អ្នកជំនាញសេដ្ឋកិច្ចបានលើកទឹកចិត្តពលករត្រឡប់មកពីប្រទេសថៃ ឱ្យអត់ធ្មត់បន្តិចដើម្បីប្រយោជន៍​រយៈពេលវែង

ភ្នំពេញ ៖ រាប់ចាប់គិតពីមានជម្លោះព្រំដែនតាំងពីចុងខែឧសភា រហូតមកដល់ចុងខែសីហានេះ ពលករកម្ពុជាដែល​ធ្លាប់បម្រើការងារនៅប្រទេសថៃ បានត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ មានចំនួន​ប្រមាណជិត ១លាន​នាក់ហើយ។ នេះបើយោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋទាំងប្រមាណ១លាននាក់នោះ កំពុងតែស្វះស្វែងរកការងារ​ធ្វើជាបន្ត​បន្ទាប់ ដើម្បីអាចដោះស្រាយកត្តាជីវភាពរបស់ពួកគេ។ ក្នុងនោះ ពលករប្រមាណជាង ៦ម៉ឺននាក់​ហើយ ដែលបានទទួលឱកាសការងារតាមរយៈក្រសួងជាសេនាធិការ។

បើទោះបីជាយ៉ាងនេះក្ដី ចំនួននៃការងារហាក់នៅមិនទាន់អាចបង្គ្រប់តម្រូវការរបស់ពលករបានភ្លាមៗឡើយ ដូច្នេះហើយស្ថានភាពនេះ អ្នកជំនាញបានលើកទឹកចិត្តឱ្យពលករដែលត្រឡប់មកពីប្រទេសថៃមានការអត់ធ្មត់បន្តិចសិន ដើម្បីប្រយោជន៍រយៈពេលវែង។

មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍កម្មវិធី «អប្សរាយប់នេះ» លោកបណ្ឌិត ច័ន្ទ សុផល នាយក​នៃ​មជ្ឈ​មណ្ឌល​​សិក្សា​គោលនយោបាយ បានលើកឡើងយ៉ាងដូច្នេះថា៖

«សម្រាប់ពលករ ខ្ញុំយល់ថាគួរ​ចូលរួមចំណែកដោយមិនរំពឹងថានឹងបានការងារភ្លាមៗ ហើយបានប្រាក់ខែខ្ពស់ដូចនៅថៃ ទោះជា​ទាប​​ជាងខ្លះ ក៏យើងគួរតែអត់ធ្មត់…នេះជាការរួមចំណែកជួយជាតិ ម្យ៉ាងទៀតបើទោះជាខុស​ជំនាញ​ក៏ដោយ គួរមានភាពបត់បែន និងតស៊ូអត់ធ្មត់មួយរយៈសិន»។

លោកបណ្ឌិតក៏បានបន្តលើកទឹកចិត្តថា សូមឱ្យចាត់ទុកពេលវេលានេះជាអន្តរកាល ពេលណាមួយឱកាសការងារ​​​នឹង​អាចល្អ​ជាងនេះ ហើយបងប្អូនពលករក៏អាចឈោង​ឡើង​ចាប់យកអ្វីដែលប្រសើរជាងបច្ចុប្បន្ន។ ទន្ទឹមជាមួយគ្នានេះ លោកយល់ថា ពលករគួរតែយកឱកាសនេះដើម្បីរៀនជំនាញថ្មី ឬពង្រឹងជំនាញដែលមានស្រាប់បន្ថែមទៀត តាមរយៈការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរបស់ក្រសួងការងារ ដើម្បី​ធានាថាពួកគេរួចរាល់សម្រាប់ឱកាសការងារល្អៗ។ ខណៈពេលនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារដែលជាសេនាធិការ បានចេញនូវសកម្មភាពជាច្រើនដូចជា៖ ផ្សារភ្ជាប់ពលករទៅនឹងរោងចក្រ សហគ្រាសដែលត្រូវការកម្លាំងពលកម្មបន្ថែម សម្របសម្រួលជាមួយនឹងវិស័យឯកជនទៅលើការបើកវគ្គបណ្ដុះបណ្ដាលតាមជំនាញរបស់ស្ថាប័ន ការប្រារព្ធ​វេទិកា​ការងារ ដោយចុះទៅជួបផ្ទាល់ជាមួយបងប្អូនពលករ ដើម្បីផ្ដល់ព័ត៌មានអំពីឱកាសការងារ​ជាដើម​ ។ល។

ដោយឡែក ក្រៅពីការចូលរួមរបស់ពលករខ្លួនឯងទៅ លោកបណ្ឌិត ច័ន្ទ សុផល ក៏បានបង្ហាញការយល់ឃើញទៀតថា រាជរដ្ឋាភិបាលក៏គួរតែសម្រួលទៅដល់វិស័យហិរញ្ញវត្ថុក្នុងការផ្ដល់ទុនដល់សហគ្រាស​ធុនតូច និងមធ្យមក្នុងស្រុក ដើម្បីឱ្យពួកគេមានលទ្ធភាពក្នុងការពង្រីកផលិតកម្ម និងអាចឈានទៅបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលគួរសម្រួលដល់ការវិនិយោគថ្មីៗ ក៏ដូចជារោងចក្រសហគ្រាសធំៗ​ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាស្រាប់ ធ្វើយ៉ាងណាឱ្យពួកគេមានភាពងាយស្រួលក្នុងការ​ប្រកបធុរកិច្ច សម្រួលដល់ការនាំចេញ និងការរត់ច្បាប់ឯកសារផ្សេងៗ។

សូមជម្រាបថា ពលករ​អាច​ស្វែង​រកឱកាសការងារក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទលេខ ១២៩៧ ដែលមានមន្ត្រីធ្វើការងារប្រចាំការ​៧ថ្ងៃក្នុង១សប្តាហ៍៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

អាមេរិក ព្រមានមេដឹកនាំអ៊ុយក្រែន ឲ្យប្រយ័ត្នពាក្យសម្តី និងការផ្សព្វផ្សាយព័ត៌មានមិនពិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/10/2026

បរទេស ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក V​ladimir Zelensky ដែលថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធយោធាជាបណ្តោះអាសន្នជាមួយទីក្រុងគៀវ។ កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោក Scott Bessent បានព្រមានធ្ងន់ៗទៅកាន់មេដឹកនាំអ៊ុយក្រែន ឲ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តីដែលថ្លែងសារជាសាធារណៈ​ក្រោយពេលលោក Zelensky

ABA ​ឈរ​លេខ​ ​១ ​ក្នុង​ចំណោម​ធនាគារ​មាន​ទ្រព្យ​សកម្ម​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ តាម​ការ​វាយតម្លៃ​របស់​ SuperBank​Ratings

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/10/2026

​ភ្នំពេញ​៖​ ធនាគារ​ A​BA ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​ចំនួន​៤ ​ដែល​មាន​ទ្រព្យ​សកម្ម​លើស​ពី​ ៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដោយ​ទទួល​បាន​ពិន្ទុ ៤​,​៥០ ​លើ​ ​៥ ​ក្នុង​សន្ទស្សន៍​វាយតម្លៃ​ធនាគារ​កម្ពុជា​ Super​Power ​Banking ​Index 2026 ​របស់​ SuperBankRatings ​ដែល​បាន​ចេញផ្សាយ​លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃ​ទី​២១​

អ្នកវិនិយោគនៅលើផ្សារហ៊ុនកម្ពុជា កាន់តែមានចំណេះដឹង​គ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការទិញ-លក់ ដើម្បីទទួលបានផលចំណេញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/10/2026

ភ្នំពេញ ៖ ក្នុងពេលដែលទីផ្សារភាគហ៊ុនមានភាពរីកចម្រើន ជាការកត់សម្គាល់ត្រូវបានគេមើលឃើញថា អ្នកវិនិយោគនៅលើទីផ្សារភាគហ៊ុននៅកម្ពុជា បាន និងកំពុងបង្ហាញពីចំណេះដឹងនៃការចេះសន្សំប្រាក់ ក៏ដូចជាភាពប៉ិនប្រសប់ក្នុងការវិនិយោគភាគហ៊ុនដើម្បីទទួលបានផលចំណេញ និងកើនទ្រព្យ។  ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​កន្លងទៅនេះ ទី​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ និងបាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ខណៈសកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​

CM​G ​អញ្ជើញ​អ្នក​សារព័ត៌មាន​កម្ពុជា​ ​និង​អាស៊ាន​ទៅ​ស្វែងយល់​ពី​សក្តានុពល​ខេត្ត​ហៃ​ណាន

បទយកការណ៍, សេដ្ឋកិច្ច

• 19/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជា​ ​ស្ថិត​ក្នុង​ចំណោម​តំណាង​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ ​១៩ រូប ​មកពី​ប្រទេស​ចំនួន​ ៨ ​នៅ​អាស៊ី​អាគ្នេយ៍ ​បានចូលរួម​ក្នុង​សកម្មភាព​ទស្សនកិច្ច​ ​និង​សម្ភាសន៍ រៀបចំ​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​(​CMG​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​ជនបទ ​និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​រវាង​ខេត្ត​នេះ​ ​និង​​អាស៊ាន​​

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..


Leave a Reply

Your email address will not be published.Required fields are marked *