អ្នកជំនាញព្រមានថា បើនៅតែអូសបន្លាយបិទច្រកព្រំដែននោះភាគីថៃនឹងខាតបង់កាន់តែច្រើន

ភ្នំពេញ ៖ យោងតាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ បង្ហាញថា កម្ពុជានាំទំនិញទៅថៃជាង ១.១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង ៥.២ពាន់លានដុល្លារ គឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤.១ពាន់លានដុល្លារ។ ដោយឡែក សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២៥នេះ កម្ពុជានាំចេញទៅថៃជាង២០០លានដុល្លារ ចំណែកឯថៃនាំចូលមកកម្ពុជាជាង ១.៥ពាន់លានដុល្លារ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ការបិទច្រកព្រំដែនកម្ពុជា-ថៃ បើនៅតែអូសបន្លាយយូរទៀតនោះ នឹងធ្វើឱ្យខាតបង់ប្រយោជន៍សេដ្ឋកិច្ចប្រទេសទាំងពីរ ប៉ុន្តែថៃជាអ្នកខាតបង់ច្រើនជាងកម្ពុជា។

លោកបណ្ឌិតបានពន្យល់ថា សម្រាប់ប្រទេសកម្ពុជា នឹងជួបបញ្ហាកង្វះមុខទំនិញប្រើប្រាស់មួយចំនួនដែលប្រឈមនឹងការឡើងថ្លៃ រួមជាមួយនឹងការប្រឈមលើការនាំចេញកសិផលសម្រាប់ពលរដ្ឋរស់នៅជិតព្រំដែន ប៉ុន្តែទោះជាបែបនេះក្ដី ភាគីថៃជាអ្នកខាតធ្ងន់ធ្ងរបើសិនជានៅមានការបិទច្រកយូរបន្តទៀត។ ខាតច្រើននៅត្រង់ថា ថៃនាំទំនិញចូលកម្ពុជាច្រើនសម្បើមខុសគ្នា៤ដង ធៀបនឹងការនាំចេញទំនិញពីកម្ពុជាទៅថៃ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះថា ៖

«ដូច្នេះ ផលប៉ះពាល់វាមានទៅវិញទៅមក តែបើយើងគិតពីទំហំនៃផលប៉ះពាល់ ជារួមប្រទេសថៃរងផលប៉ះពាល់សេដ្ឋកិច្ចច្រើនជាងប្រទេសកម្ពុជា ដោយទំហំពាណិជ្ជកម្មថៃមកកម្ពុជាមានបរិមាណធំជាងកម្ពុជានាំទៅថៃដល់ទៅជិត៥ដងឯណោះ»។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ​ថ្មីៗនេះភាគីថៃបានបិទច្រករបៀងមួយចំនួនជាឯកតោភាគី ក៏ប៉ុន្តែច្រកអន្តរជាតិនៅបើកឱ្យដឹកជញ្ជូនទំ​និញជាធម្មតា គ្រាន់តែបន្ថយពេលវេលាចេញចូលប៉ុណ្ណោះ ដោយអនុវត្តចាប់ពីម៉ោង៩.០០នាទីព្រឹករហូតដល់ម៉ោង៤.០០នាទីល្ងាច ខណៈដែលពេលវេលាធម្មតាពីមុនបើកចាប់ពីម៉ោង៨.០០នាទី ព្រឹករហូតដល់ម៉ោង១០.០០នាទីយប់។

ឯកឧត្តមមានប្រសសន៍បញ្ជាក់ថា ការដឹកជញ្ជូនទំនិញនៅច្រកព្រំដែន មកទល់ពេលនេះមិនមានស្ថានភាពណាមួយគួរកត់សម្គាល់នោះទេ ដោយឡែកការបិទច្រករបៀងជាឯក​តោ​ភាគីបានធ្វើឱ្យប៉ះពាល់ខ្លះៗដល់ការប្រកបរបរកស៊ីរបស់ពលរដ្ឋទាំងសងខាងដែលរស់នៅតាមខ្សែរបន្ទាត់ព្រំដែន ប៉ុន្តែបច្ចុប្បន្នពលរដ្ឋទំាងនោះ ក៏បានដឹកទំនិញចេញចូលតាមច្រកអន្តរជាតិផងដែរ។

ឯកឧត្តម ប៉ែន សុវិជាតិ បន្តថា ៖ 

«ថ្មីៗនេះភាគីថៃគាត់បិទច្រកមួយចំនួនជាច្រករបៀង ប៉ុន្តែច្រកអន្តរជាតិវាគ្រាន់តែបន្ថយម៉ោងធ្វើការទេ តែចំពោះយានយន្តដែលដឹកទំនិញផ្សេងៗ ដែលជាយានយន្តលក្ខណៈពាណិជ្ជកម្មគឺនៅដំណើរការធម្មតា» ។

គួរបញ្ជាក់ថា ព្រំដែនរួមរវាងកម្ពុជា-ថៃ មានប្រវែងជាង៨០០គីឡូម៉ែត្រ មានច្រកទ្វារតំបន់ និងច្រកទ្វារអន្តរជាតិចំនួន២៦ ដែលរត់ចេញពីឈូងសមុទ្រថៃនៅភាគខាងត្បូង ដល់ទន្លេមេគង្គភាគខាងជើងជាប់ព្រំដែនត្រីកោណរវាងកម្ពុជា-ថៃ និងឡាវ៕

វិន ឈុនហ៊ាត




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា


Leave a Reply

Your email address will not be published.Required fields are marked *