើអ្នកដឹងទេថាប្រសិនបើទូរស័ព្ទទាំងនោះត្រូវបានយកមកតំរៀបពីលើគ្នាបានវានឹងអាចមានកំពស់រហូតទៅដល់ ៥០០០០គីឡូម៉ែត្រឡើងទៅលើ ពោលគឺខ្ពស់ជាងកំពស់របស់ស្ថានីយ៍អវកាសអន្តរជាតិ ISS ដល់ទៅ១២០ដង និងស្មើនឹង ១ ភាគ ៨ នៃការចំងាយផ្លូវទៅកាន់ឋានព្រះច័ន្ទ។

តើនេះមានន័យយ៉ាងណាចំពោះសេដ្ឋកិច្ច?

ស្មាតហ្វូន និងទូរស័ព្ទនីមួយៗអាចមានតម្លៃជាមធ្យម ៥០ ឬ ១០០ដុល្លារ ដូច្នេះមានន័យថា លុយប្រមាណ ២៥០ពាន់លានដុល្លារទៅ ៥០០ពាន់លានដុល្លារត្រូវបានបោះបង់ចោល ហើយរ៉ែដែលគេយកមកប្រើប្រាស់ក្នុងការផលិតស្មាតហ្វូនត្រូវបានបាត់បង់ចេញពីវដ្តនៃសេដ្ឋកិច្ច និងវដ្តនៃសង្វាក់ផលិតកម្មដែលក្នុងនោះមានដូចជាសារធាតុ copper (ទង់ដែង) Lithium (លីចូម)

Cobalt (កូបល) និងPalladium​ (ប៉ាឡាដ្យូម)។

ទោះបីជាយ៉ាងណាក្តី កាកសំណល់អេឡិចត្រូនិករូមបញ្ចូលទាំងទូរស័ព្ទស្មាតហ្វូនគ្រប់ប្រភេទត្រឹមតែ ១ ភាគ ៥ ប៉ុណ្ណោះ ដែលត្រូវបានពិភពលោកយកមកធ្វើការកែច្នៃឡើងវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច