ឯកឧត្តម នេត្រ ភក្ត្រា ​អំពាវនាវ​ដល់​ប្រជា​នេសាទឱ្យចូល​រួម​ជួយ​អភិរក្ស​អណ្តើក​ហ្លួង ជា​ពូជ​អណ្តើក​កម្រ

កោះកុង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជា​នេសាទទាំងអស់ឱ្យចូល​រួម​ជួយ​អភិរក្ស​សត្វអណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ ដែលជា​ពូជ​អណ្តើក​កម្រ និង​ប្រឈម​​ការ​ផុត​ពូជ​ ​ដើម្បីឱ្យ​សត្វ​នេះ​មានលទ្ធភាព​បង្កើន​វត្តមាន​ក្នុង​ជម្រក​ធម្មជាតិ ចៀសវាង​បាត់បង់​ដែល​ពិបាក​ស្តារឡើងវិញ​។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ​៖

“ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រជា​សហគមន៍ ជាពិសេស​ប្រជា​នេសាទ សូម​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​អាជ្ញាធរ​ដើម្បី​អភិរក្ស​សត្វ​អណ្តើក​ហ្លួង និង​សត្វ​កម្រ​ដទៃៗ​ទៀត​ដោយ​កុំ​នេសាទ បរបាញ់ ដាក់​អន្ទាក់ និង​បរិភោគ​សាច់សត្វ​ព្រៃ ដើម្បីឱ្យ​ចំនួន​សត្វ​កម្រ​កើនឡើង​ តួយ៉ាង​សត្វ​អណ្តើក​ហ្លួង​ជាដើម ដែល​អាច​ផ្តល់​ជា​សក្តានុពល​ផ្នែក​ទេសចរណ៍​”​

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដូច្នេះ ខណៈអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានរាយការណ៍ពីការញាស់របស់កូនអណ្តើកហ្លួងចំនួន ១២២ ក្បាល ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិត កាលពីទី​២២ ខែឧសភា ឆ្នាំ​២០២៣ នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង (KKRCC) ក្នុងរដូវបង្កាត់ពូជឆ្នាំ២០២៣។

អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាបានគូសបញ្ជាក់ថា នេះជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ នៅឆ្នាំនេះ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ប្រមូលបានសំបុកអណ្តើកហ្លួងចំនួន ២១ ដែលមានពងសរុបចំនួន ២៧២ ។ វត្តមានសត្វកូនអណ្តើកហ្លួងចំនួន ១២២ ក្បាលបានញាស់ដោយជោគជ័យ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន ដែលមានសំបុកត្រឹមតែចំនួន ៩ និងពងចំនួន ៨១ ហើយបានញាស់ត្រឹម ៣១ ពង។

លោក Christopher Poyser អ្នកគ្រប់គ្រងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងបានfថ្លែងថា ៖

“នេះគឺជាជោគជ័យនៃការអភិរក្សពិតប្រាកដ។ ការកើនឡើងយ៉ាងច្រើននៃការភ្ញាស់គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិរក្សប្រភេទសត្វជិតផុតពូជនេះ។ យើងមានសុទិដ្ឋិនិយមចំពោះរដូវបង្កាត់ពូជនៅឆ្នាំក្រោយ ហើយរំពឹងថាចំនួនកូនញាស់នឹងបន្តកើនឡើង។”

សូមបញ្ជាក់ថា អណ្ដើកហ្លួង ដែលមានឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin (Bataguraffinis) ស្ថិតក្នុងប្រភេទអណ្ដើកគោក និងទឹកសាបចំនួន ២៥ ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងបំផុតនៅលើសកលលោក និងត្រូវបានចាត់ជាប្រភេទសត្វដែលរងការគំរាមកំហែងប្រឈមនឹងការផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។

នៅឆ្នាំ២០០៥ វាត្រូវបានចាត់តាំងជាសត្វល្មូនជាតិរបស់កម្ពុជាដែលចេញដោយព្រះរាជក្រឹត្យ ខណៈចំណាត់ការនេះបន្ថែមអំពីសារៈសំខាន់នៃការអភិរក្សប្រភេទសត្វនេះ។ ការគំរាមកំហែងចម្បងចំពោះអណ្តើកហ្លួង រួមមានការបរបាញ់ ការចាប់បានដោយចៃដន្យនៅក្នុងឧបករណ៍នេសាទសម្រាប់ការបរិភោគក្នុងស្រុក និងក្រៅប្រទេស ព្រមគ្នាជាមួយការបំផ្លាញជម្រកសំបុករបស់វាតាមរយៈការបូមខ្សាច់ ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដី។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងទាំងនេះ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ក្នុងភាពជាដៃគូរយៈពេលវែងជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគាំទ្រដោយមជ្ឈមណ្ឌល Mandai Natureនិង មជ្ឈមណ្ឌល Angkor Center for Conservation of Biodiversity (ACCB)នឹង បន្តអនុវត្តកម្មវិធីអភិរក្សផ្សេងៗទៀត។

កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងស្តារចំនួនសត្វអណ្តើកហ្លួងឡើងវិញ តាមរយៈការអភិរក្សទាំងនៅក្នុងទីតាំងថ្មី និងទីតាំងចាស់។ លើសពីនេះអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជានឹងបង្កើតឱកាសសម្រាប់សហគមន៍មូលដ្ឋានក្នុងការចូលរួមក្នុងការអភិរក្សប្រព័ន្ធទន្លេ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលបាននិយាយថា ៖

“យើងមានមោទនភាពណាស់ដែលបានដឹងថាពងអណ្តើកហ្លួងជាច្រើនបានញាស់នៅមជ្ឈមណ្ឌលឆ្នាំនេះ។ នេះ​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​សម្រាប់​ការ​ស្តារ​ប្រភេទ​សត្វនេះ​នៅ​កម្ពុជា។ យើងលើកទឹកចិត្ត និងគាំទ្រយ៉ាងមុតមាំក្នុងការបន្តកម្មវិធីបង្កាត់ពូជដើម្បីស្ដារប្រភេទសត្វនេះឡើងវិញនាពេលអនាគត ហើយយើងសង្ឃឹមថាប្រភេទសត្វនេះនឹងនៅរស់រានមានជីវិតសម្រាប់មនុស្សជំនាន់ក្រោយរបស់យើង។ សម្រាប់នៅតាមមូលដ្ឋាន ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារទីជម្រកដ៏សំខាន់សម្រាប់ប្រភេទសត្វនេះ។”

បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានកូនអណ្តើកហ្លួងចំនួន ២៨១ក្បាល ដែលក្នុងនោះអណ្តើកពេញវ័យមានចំនួន ៥០ក្បាល សម្រាប់បង្កាត់ពូជ រួមទាំងកូនអណ្តើក និងកូនញាស់ចំនួន ២៣១ក្បាល។ ចាប់តាំងពីឆ្នាំ២០១៥ មក អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាបានលែងអណ្តើកហ្លួងពេញវ័យចំនួន១៦៦ ក្បាលទៅក្នុងព្រៃនៅស្រែអំបិល ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិរក្សប្រភេទសត្វដ៏កម្រនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)