តម្លៃមាសឡើងថ្លៃជាង ២ ០០០ ដុល្លារក្នុងមួយអោន

បរទេស ៖ យោងតាមប្រភពពី CNBC បានបង្ហាញថា តម្លៃមាសបានឡើងថ្លៃពីរខែជាប់ៗគ្នា ខណៈដែលជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស បានជំរុញឱ្យមានតម្រូវការមាសកើនឡើង។

នៅថ្ងៃចន្ទ សប្ដាហ៍នេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ១០០ ដុល្លារក្នុងមួយអោន ហើយវាអាចនឹងបន្តឡើងថ្លៃបន្ថែមទៀត។ ទន្ទឹមនឹងនេះ អ្នកវិភាគបានលើកឡើងថា ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយទំនងជាធ្វើឲ្យប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ និងអាចកាត់បន្ថយអត្រាការប្រាក់។ លើសពីនេះ តម្លៃមាសបានឡើងថ្លៃពីរខែជាប់គ្នាជាមួយនឹងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បានជំរុញឱ្យមានតម្រូវការមាសកើនឡើង។ បន្ថែមពីនេះ និន្នាការមាសកើនឡើងខ្លាំងក្នុងអំឡុងពេលនៃភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដោយសារវាជាគ្រឿងមានតម្លៃ និងសុវត្ថិភាព។

ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សាររបស់ UOB លោក Heng Koon How បានការរំពឹងទុកថា ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាម៉េរិក និងអត្រាការប្រាក់ គឺជាកត្តាជំរុញតម្លៃមាសឡើងថ្លៃ។ លើសពីនេះ តម្លៃ​មាស​អាច​ឡើង​ថ្លៃដល់ ២ ២០០ ដុល្លារ​នៅ​ចុង​ឆ្នាំ២០២៤។ ដូចគ្នានេះដែរ លោក Bart Melek ប្រធានយុទ្ធសាស្រ្តមកពីក្រុមហ៊ុន TD Securities រំពឹងថា មាសនឹងមានតម្លៃជាមធ្យម ២ ១០០ ដុល្លារក្នុងមួយអោននៅត្រីមាសទី២ ឆ្នាំ២០២៤ ជាមួយនឹងការទិញពីធនាគារកណ្តាល ដែលនឹងជំរុញឲ្យតម្លៃកើនឡើង។

យោងតាមការស្ទង់មតិថ្មីៗនេះដោយក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា ២៤ ភាគរយនៃធនាគារកណ្តាលទាំងអស់មានបំណងបង្កើនទុនបំរុងមាសរបស់ពួកគេក្នុងរយៈពេល ១២ ខែខាងមុខ ដោយសារពួកគេកាន់តែមានអារម្មណ៍អវិជ្ជមានកាន់តែខ្លាំងឡើងអំពីប្រាក់ដុល្លារអាមេរិកដែលជាទ្រព្យសម្បត្តិបម្រុង។ មិនត្រឹមតែប៉ុណ្ណោះ គោលនយោបាយដែលអាចធ្វើទៅបានដោយធនាគារកណ្តាលអាម៉េរិកក្នុងឆ្នាំ២០២៤ ក៏អាចប៉ះពាល់ដល់តម្លៃមាសផងដែរ ដោយអត្រាការប្រាក់ទាបធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះ ដែលធ្វើឱ្យមាសមានតម្លៃថោកសម្រាប់អ្នកទិញអន្តរជាតិ ដូច្នេះជំរុញឱ្យមានតម្រូវការកើនឡើង។

ធនាគារកណ្តាលបានចាប់ផ្តើមការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់របស់ខ្លួននៅក្នុងខែមីនា ឆ្នាំ២០២២ ខណៈដែលអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំ ដោយបានកាត់បន្ថយភាពទាក់ទាញនៃតម្លៃមាស។ បន្ថែមពីនេះ អត្រាការប្រាក់ខ្ពស់ធ្វើឱ្យប៉ះពាល់ដល់តម្រូវការមាស ដោយសារទ្រព្យសកម្មដូចជាមូលបត្របំណុលកាន់តែទទួលបានផលចំណេញដោយសារទិន្នផលខ្ពស់របស់ពួកវា។

ទន្ទឹមនឹងនេះ BMI ដែលជាអង្គភាពស្រាវជ្រាវរបស់ Fitch Solutions បានរំពឹងថា តម្លៃមាសនឹងឡើងថ្លៃដោយសារការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាម៉េរិក ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាម៉េរិក និងភាពតានតឹងភូមិសាស្ត្រនយោបាយមានកម្រិតខ្ពស់។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រធានធនាគារកណ្តាលអាម៉េរិកលោក Jerome Powell បានរុញច្រានពីការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ដ៏ខ្លាំងក្លានាពេលខាងមុខនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី