មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសស្រីលង្កា គួរតែចាប់ផ្តើមកិច្ចពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធបំណុលជាមួយនឹងអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគី (ប្រទេសចិន) ខណៈរដ្ឋាភិបាលប្រទេសស្រីលង្កា ស្វែងរកប្រាក់កម្ចីហិរញ្ញប្បទានពីមូលនិធិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។

លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF និយាយប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍នៅក្នុងសប្ដាហ៍នេះថា ចិន ជាម្ចាស់បំណុលធំមួយ ហើយស្រីលង្កាត្រូវចូលរួមយ៉ាងសកម្មជាមួយប្រទេសនេះលើការរៀបចំរចនាសម្ព័ន្ធបំណុល។
ការលើកឡើងរបស់លោក Srinivasan ធ្វើឡើង ខណៈ ស្រីលង្កា កំពុងគ្របដណ្ដប់ដោយវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏ធ្ងន់ធ្ងរ។ ប្រទេសនេះជំពាក់ហិរញ្ញប្បទានចិនប្រមាណ ៦,៥ ប៊ីលានដុល្លារ រួមទាំងកម្ចីធនាគារអភិវឌ្ឍន៍ និងការដោះដូរធនាគារកណ្តាលផងដែរ។ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IFF)។

ចិន បានវិនិយោគជាច្រើនលើគម្រោងធំៗដូចជាផ្លូវហាយវេកំពង់ផែ ព្រលានយន្តហោះ និងរោងចក្រថាមពលធ្យូងថ្ម។ ជប៉ុន និងឥណ្ឌា ក៏ជាម្ចាស់បំណុលទ្វេភាគីដល់ស្រីលង្កាផងដែរ។
លោក Srinivasan និយាយថា ៖
“ស្រីលង្កាត្រូវតែចូលរួមជាមួយម្ចាស់បំណុលរបស់ខ្លួន ទាំងឯកជន និងផ្លូវការទ្វេភាគី លើការដោះស្រាយបំណុល ដើម្បីធានាថានិរន្តរភាពបំណុលត្រូវបានស្ដារឡើងវិញ។ ទន្ទឹមនឹងនោះ លោកចង្អុលបង្ហាញថា ការពិភាក្សាបច្ចេកទេសលើកម្មវិធីIMF ថ្មីកំពុងបន្តជាមួយមន្ត្រីមកពី ក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលនៃប្រទេសនេះ”
ស្រីលង្កា បានស្នើសុំផែនការសង្គ្រោះរបស់ IMF ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៤៨ ហើយក្លាយជាប្រទេសគ្មានលទ្ធភាពសងបំណុលកាលពីដើមឆ្នាំលើបំណុលក្រៅប្រទេសចំនួន១២ប៊ីលានដុល្លារជាមួយម្ចាស់បំណុលឯកជន ដោយសារប្រទេសនេះពិបាកក្នុងការចំណាយសម្រាប់ការនាំចូលទំនិញមូលដ្ឋានរួមទាំងថាមពល ថ្នាំពេទ្យ និងស្បៀងជាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content