ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ ទំនាក់ទំនងអន្តរជាតិបច្ចុប្បន្នពឹងលើមូលដ្ឋានប្រយោជន៍​សេដ្ឋកិច្ច​ជាធំ

ថ្វីត្បិតថាកម្ពុជាមានគោលនយោបាយអព្យាក្រិត្យចំពោះកិច្ចការបរទស ក៏ប៉ុន្តែទំនាក់ទំនងអន្តរជាតិ​របស់កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងក្រសែភ្នែករបស់មហាអំណាចសេដ្ឋកិច្ចពិភពលោកពីរគឺ ចិន និងអាមេរិក។ ប៉ុន្តែយ៉ាងណា សព្វថ្ងៃនេះទំនាក់ទំនងអន្តរជាតិមិនពឹងផ្អែកលើមនោគមន៍វិជ្ជា ឬនៅលើនយោបាយ​សុទ្ធសាធទេ សព្វថ្ងៃនេះទំនាក់ទំនងអន្តរជាតិផ្ដោតលើមូលដ្ឋានប្រយោជន៍សេដ្ឋកិច្ចជាធំ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការបញ្ជាក់របស់ឯកឧត្តមបែបនេះ គឺធ្វើឡើងក្រោយពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ការធ្វើទស្សនៈកិច្ចផ្លូវការនៅប្រទេសចិនរយៈពេល៤ថ្ងៃកន្លងទៅ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

«កម្ពុជាជាប្រទេសឯករាជ្យដែល​មាន​​ជំហរច្បាស់​លាស់​លើឆាកអន្តរជាតិ បានន័យថាកម្ពុជាមិនចាត់ទុកប្រទេសណាជាសត្រូវនោះទេ យើងស្ថិតក្នុងកាលទេសមួយដែលមិនមែនជាសង្គ្រាមត្រជាក់នោះទេ»។

ឯកឧត្តមបន្តថា៖

«នៅទីណាដែលនាំមកនូវប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មដែលអនុញ្ញាតឱ្យប្រ​ជាជាតិ​កម្ពុជាបន្តអនុវត្តទៅមុខ កម្ពុជាមិនត្រូវរារែកនឹងទាក់ទងជាមួយទេ ទន្ទឹមនឹងនេះកម្ពុជាមិន​ចាត់ទុក​ប្រទេសណាជាសត្រូវទេ ព្រោះមូល​ដ្ឋាន​ធំ​សម្រាប់ទំនាក់ទំនងអន្តរជាតិគឺប្រយោជន៍»។

យ៉ាងណាមិញ ដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ទាំង៤ថ្ងៃនេះ គឺភាគីទាំងសង​ខាងមិន​បានអង្គុយជជែកគ្នាលើរឿងនយោបាយនោះទេ ពោលគឺស្ទើរតែ៧០% ជាការជជែករួមគ្នា​ពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងគោលដៅអនុញ្ញាតឱ្យប្រទេសកម្ពុជា និងចិនទាញយកប្រយោជន៍​ទៅវិញទៅមក ដើម្បីនាំមកនូវឧត្តមប្រយោជន៍ជាតិសម្រាប់សាកល្បង ធ្វើឱ្យជីវភាពប្រជាជនកម្ពុជា​រីក​ចម្រើនទៅមុខ។

ជាថ្មីម្ដងទៀត កម្ពុជានៅតែប្រកាន់យកអព្យាក្រិតភាព បើកចំហរចំពោះទំនាក់ទំនងនានា និងមិនចាត់ទុកប្រទេសណាមួយជាគូសត្រូវនោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​អ្នកជំនាញ​៖ ​ការ​កើនឡើង​រោងចក្រ​ផលិត​អាហារ​ក្នុង​ស្រុក​ ​អាច​ជួយ​​ទប់ស្កាត់​សម្ពាធ​អតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

​​អ្នកជំនាញ​មើលឃើញ​ថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​នៅ​កម្ពុជា​ ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ ​ខណៈ​ការ​បង្កើន​សមត្ថភាព​ផលិត​ក្នុង​ស្រុក​អាច​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​ ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ទំនិញ​នាំចូល​ ​និង​ទប់ស្កាត់​សម្ពាធ​អតិផរណា​ក្នុង​រយៈពេល​វែង​

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច ​ជួយ​ពង្រឹង​វិស័យ​ឯកជន ​និង​ភាព​ធន់​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច​អាច​ចូលរួម​ពង្រឹង​វិស័យ​ឯកជន ​តាមរយៈ​ការ​បង្កើន​ទុន​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​បង្កើត​ការងារ​ ព្រមទាំង​ជំរុញ​ពិពិធកម្ម​ ​និង​បរិយា​បន្ន​ហិរញ្ញវត្ថុ ​ខណៈ​វិស័យ​នេះ​ក៏​អាច​ចូលរួម​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ផងដែរ

កសិករដាំបន្លែនៅសៀមរាប បង្កើតចំណូលប្រចាំថ្ងៃ និងជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ជំនួញ, ព្រឹត្តិការណ៍

• 05/08/2026

​ការ​ដាំដុះ​បន្លែ​ចម្រុះ​ជា​លក្ខណៈ​គ្រួសារ​តាម​បែប​ប្រពៃណី​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​សៀមរាប ​នៅតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ​បង្កើត​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ និង​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ខាងក្រៅ

វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” រៀបចំក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ប្រទេស​ម៉ារ៉ុក​ ដាក់​ឈ្មោះ​ផ្លូវ​ល្បឿន​លឿន ​Donald​ ​J​.​ ​Trump​ បង្ហាញពីការដឹង​គុណ​ចំពោះ​លោក Trump

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/08/2026

ប្រមុខដឹកនាំប្រទេស ម៉ារ៉ុក បានសម្រេចប្ដូរឈ្មោះផ្លូវល្បឿនលឿនប្រចាំប្រទេស ​Tiznit​-​Dakhla មកជាឈ្មោះ ​Donald​ ​J​.​ ​Trump​ ​Highway​ ​វិញ ដែលជាការបង្ហាញពីការដឹកគុណចំពោះលោក ​Donald​ ​J​.​ ​Trump

ចិញ្ចឹម​កន្ធាយ ​៥,០០០​ក្បាល​ ​៦​ខែ ​អាច​រក​ចំណូល​ជាង​ ​១២,០០០​ដុល្លារ​ ក្នុង​មួយ​ស្រះ​

ជំនួញ, ព្រឹត្តិការណ៍

• 04/08/2026

ការ​ចិញ្ចឹម​កន្ធាយ​កំពុង​ក្លាយជា​មុខរបរ​កសិកម្ម​មួយ​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា​ ​ខណៈ​តម្រូវការ​សាច់​កន្ធាយ​កំពុង​កើនឡើង​នៅ​តាម​ភោជនីយដ្ឋាន​ ​និង​ទីប្រជុំជន​នានា ​ពិសេស​កសិករ​អាច​រក​ចំណូល​ជាង​ ​១២,០០០​ ​ដុល្លារ​ ពី​ការ​ចិញ្ចឹម​កន្ធាយ​ប្រមាណ​ ​៥,០០០​ក្បាល​ក្នុង​រយៈពេល​ ​៦​ ​ខែ​ ​ក្នុង​ស្រះ​មួយ

គម្រោង​ប្រែក្លាយ​ព្រលានយន្តហោះ​សៀមរាប​ចាស់​ ​ជា​តំបន់​ពហុ​មុខងារ​ កំពុងស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/08/2026

គម្រោង​វិនិយោគ​ ​និង​អភិវឌ្ឍ​ទីតាំង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចាស់​ ​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍ​ពហុ​មុខងារ​ ​ដែល​រួមបញ្ចូល​សេវា​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​ការ​កម្សាន្ត​ ​និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ទៀត​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​ ​និង​ពិគ្រោះយោបល់​នៅឡើយ​ ​ដោយ​មិន​ទាន់​មាន​ការ​សម្រេច​ជាក់លាក់​ណាមួយ​ទេ

ADB​ ​ផ្តល់​ហិរញ្ញប្បទាន ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ជួយ​កម្ពុជា​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​) ​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ចំនួន​ ​២៥០​ ​លាន​ដុល្លារ​ដល់​កម្ពុជា​ ​ក្រោម​ «​កម្មវិធី​អន្តរាគមន៍​បន្ទាន់​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​» ​(​Rapid​ ​Intervention​ ​for​ ​Stabilization​ ​of​ ​the​ ​Economy​ ​Program​ ​-​ ​RISE​) ​

រដ្ឋ​អាម៉េរិក​ ​២៥​ ​ប្ដឹង​រដ្ឋបាល លោក​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​នាំចូល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

រដ្ឋ​ចំនួន​ ​២៥​ ​នៅ​សហរដ្ឋ​អាម៉េរិក ​បាន​ដាក់ពាក្យបណ្ដឹង​ប្រឆាំង​នឹង​រដ្ឋបាល​ប្រធានាធិបតី​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ការ​ដាក់​ពន្ធ​គយ​ថ្មី​លើ​ដៃគូ​ពាណិជ្ជកម្ម​បរទេស ​ដោយ​ចោទ​ថា​ ​រដ្ឋបាល​បាន​ប្រើប្រាស់​អំណាច​ហួស​ដែន​កំណត់​ដែល​ច្បាប់​អនុញ្ញាត​

ម៉ារ៉ាតុង​អង្គរ​ ក្លាយជា​ចលករ​ថ្មី​ ​ជំរុញ​ទេសចរណ៍​ ​និង​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​១១​ ​ឆ្នាំ​២០២៦​ ​បាន​ក្លាយជា​ចំណុច​ទាក់ទាញ​ថ្មី​សម្រាប់​ទេសចរណ៍​កម្ពុជា​ ​ដោយ​ទាក់ទាញ​អ្នកចូលរួម​សរុប​ ​៦,៥០០​នាក់​ ពី​ ​៥១​ប្រទេស​ ​កើនឡើង​ ​២៥​ភាគរយ​ ធៀប​នឹង​ឆ្នាំ​២០២៥​ ​និង​បាន​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​នៅក្នុង​តំបន់​ទេសចរណ៍​សៀមរាប​