វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៤ នឹងជួយលើកកម្ពស់ការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្ម

ភ្នំពេញ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា(CCIFC) នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ក្នុងគោលបំណងឱ្យក្រុមហ៊ុនបារាំងនៅក្នុងតំបន់មកស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារ សក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាព្រមទាំងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

វេទិកាធុរកិច្ចនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។ ពិធីបើកវេទិកានឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា(CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC)ជាមួយការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងសមាគមឧកញ៉ាកម្ពុជា។

លោក Cyril GIROT ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ៖ ព្រឹត្តិការណ៍ធុរកិច្ចនេះ នឹងមានការចូលរួមពីសមាជិកសហគមធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា

លោកបានបន្តថា៖ តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើននឹងមានវត្តមាន ដូចជាក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ឡូជីស្ទីក ដឹកជញ្ជូន កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។

លោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានថ្លែងថា៖

«វេទិកាធុរកិច្ចលើកទី២នេះនឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ។ វេទិកានេះក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្រ្ត ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ»។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ទៀតថា៖ រយៈពេល ២ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងទ្វេភាគីបារាំង-កម្ពុជា មានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបនៅប្រទេសបារាំង ក្នុងនោះមានដំណើរ​ទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន៧ត្រូវបានចុះហត្ថលេខាក្នុងវិស័យគន្លឹះ ដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពីសករាជថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។កិច្ចព្រមព្រៀងខាងលើក៏បង្ហាញឱ្យឃើញផងដែរពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការពង្រឹងវិស័យឯកជន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរប្រសើរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ ដែលតែងតែសហការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ។ កាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយសហព័ន្ធនិយោជកបារាំង និងសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា រៀបចំដោយជោគជ័យនូវវេទិកាធុរកិច្ចបារាំងកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា បានបញ្ជាក់ថា៖

«សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តសហការក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺថែរក្សាវិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតលើគ្រប់វិស័យ»។

យោងតាមសេចក្តីប្រកាសពត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា បានឱ្យដឹងថា៖ក្នុងអំឡុងវេទិកាធុរកិច្ចនេះ កិច្ចពិភាក្សាតាមប្រធានបទផ្សេងៗនឹងអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ពីអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសំខាន់ៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក កសិអាហារ កសិកម្ម សុខាភិបាល និងថាមពល។បទបង្ហាញនឹងត្រូវធ្វើឡើងដោយតំណាងក្រសួងពាក់ព័ន្ធនីមួយៗ។ ជំនួបពិភាក្សាក្នុងចំណោមតំណាងក្រុមហ៊ុន និងជំនួបពិភាក្សារវាងតំណាងក្រុមហ៊ុនជាមួយតំណាងរាជរដ្ឋាភិបាល ក៏នឹងផ្តល់ឱកាសផងដែរដល់ការចងក្រងបណ្តាញ និងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជា។

ក្នុងវេទិកានេះក៏មានបទបង្ហាញអំពីចក្ខុវិស័យសេដ្ឋកិច្ច និងគតិយុត្តិនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាហិរញ្ញប្បទានសាធារណៈ និងឯកជនផងដែរ។ កិច្ចពិភាក្សាតុមូលនឹងអនុញ្ញាតឱ្យអ្នកចូលរួមពិភាក្សាលម្អិតអំពីកាលានុវត្តភាពក្នុងវិស័យអាទិភាពដូចជាទេសចរណ៍ ឌីជីថល ការចែកចាយ សំណង់ សុខាភិបាល ថាមពល កសិកម្ម ឡូជីស្ទិក ដឹកជញ្ជូន និងបរិស្ថាន។ ការចែករំលែកបទពិសោធន៍ពីសំណាក់តួអង្គដែលប្រើប្រាស់ភាសាបារាំង នឹងញ៉ាំងឱ្យកិច្ចពិភាក្សាកាន់តែសម្បូរបែប។

ថ្ងៃទី៣នៃវេទិកានឹងប្រព្រឹត្តទៅនៅក្រុងព្រះសីហនុ  ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់អំពីទីតាំងសេដ្ឋកិច្ចសំខាន់ៗនៅក្រុងព្រះសីហនុ និងជួបជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជានៅទីនោះ។ វេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ២០២៤ គឺជាកាតាលីករមួយនៃកិច្ចសហការសេដ្ឋកិច្ចទ្វេភាគីថ្មីៗ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/09/2026

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ


Leave a Reply

Your email address will not be published.Required fields are marked *