អតិផរណាសេដ្ឋកិច្ចរបស់អឺរ៉ុបបន្តស្ថិតនៅកម្រិតខ្ពស់

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា អត្រាអតិផរណារបស់សេដ្ឋកិច្ចអឺរ៉ុបបន្តស្ថិតនៅកម្រិតខ្ពស់នៅឡើយ ខណៈដែលជួបប្រទះនឹងវិបត្តិបម្រែបម្រួលអាកាសធាតុ។

កាលពីខែសីហាកន្លទៅនេះ អត្រាអតិផរណានៅតែខ្ពស់ក្នុងរង្វង់ ៥,៣ ភាគរយ បើទោះបីជាធ្លាក់ចុះពី ៥,៥ ភាគរយនៅខែកក្កដាក៏ដោយ។ លើសពីនេះ តម្លៃអាហារ គ្រឿងស្រវឹង ថ្នាំជក់ និងសេវាកម្ម គឺជាកត្តាជំរុញដ៏ធំបំផុតនៃអតិផរណានៅក្នុងខែសីហា ទោះបីជាតម្លៃទាំងនោះឡើងថ្លៃក្នុងល្បឿនយឺតជាងខែកក្កដាក៏ដោយ។ យ៉ាងណាក៏ដោយ បើប្រៀបធៀបនឹងខែកក្កដា តម្លៃថាមពលបានកើនឡើង ៣,២ ភាគរយ ដែលធ្វើឱ្យអត្រាប្រចាំឆ្នាំធ្លាក់ចុះពី ៦,១ ភាគរយមកត្រឹម ៣,៣ ភាគរយប៉ុណ្ណោះ។

ឥឡូវនេះ ភាពអាប់អួរនៃសេដ្ឋកិច្ចកំពុងរីករាលដាលពាសពេញទ្វីប ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងចុះខ្សោយ។ លើសពីនេះ តម្លៃថាមពលលក់រាយនៅតែខ្ពស់ជាងកាលពីឆ្នាំមុន ហើយអត្រាប្រាក់ចំណូលមិនទាន់ងើបឡើងវិញទេ។ កាលពីខែសីហាកន្លងទៅនេះ សកម្មភាពនៅក្នុងវិស័យសេវាកម្មធ្លាក់ចុះដល់កម្រិតខ្សោយបំផុតក្នុងរយៈពេលពីរឆ្នាំកន្លះ។ មិនត្រឹមតែប៉ុណ្ណោះ អត្រាការប្រាក់ខ្ពស់ចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប ខណៈដែលជំនួយរដ្ឋសម្រាប់ជួយពលរដ្ឋក៏កំពុងថយចុះផងដែរ។

លោក Marc de Muizon សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ Deutsche Bank បាននិយាយថា​ ការឡើងថ្លៃនៃតម្លៃថាមពលចំពេលតម្លៃប្រេងឡើងថ្លៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺជាកត្តាជំរុញឲ្យអត្រាអតិផរណានៅកម្រិតខ្ពស់។ ទន្ទឹមនឹងនេះ អត្រាអតិផរណាខ្ពស់ក្នុងរយៈពេលយូរអាចបង្កើនសម្ពាធលើធនាគារកណ្តាលឱ្យដំឡើងអត្រាការប្រាក់បន្ថែមទៀត ទោះបីជាសេដ្ឋកិច្ចអឺរ៉ុបអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក៏ដោយ។ កាលពីខែកក្កដាកន្លងទៅនេះ ធនាគារកណ្តាលអឺរ៉ុប ECB  បានដំឡើងអត្រាការប្រាក់សម្រាប់រយៈពេល៩ដងជាប់ៗគ្នា ដោយអត្រាកម្ចីគោលក្នុងតំបន់អឺរ៉ុបឡើងដល់ ៣,៧៥ ភាគរយ។

ស្របពេលនេះដែរ សេដ្ឋវិទូជាច្រើនបានគូសបញ្ជាក់ពីហានិភ័យសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំង ខណៈដែលប្រទេសនេះទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៃសកម្មភាពអាជីវកម្មអស់រយៈពេលជាង ៣ ឆ្នាំរួចមកហើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី