ភ្នំពេញ៖ កំណើននៃចំនួនភ្ញៀវទេសចរក្នុងប្រទេសកម្ពុជាបានកើនឡើងលើសការរំពឹងទុក ដែលកាលពីដើមឆ្នាំ២០២២ ក្រសួងបានព្យាករណ៍ថាកម្ពុជាអាចមានទេសចរអន្តរជាតិ ១លាននាក់នៅដំណាច់ឆ្នាំ២០២២ ប៉ុន្តែជាក់ស្ដែងទើបតែរយៈពេល ៨ខែប៉ុណ្ណោះ កម្ពុជាអាចទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាននាក់។ នេះបើតាមរបាយការណ៍បឋមរបស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ រយៈពេល ៨ខែរបស់ក្រសួងទេសចរណ៍ គិតចាប់ពីខែមករា ដល់ខែសីហាឆ្នាំ២០២២នេះ កម្ពុជាមានទេសចរផ្ទៃក្នុងជាង៨លាននាក់ កើនឡើង ២៤៥ភាគរយ។ ខណៈដែលទេសចរអន្តរជាតិដែលចូលមកកម្ពុជាមានកំណើនរហូតដល់១លាននាក់ ដែលកើនឡើង ៥៨០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ឯកឧត្តមតុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ៖
“ភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាច្រើនជាងគេក្នុងរយៈពេល ៨ខែកន្លងមកនេះគឺជនជាតិថៃ វៀតណាម និងចិន ដែលចង់ផ្លាស់ប្ដូរបទពិសោធនៃដំណើរកម្សាន្ត ទោះប្រទេសទាំងនោះមានសក្តានុពលទេសចរណ៍ប្រហាក់ប្រហែលកម្ពុជាក៏ដោយ”

ឯកឧត្តម តុប សុភ័ក បានបញ្ជាក់បន្ថែមថា ៖
“មានតែភ្ញៀវទេសចរអន្តរជាតិ ដែលអ្នកជិតខាងទាំងនេះហើយ បានមកកម្ពុជាច្រើន ព្រោះងាយស្រួលធ្វើដំណើរ ចំណាយពេលវេលាតិច និងមិនចំណាយលុយកាក់ច្រើន។ កន្លែងខ្លះគេក៏ស្អាតជាងយើងទៀត ប៉ុន្តែនេះជាគោលនយោបាយទេសចរណ៍”
យោងតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ សម្រាប់ឆ្នាំ២០២២ កម្ពុជានឹងទទួលភ្ញៀវទេសចរសរុបប្រមាណ១០លាននាក់ ដោយក្នុងនោះទេសចរអន្តរជាតិមានពី៨០ម៉ឺនទៅ១លាននាក់ និងទេសចរផ្ទៃក្នុងមានចំនួន៩លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍(កាលពីថ្ងៃទី១៨ ខែឧសភា) ដោយបញ្ជាក់ថា ភ្ញៀវទេសអន្តរជាតិអាទិភាពរបស់កម្ពុជា គឺមានជនជាតិវៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ចិន កូរ៉េខាងត្បូង ជប៉ុន អាមេរិក បារាំង និងអង់គ្លេស។ ដូច្នេះ តាមរយៈកំណើនភ្ញៀវទេសចរអន្តរជាតិ រហូតដល់១លាននាក់ត្រឹមរយៈពេល ៨ខែនេះ ធ្វើឱ្យក្រសួងទេសចរណ៍មានក្ដីរំពឹងថា ទេសចរអន្តរជាតិនឹងអាចកើនដល់ ១លាន៥០ម៉ឺននាក់ ទៅ២លាននាក់ រហូតដល់ដំណាច់ឆ្នាំ២០២២។
លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ AMS ថា ភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកកម្ពុជាតាមរយៈក្រុមហ៊ុនទេសចរណ៍ ឬជាលក្ខណៈជាគ្រួសារក្តី សុទ្ធតែបញ្ជាក់ថា ជាសញ្ញាណល្អនៃវិស័យទេសចរណ៍កម្ពុជាទាំងមូល។
លោក ហូ វណ្ណឌី បានមានប្រសាសន៍ថា ៖
“វិស័យទេសចរណ៍កម្ពុជាបានវិលត្រឡប់មកស្ថានភាពល្អជាបណ្តើរៗ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩បានថមថយឥទ្ធិពល ទោះបីជាប្រទេសមួយចំនួនមិនទាន់ស្រាកស្រាន្តក៏ដោយចុះ ក៏វិធានការត្រូវបានដាក់ចេញសម្រាប់ភ្ញៀវទេសចរ ដោយកម្ពុជាក៏បានបន្ធូរបន្ថយលក្ខខណ្ឌធ្វើចតា្តឡីស័កដើម្បីជួយសម្រួលដល់អ្នកដំណើរពីបរទេសដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាយុទ្ធសាស្ត្រស្រូបទាញកំណើនភ្ញៀវទេសចរបរទេស”
លោកបានបញ្ជាក់ថា ដោយសាររដូវនេះជារដូវបែតង ដែលមានភ្លៀងច្រើន មិនសូវសម្បូរភ្ញៀវនោះទេ ប៉ុន្តែក្នុងរយៈពេល ១-២ខែខាងមុខទៀត នឹងមានភ្ញៀវពីអឺរ៉ុបមកកំសាន្តច្រើន បន្ថែមពីលើជនជាតិថៃ វៀតណាម និងចិន រួមទាំងភ្ញៀវក្នុងបណ្តាប្រទេសអាស៊ានផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវត្រីវិស័យតម្រង់ទិសមួយចំនួន ដោយក្នុងនោះរួមមាន ការលើកស្ទួយវិស័យឯកជន មានយន្តការលើកទឹកចិត្ត ពិសេសលើផ្នែកពន្ធ និងអាជ្ញាបណ្ណអាជីវកម្ម ការជំរុញលើយន្តការបើកវិស័យទេសចរណ៍ក្នុងស្រុក និងអន្តរជាតិបានទូលំទូលាយ តាមរយៈការសម្រួលលក្ខខណ្ឌធ្វើដំណើរ និងពង្រឹងអភិបាលកិច្ចឡើងវិញ រួមនឹងការទប់ស្កាត់កូវីដបានត្រឹមត្រូវ ជាមួយនឹងកញ្ចប់ទេសចរណ៍ថ្មីៗដើម្បីជំរុញកំណើនទេសចរនៅកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content