កម្ពុជាចម្រាញ់រ៉ែមាសបានជិត ៩ ០០០គីឡូក្រាម និងបានចំណូលពីសួយសារជាង ១៤.៤លានដុល្លារ

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាផលិតបានដុំមាស ចំនួន ១ ០៤០ដុំ ស្មើនឹងជាង ៨ ៩៧៩គីឡូក្រាម និងទទួលបានចំណូលពីសួយសារចំនួនជាង ១៤.៤លានដុល្លារ។ ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាសដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀតកំពុងរៀបចំការដ្ឋានអាជីវកម្មទៅតាមផែនការ ដែលឯកភាពជាមួយនឹងក្រសួងរ៉ែ និងថាមពល ហើយអនុលោមទៅតាមច្បាប់ និងបទបញ្ញាត្ដិជាធរមាននានាដោយមិនមានជាបញ្ហាអ្វីនោះទេ។

ឯកឧត្តមបានគូសបញ្ជាក់ថា ៖

«ទោះបីជាអាជីវកម្មរ៉ែមាស ឬធនធានរ៉ែធម្មជាតិរបស់កម្ពុជាទទួលបានផលតិចតួចនៅឡើយ ក៏ប៉ុន្តែវាជាមូលធនសួយសារដ៏សំខាន់ក្រៅពីចំណូល ដែលបានមកពីការវិនិយោគដទៃទៀតដែលបានធ្វើ បើយើងគិតត្រឹមសួយសារអាករដែលទទួលបានពីធនធានរ៉ែទាំងនេះ កាលណាអាជីវកម្មទាំងនេះរីកកាន់តែធំ វានឹងបានរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិរបស់យើងដូចគ្នា»។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានដឹងថា ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកម្ពុជា រួមមាន៖

ទី១- ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌល​គិរី
ទី២- ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ
ទិ៣- ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ
ទី៤- ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី
ទី៥- ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ
ទី៦- ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ស្ថិតតំបន់ភ្នំជី ខេត្តកំពង់ធំ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា គឺក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេក្នុងចំណោមក្រុមហ៊ុនទាំង៦ ខណៈ៥ក្រុមហ៊ុនទៀត ទទួលបានផលតិចតួច។ ក្រុមហ៊ុន Renai  ssance គ្រោងនឹងចម្រាញ់រ៉ែមាសប្រមាណ ៣ តោនជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ៨ ឆ្នាំដំបូងនៃប្រតិបត្តិការអណ្តូងរ៉ែ ដែលមានប្រហែល ចំនួន២៥០ គីឡូក្រាមក្នុងមួយខែ។ ក្រុមហ៊ុននេះ នាំចេញរ៉ែមាសទៅអូស្ត្រាលី ដើម្បីចម្រាញ់។

សូមបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមចម្រាញ់យកមាសក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់តាំងពីការជីកយកមាសជាលក្ខណៈពាណិជ្ជកម្មកាលពីខែមិថុនា ឆ្នាំ២០២១ ដែលនេះជាកំណត់ត្រាជាប្រវត្តិសាស្ត្រនៃការចាប់ផ្តើមឧស្សាហកម្មចម្រាញ់រ៉ែមាសជាលើកដំបូង ដែលបាននាំមកនូវរំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកនូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ច សង្គមផ្សេងៗទៀតជាច្រើនសម្រាប់កម្ពុជា ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ​បណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ថា ការធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុនស្របច្បាប់ គឺអាចជាកាលានុវត្តភាពមួយដែលកម្ពុជាទទួលបាន ទី១- ចំណូលពីសួយសារ នៃអាជីវកម្មរ៉ែមាសពីការវិនិយោគ ទិ២- សម្រាប់ស្រូបទាញកម្លាំងពលកម្មនៅក្នុងតំបន់ ដោយបានផ្តល់ការងារដល់ប្រជាជន និងទី៣- ជាអត្តសញ្ញាណរ៉ែមាសរបស់កម្ពុជា។

បណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ការផលិតមាសរបស់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់  ដែលជាសក្តានុពលរ៉ែ ដែលទទួលបាន និងអាចរួមចំណែកក្នុងចរន្តសេដ្ឋកិច្ចរបស់កម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​​APE​C ​២០​២៦ ​ក្លាយជា​វេទិកា​ប្រកួត​ប្រជែង​ឥទ្ធិពល​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

៖​ វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ​(​APEC​) ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៩ ​ដើម្បី​ជំរុញ​ការ​កាត់បន្ថយ​ពន្ធ​គយ ​និង​សម្រួល​ពាណិជ្ជកម្ម​ក្នុង​តំបន់ ​បាន​ក្លាយជា​ចំណុច​ប្រសព្វ​នៃ​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​ពិភពលោក​ ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ​២០២៦ ​ដែល​រៀបចំ​នៅ​ទីក្រុង​សិន​ជិន ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​ ​១៨​-​១៩​ ​ខែ​វិច្ឆិកា

កសិករ​នៅ​បាត់ដំបង​​ ប្រើ​ដី​កន្លះ​ហិកតា​ដាំ​តា​សក់ រក​ចំណូល​ប្រមាណ​ ​៤០ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 26/11/2026

កសិករ​មួយ​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ ​អាច​ប្រមូល​ផល​តា​សក់​បាន​ជា​មធ្យម​ប្រមាណ ៥០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​ពី​ផ្ទៃដី​ត្រឹម​ ​៥០​ ​អា ​ឬ​កន្លះ​ហិកតា ​ដោយ​ទទួល​បាន​ចំណូលប្រមាណ ​៤០​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ​ឬ​ស្មើនឹង​ប្រមាណ​ ​១២ លាន​រៀល​ក្នុង​មួយ​ខែ ​តាមរយៈ​ការ​ដាំដុះ​ដោយ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ត្រឹមត្រូវ

កែច្នៃ​ដំឡូង​មី​ស្រស់​ជា​ដំឡូង​ក្រៀម​​ ជួយ​កសិករ​លក់​លើស ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

កសិករ​ដាំ​ដំឡូង​មី​នៅ​កម្ពុជា​ជា​ច្រើន​កំពុង​ងាក​មក​កែច្នៃ​ដំឡូង​មី​ស្រស់ជា​ដំឡូង​មី​ក្រៀម ​ដើម្បី​ទទួល​បាន​តម្លៃ​លក់​ខ្ពស់​ជាង​មុន​ ​ដោយ​ដំឡូង​មីក្រៀម​អាច​លក់​បាន​ជាង​ ​១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម

ការ​ស្ទង់​មតិ​៖​ពល​រដ្ឋ​អាម៉េរិក​ភាគ​ច្រើន​ ​ចង់​ឱ្យ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​គ្មាន​លក្ខខណ្ឌ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

ការ​ស្ទាបស្ទង់​មតិ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ ​Maryland ​និង​ក្រុមហ៊ុន​ស្រាវជ្រាវ​ Ipsos ​បង្ហាញ​ថា​ ពល​រដ្ឋ​អាម៉េរិក​ពេញ​វ័យ​ចំនួន​ ៥៥ ​ភាគរយ​ គាំទ្រ​ឱ្យ​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​មិន​ដាក់​លក្ខខណ្ឌ​ណាមួយ​ឡើយ​

លោក​ Putin ​បង្ហាញ​ឱកាស​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅ​តំបន់​អាក់ទិក​​ និង​ចុង​បូព៌ា​រុស្ស៊ី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir ​Putin ​បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ​ ​និង​សក្តានុពល​ចំណេញ​សម្រាប់​វិស័យ​ធុរកិច្ច ​ដើម្បី​ទាក់ទាញ​ដើមទុន ​និង​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ​ឱ្យ​មកវិនិយោគ​នៅ​តំបន់​អាក់ទិក ​និង​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី

កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ រៀបចំដោយសហគ្រិនខ្មែរ ដើម្បីជួយអភិវឌ្ឍផ្នត់គំនិតបែបសហគ្រិនភាព និងនវានុវត្តភាពក្នុងវិស័យបច្ចេកវិទ្យា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី សង្វៀន​សហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ វគ្គការប្រកួត សង្វៀនរ៉ូបូត ដ្រូន និង រ៉ុក្កែត កាលពីថ្ងៃទី១៣, ១៧, ១៩, និង ២០ ខែវិច្ឆិកា ឆ្នាំ២០២៦​​

ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/11/2026

ចែកក្ដីស្រលាញ់ GS25 បានបរិច្ចាគថវិកា​ចំនួន​២៥លានរៀល​ជូនមន្ទីរពេទ្យគន្ធបប្ផា​

សហគមន៍​សសី ​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ជិត​​ ១ តោន​ក្នុង​ ១ ​ថ្ងៃ ​ដល់​ផ្សារ​នៅ​សៀមរាប​ ​ក្រោយ​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​

បទយកការណ៍, សេដ្ឋកិច្ច

• 22/11/2026

​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្នុង​ខេត្ត​សៀមរាប​ ​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​បាន​ចន្លោះ​ពី​ ​៨០០ ​គីឡូក្រាម​ ​ទៅ​ ១ តោន​ក្នុង​ ១ ​ថ្ងៃ​ ​ទៅកាន់​ផ្សារ​ទំនើប​ ​និង​ទីផ្សារ​បោះ​ដុំ​ក្នុង​ខេត្ត​ ​ក្រោយពី​អនុវត្ត​ការ​ដាំដុះ​តាម​បច្ចេកទេស​ក្នុង​ផ្ទះសំណាញ់​ ​

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​