សហព័ន្ធអាល្លឺម៉ង់ សន្យាផ្តល់ហិរញ្ញប្បទាន៦៦លានដុល្លារដល់កម្ពុជា សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ

រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៦៣លានអឺរ៉ូ (ប្រមាណ៦៦លានដុល្លារ)ដល់កម្ពុជាសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។

ជំនួយឥតសំណងនេះ ត្រូវបានប្រកាសឡើងដោយលោក Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់ដែលបានសម្រេចការចរចាជាមួយ ឯកឧត្តម ឈៀង យ៉ាណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) លើការបន្តអភិវឌ្ឍកម្ពុជា​ និងកញ្ចប់ជំនួយឥតសំណង សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងទីក្រុងបោន នៃទឹកដីប្រទេសអាល្លឹម៉ង់។

ឯកឧត្តម ឈៀង យ៉ាណារ៉ា អំឡុងពេលបំពេញបេសកកម្មការងារនៅប្រទេសអាល្លឺម៉ងកាលពីសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថា ជំនួយ ៦៦លានដុល្លារដែលអាល្លឺម៉ង់សន្យាឱ្យកម្ពុជានេះ គឺរាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការលើផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេក​ទេសសម្រាប់ឆ្នាំ២០២៣-២០២៤ និងបានសាទរចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងពលរដ្ឋអាល្លឺម៉ង់ ដែលបន្តរួមចំណែកក្នុងកិច្ចការអភិវឌ្ឍកម្ពុជា។

ក្រៅពីជំនួយនេះ រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ ក៏បានបន្តនូវកិច្ចសហប្រតិបត្តិជាមួយកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសំខាន់ៗមួយចំនួនទៀតផងដែរ។ ក្នុងនោះ ភាគីប្រទេសទាំងពីរបន្តអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចប្រកបដោយចីរភាព, វិស័យសុខាភិបាល និងគាំពារសង្គម រួមទាំងវិស័យថាមពល-អាកាសធាតុ និងវិស័យផ្សេងៗទៀត ដែលមានសង្គតិភាព ជាមួយនឹងអាទិភាពនៃការអភិវឌ្ឍសង្គមជាតិដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងរបៀបវារៈឆ្នាំ២០៣០ របស់ប្រទេសអាល្លឺម៉ង់។

ក្នុងជំនួបថ្មីៗនេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជា​មួយ​លោកបណ្ឌិត Jan Cernicky បានបង្ហាញពីចំណាប់អារម្មណ៍របស់សភាពាណិជ្ជកម្មអាល្លឺម៉ង់ ដែលមានបំណង ចង់បង្កើតការិ​យាល័យពាណិជ្ជកម្មនៅកម្ពុជា និងស្វែងយល់បន្ថែម អំពីកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងហើយកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការលើកកម្ពស់កិច្ចសហប្រតិ​បត្តិការជិតស្និទ្ធជាមួយភាគីដៃគូពាណិជ្ជកម្មពីបណ្ដាប្រទេសនានា ជាពិសេសប្រទេសអាល្លឺម៉ង់ និងលើកទឹកចិត្តឱ្យសហគមន៍ធុរកិច្ចអាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា អាល្លឺម៉ង់ ជាដៃពាណិជ្ជកម្មធំលំដាប់ទី៧របស់កម្ពុជា ។ សម្រាប់មុខទំនិញសំខាន់ៗ​ដែល​កម្ពុជា​ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ អាល្លឺម៉ង់រួមមានដូចជា សម្លៀកបំពាក់ ទោចក្រយានយន្ត ស្បែកជើង ធញ្ញជាតិ កាហ្វេ មួក ឆ័ត្រ ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ​ផលិតផល​កសិកម្ម និងគ្រឿង​បន្លាស់​អគ្គិសនី ​ ​និង​គ្រឿង​សង្ហា​រឹម​ជាដើម។ ដោយឡែកការ​នាំ​ចូលមុខទំនិញពីអាល្លឺម៉ង់មកកាន់កម្ពុជារួមមានដូចជា គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីម្សៅ ឱសថ ចំណីកែច្នៃសម្រាប់ផលិតចំណីសត្វ និងទំនិញដទៃទៀត ។

យោងស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ពីខែមករា ដល់​ ខែកញ្ញា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងអាល្លឺម៉ង់ សម្រេចក្នុងតម្លៃ ៧៧៨លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុបនេះ មានប្រមាណ៦២០លានដុល្លារ ហើយនាំចូលវិញមាន១៥៩លានដុល្លារ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/11/2026

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារី​ចាប់ផ្តើម​ដាក់​ពង្រាយ​រថពាស​ដែក ​Stryker ​ក្នុង​គម្រោង​ទំនើបកម្ម​យោធា​ដ៏​ធំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/11/2026

ង​កម្លាំង​ជើង​គោក​ប៊ុលហ្គារី​បាន​ទទួល​រថពាស​ដែក​ទំនើប​ប្រភេទ​ Stryker ​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​ចំនួន​ ៥​គ្រឿង​ដំបូង ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទំនើប​កម្ម​វិស័យ​ការពារ​ជាតិ​ទ្រង់ទ្រាយ​ធំ​ ​ដោយ​មាន​ការ​បញ្ជាទិញ​យាន​យន្ត​ប្រយុទ្ធ ​និង​យានយន្ត​គាំទ្រ​ផ្នែក​ភស្តុភារ​សរុប​ចំនួន​ ​១៩៨​គ្រឿង​

ឈ្នះទាំងទូរសព្ទ iPhone 17 Pro  និងសម្រេចទាំងគោល​ដៅសន្សំ !

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 05/11/2026

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)