អ្នកឧកញ៉ា លឹម ហេង ៖ កម្ពុជាចង់ឱ្យបារាំងវិនិយោគលើការកែច្នៃកសិផលបន្ថែមទៀត

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានអញ្ជើញទៅ​បំពេញ​ទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដោយជាលទ្ធផលទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់។

សម្រាប់ដំណើរទស្សនៈកិច្ចដ៏មានសារសំខាន់មួយនេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់កម្ពុជា និងបារាំង ដែលជាមិត្តជិតស្និទ្ធនឹងគ្នាតាំងតែពីឆ្នាំ១៩៩៣មក។ ក្រៅតែពីការពង្រឹងទំនាក់ទំនងរវាងគ្នា និងគ្នា ដំណើរទស្សនៈ​កិច្ចនាពេលនោះ ក៏មានគោលដៅក្នុងការទាក់ទាញវិនិយោគិនបារាំងមកកម្ពុជាបន្ថែមទៀតផងដែរ។ ដោយឡែក វិនិយោគិនបារាំងដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ច្រើនតែវិនិយោគលើវិស័យបដិសណ្ឋារកិច្ច សណ្ឋាគារ ផ្នែកឱសថ ផ្នែកហិរញ្ញវត្ថុ ធនាគារ ចំណែកឯវិស័យកសិកម្មនៅមាន​កម្រិតតិចតួចនៅឡើយ។

ដោយមើលឃើញពីភាពជាក់ស្ដែងនៃចំនួនវិនិយោគិនបារាំងនៅកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ បានបង្ហាញពីទស្សនទាន និងគោលបំណងដែលចង់ឱ្យវិនិយោគិននៃប្រទេសមួយនេះងាកមកវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសលើការកែច្នៃកសិផលតែម្ដង។

អ្នកឧកញ៉ាបានបញ្ជាក់ថា ៖

« បច្ចុប្បន្ន យើងនាំចេញកសិផលស្រស់ច្រើន ដូច្នេះវាជាការល្អ​ប្រសិនបើមានការវិនិយោគលើការកែច្នៃកសិផល ដែលវានឹងចំណេញទាំងសេដ្ឋកិច្ច ជួយទាំង​កសិករក្នុងស្រុក ហើយវិនិយោគិនក៏ទទួលបានផលចំណេញដូចគ្នា»។

បើតាមអ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា ទីផ្សារកម្ពុជា និងកិច្ចព្រមព្រៀងដែលកម្ពុជាមានបច្ចុប្បន្ននេះ មានភាពអំណោយផលច្រើនដល់វិនិយោគិនបារាំង។ ជាក់ស្ដែង ប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា-អឺរ៉ុប EBA ដែលនៅ​សល់មួយចំនួននោះអាចបង្កភាពងាយស្រួលដល់បារាំងក្នុងការកែច្នៃនៅកម្ពុជា រួចនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយខ្លួនឯង។

ក្រៅតែពីវិស័យកសិ-ឧស្សាហកម្មទៅ កម្ពុជាក៏ចង់ឱ្យបារាំងបង្កើនការវិនិយោគលើវិស័យទេសចរណ៍ផងដែរ ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកក៏កាន់តែរីកចម្រើនដែរនោះវាជាឱកាសល្អមួយសម្រាប់ពួកគេ។ ប៉ុន្តែយ៉ាងណាមិញ មិនថាចំពោះការវិនិយោគធ្វើឡើងក្នុងរូបភាពណានោះទេ ភាគីទាំង២គឺនៅតែទទួលបានផលចំណេញរៀងៗខ្លួន ជាពិសេសកម្ពុជា ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កិច្ចព្រមព្រៀង RCEP ការស្ថិតនៅក្នុងសហគមន៍អាស៊ាន ព្រមទាំងច្បាប់វិនិយោគថ្មីដែលអនុគ្រោះច្រើនដល់អ្នកវិនិយោគ។

បន្ថែមពីលើនេះទៀត រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើអ្នកវិនិយោគដែលមានស្រាប់នៅកម្ពុជា ដោយធ្វើយ៉ាងណាថែទាំពួកគេឱ្យបានល្អបំផុត និងទាក់ទាញអ្នកវិនិយោគមកពីខាងក្រៅ​បន្ថែមទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/10/2026

បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​

សម្តេច​ធិបតី​៖ ការបោះពុម្ព​​ក្រដាស​ប្រាក់​ថ្មី​មាន​គោលដៅ​ពង្រឹង​សុវត្ថិភាព​ ​និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/10/2026

​សម្តេចធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ការ​បោះពុម្ព ​និង​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ​ ៥០​,​០០០​រៀល ​និង​ ១០០​,​០០០​រៀល ​មិន​មែន​ដោយសារ​រាជ​រដ្ឋាភិបាល​ខ្វះខាត​ថវិកា​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​រៀបចំឡើង​ដើម្បី​ពង្រឹង​សុវត្ថិភាព​ ​សោភ័ណ​ភាព និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​ដែល​មាន​អាយុកាល​យូរ​