បញ្ហាសេដ្ឋកិច្ចពិភពលោកចំនួន ៥ ដែលមិនគួរមើលរំលងក្នុងឆ្នាំ២០២៤

បរទេស ៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា ចាប់តាំងពីការរាតត្បាតកូវីដ-១៩ មក  ពិភពលោកបានប្រឈមនឹង​វិបត្តិ​សេដ្ឋកិច្ចអស់រយៈ​ពេល​៤ឆ្នាំ ខណៈដែលគេមើលឃើញថា សេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងស្ថានភាពអាក្រក់នៅឡើយនាឆ្នាំ២០២៤​ នេះ។

ចាប់តាំងពីឆ្នាំ២០១៩ មក សម្រាប់ឆ្នាំ២០២៣ គឺជាឆ្នាំដែលមិនសូវមានការតក់ស្លុតផ្នែកសេដ្ឋកិច្ច ដូចជាការកើតឡើងម្តងទៀតនៃការរាតត្បាតឆ្នាំ២០២០ ការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ឆ្នាំ២០២១ និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅឆ្នាំ២០២២។ យ៉ាងណាមិញ ពិភពលោកនៅបន្តប្រឈមវិបត្តិសេដ្ឋកិច្ចដូចជា ភាពជាប់គាំង វិបត្តិថ្លៃដើម ការខូចខាតហិរញ្ញវត្ថុសាធារណៈ សង្រ្គាម និងអត្រាការប្រាក់ខ្ពស់។ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលមិនគួរមើលរំលងនៅឆ្នាំ២០២៤។

១. ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាការប្រាក់ ៖ អត្រាការប្រាក់ខ្ពស់ពីធនាគារកណ្តាលធំៗមួយចំនួនរបស់ពិភពលោកបានធ្វើឲ្យពួកគេសម្រេចលទ្ធផលដែលបានរំពឹងទុក ខណៈដែលអតិផរណា​កំពុង​ធ្លាក់​ចុះ​នៅបណ្តាប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍ ហើយផល​ប៉ះ​ពាល់​មិន​អាក្រក់​ដូច​​កាល​ពី​ឆ្នាំ​មុន​ទេ។ យ៉ាងណាមិញ ជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចកំពុងកើតឡើងនៅក្នុងសហរដ្ឋអាមេរិក និងវិបត្តិសេដ្ឋកិច្ចដែលកំពុងគំរាមកំហែងខ្លាំងនៅក្នុងចក្រភពអង់គ្លេស និងតំបន់ចាយប្រាក់អឺរ៉ូ ដែលគេមើលឃើញថា បន្ទុកលើប្រាក់កម្ចី ឬការចំណាយលើការខ្ចីប្រាក់អាចនឹងត្រូវកាត់បន្ថយ និងរង់ចាំមើលថា តើធនាគារកណ្តាលមួយណានឹងក្លាយជាអ្នកផ្លាស់ប្តូរមុនគេ?

លោក Neil Shearing ប្រធានសេដ្ឋវិទូនៅ Capital Economics យល់ឃើញថា ធនាគារកណ្តាលអាម៉េរិក Fed អាចនឹងធ្វើសកម្មភាពលឿនជាងធនាគារកណ្តាលអឺរ៉ុប ECB បើទោះបីជាស្ថានភាពក្នុងតំបន់ចាយប្រាក់អឺរ៉ូគឺអាក្រក់ខ្លាំងជាងក៏ដោយ។ លើសពីនេះ អតិផរណានៅចក្រភពអង់គ្លេសធ្លាក់ចុះលឿនជាងការរំពឹងទុក ហើយធនាគារអង់គ្លេសអាចនឹងពិបាកក្នុងការអនុវត្តវិធានការដោយប្រុងប្រយ័ត្នបំផុតក្នុងការកាត់បន្ថយអត្រាការប្រាក់។ ឥឡូវនេះ ទីផ្សារកំពុងកំណត់តម្លៃក្នុងការកាត់បន្ថយអត្រាការប្រាក់ចំនួន៦ត្រឹមខែធ្នូ ដោយព្យាករណ៍ពីការធ្លាក់ចុះអត្រាមូលដ្ឋានដែលអាចកើតមានចន្លោះពី ៥,២៥ ភាគរយទៅ ៣,៧៥ ភាគរយ។

២. វិបត្តិបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ៖ ចាប់តាំងពីការរាតត្បាត បញ្ហាបំណុលបានកើនឡើងសម្រាប់ប្រទេសក្រីក្របំផុតរបស់ពិភពលោក ដោយប្រទេសទាំងនោះបានជាប់គាំងដោយភាពច្របូកច្របល់ទ្វេរដងនៃកំណើនទន់ខ្សោយ និងការកើនឡើងអត្រាការប្រាក់។

យោងតាមធនាគារពិភពលោកបានបង្ហាញថា ប្រទេសដែលបានខ្ចីប្រាក់យ៉ាងច្រើនជាដុល្លារអាមេរិកក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០១០ បានធ្វើឲ្យការសងបំណុលរបស់ពួកគេកើនឡើងដល់កម្រិតកំណត់ត្រាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទន្ទឹមនឹងនេះ បញ្ជី​នៃ​ប្រទេស​ដែល​កំពុង​តស៊ូ​ជាមួយ​នឹង​បំណុល​របស់​ពួកគេ​រួមមាន អេហ្ស៊ីប អេត្យូពី កេនយ៉ា លីបង់ និង​ប៉ាគីស្ថាន។ គម្រោងបន្ធូរបន្ថយបំណុលដែលបង្កើតឡើងដោយ G20 ក្នុងឆ្នាំ២០២០ កន្លងមកបានផ្តល់ជំនួយតិចតួចដល់ប្រទេសមួយចំនួនតូចប៉ុណ្ណោះ។ ប្រធានសេដ្ឋវិទូធនាគារពិភពលោក លោក Indermit Gill បាននិយាយថា ការកត់ត្រាកម្រិតបំណុល និងអត្រាការប្រាក់ខ្ពស់បានធ្វើឱ្យប្រទេសជាច្រើនស្ថិតនៅលើផ្លូវទៅកាន់វិបត្តិ។ ជាក់ស្តែង អាហ្សង់ទីនកំពុងប្រឈមនឹងអតិផរណាលើសពី ១៤០ ភាគរយ និងជាប្រទេសដែលត្រូវតាមដានខ្លាំងបំផុត។

៣. សង្គ្រាមត្រជាក់រវាងអាមេរិក និងចិនកាន់តែស៊ីជម្រៅ ៖ ចក្រភពអង់គ្លេសមិនមែនជាប្រទេសអភិវឌ្ឍន៍តែមួយគត់ដែលមានការឃ្លាំមើលការបោះឆ្នោតនៅឆ្នាំ២០២៤ ទេ ប៉ុន្តែសហរដ្ឋអាមេរិកក៏នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំនេះផងដែរ។ ទន្ទឹមនឹងនោះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនពិបាកនឹងទាយរក​អ្នក​ឈ្នះ​​ ពីព្រោះ​ពិភព​លោក​កំពុង​បែកបាក់ជាប្លុក និងទំនោរទៅរក​តំបន់មាន​ឥទ្ធិពលជាង។ កំណើនរបស់សហរដ្ឋអាមេរិកទំនងជានឹងខកចិត្តនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដោយសារការកើនឡើងអត្រាការប្រាក់កាលពីមុន ខណៈដែលការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចិនកំពុងជាប់គាំង។

មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងប៉េកាំងកំពុងប្រឈមមុខនឹងបញ្ហាធំៗមួយចំនួន ដូចជា វិស័យអចលនទ្រព្យដែលមានបញ្ហា, កំណើនភាពអត់ការងារធ្វើរបស់យុវជនកើនឡើង, តម្រូវការអឺរ៉ុបទន់ខ្សោយសម្រាប់ការនាំចេញរបស់ខ្លួន និងកិច្ចការពារកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក។ ប្រសិនបើមានអ្វីកើតឡើងមិនប្រក្រតីនៅឆ្នាំ២០២៤ ទំនាក់ទំនងរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរទំនងជានឹងកាន់តែក្តៅ នៅពេលដែលទាំងអាមេរិក និងចិនងាកចូល។ ហានិភ័យធំបំផុតគឺថាសង្រ្គាមត្រជាក់ប្រែជាក្តៅជាមួយនឹងការលុកលុយរបស់ចិនមកលើកោះតៃវ៉ាន់ ដែលអាចមានផលប៉ះពាល់ខ្លាំងជាងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៅទៀត។

៤. ការរីករាលដាលនៃឥទ្ធិពល AI មិនអាចបញ្ឈប់បាន ៖ ផ្នែកមួយនៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនមានភាពខ្លាំងក្លាបំផុតនោះគឺការប្រណាំងដើម្បីបង្កើត AI ជំនាន់ថ្មី ដែលជាបច្ចេកវិទ្យាអាចផលិតអត្ថបទ វីដេអូ និងទម្រង់ផ្សេងទៀតនៃមាតិកា។ អ្នកជំនាញជាច្រើនមើលឃើញថា AI ជំនាន់ថ្មីជាអ្នកស្នងតំណែងពីថាមពលចំហាយទឹក អគ្គិសនី និងអ៊ីនធឺណិត ដោយសារគោលបំណងទូទៅរបស់បច្ចេកវិទ្យាគឺផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម។ AI ចាប់ផ្តើមមានសន្ទុះខ្លាំងនៅឆ្នាំ២០២៣ ហើយកំណើនដ៏ឆាប់រហ័សរបស់វានឹងបន្តនៅឆ្នាំ២០២៤។ លើសពីនេះ AI មានឥទ្ធិពលក្នុងការជំរុញកំណើនផលិតភាពការងារក្នុងប្រទេស ជាមួយនឹងផលចំណេញដ៏ធំបំផុតសម្រាប់អ្នកដែលដើរទាន់បច្ចេកវិទ្យាលឿនបំផុត។ យ៉ាងណាមិញ មនុស្សកំពុងមានការព្រួយបារម្ភថា ផលប៉ះពាល់នៃ AI នឹងរំខានដល់ទីផ្សារការងារ មានឥទ្ធិពលលើការបោះឆ្នោត និងថែមទាំងបង្កការគំរាមកំហែងដល់មនុស្សទៀតផង។ ដូច្នោះហើយ អ្នកបង្កើតគោលនយោបាយកំពុងប្រឈមមុខនឹងបញ្ហាបទបញ្ញត្តិដែលបង្កឡើងដោយបច្ចេកវិទ្យាថ្មី ដោយរួមបញ្ចូលការធានាថាអត្ថប្រយោជន៍មិនត្រូវបានប្រមូលផ្តុំនៅក្នុងដៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន  ការពង្រឹងកម្លាំងពលកម្ម និងបញ្ហាការប្រើប្រាស់ AI សម្រាប់បង្កើតមាតិកាក្លែងក្លាយ។

៥. ការឡើងថ្លៃប្រេង ៖ កាលពីឆ្នាំ២០២៣ នៅពេលកើតមានសង្គ្រាមនៅតំបន់ហ្គាហ្សា តម្លៃប្រេងឆៅ Brent បានឡើងថ្លៃពី ៨៤,៥៨ ដុល្លារក្នុងមួយបារ៉ែលដល់កម្រិតកំពូល ៩៤ ដុល្លារក្នុងមួយបារ៉ែល។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានសញ្ញាថាជម្លោះមជ្ឈិមបូព៌ានឹងកាន់តែរីកធំជាងមុន។ លើសពីនេះ ក្រុមហ៊ុន BP បានផ្អាកការដឹកជញ្ជូនប្រេងឆ្លងកាត់សមុទ្រក្រហមបន្ទាប់ពីការវាយប្រហារលើនាវាដោយក្រុមឧទ្ទាមយ៉េម៉ែន Houthi។ មិនត្រឹមតែប៉ុណ្ណោះ សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែននៅតែជាបញ្ហានៅក្នុងទីផ្សារប្រេង ខណៈដែលក្រុមប្រទេសផលិតប្រេង OPEC បានស្ម័គ្រចិត្តកាត់បន្ថយផលិតកម្មប្រេងកាលពីឆ្នាំ២០២៣ ហើយពួកគេនឹងបន្តវិធានការនេះរហូតដល់ឆ្នាំ២០២៤។ កាលពី ៥ ទសវត្សរ៍មុន សេដ្ឋកិច្ចពិភពលោកមិនសូវពឹងផ្អែកលើប្រេងនោះទេ ប៉ុន្តែការរំខានរដល់ការផ្គត់ផ្គង់នឹងជំរុញឱ្យតម្លៃប្រេងឆៅឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល និងនាំឱ្យមានការកើនឡើងនូវអតិផរណាថ្មីផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន


Leave a Reply

Your email address will not be published.Required fields are marked *