​៤​ខែ ​ការនាំចេញ​របស់​កម្ពុជា​កើន​ឡើង​១​៥​ភាគរយ​ ​ខណៈពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ ​បន្ត​កើន​ឡើង​

ភ្នំពេញ ៖ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ (​G​D​C​E​) ​បាន​បង្ហាញ​​ថា​ ​​ក្នុងរយៈពេល​៤​ខែ​ដើម​ឆ្នាំ២០២៤នេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ ​៨​ ​ពាន់​លាន​ដុល្លារ ​ ​កើន​ឡើង​ ​១​៥​,​២​ ​ភាគរយ​ ពី​៧​,​៦​០​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ចំណែកការនាំចូល​របស់​កម្ពុជា​ក៏បាន​កើន​ឡើង​ចំនួន​ ​៩​,​៣​ ​ភាគរយ​ដល់ទៅ​ ​៨​,​៦​៦​ ​ពាន់​លាន​ដុល្លារ​ចាប់ពី​ខែ​មករា ​ដល់​ខែ​មេសា​។​

សម្រាប់​ការនាំចេញ​របស់​កម្ពុជា សហរដ្ឋអាមេរិក​គឺជា​ទី​ផ្សារ​ដ៏​ធំបំផុត​ ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​២​,​៦​១​ ​ពាន់​លាន​ដុល្លារ​ ​បន្ទាប់មក​គឺ​ប្រទេស​វៀតណាម​ ​និង​ប្រទេស​ចិន​ដែល​មាន​ទឹកប្រាក់​ចំនួន​១​,​៧​១​ ​ពាន់​លាន​ដុល្លារ​ ​និង​៤​៨​៦​ ​លាន​ដុល្លារ​រៀង​គ្នា​។​

ឯកឧត្តម ប៉ែន​ ​សុវិជ្ជា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម​បាន​គូសបញ្ជាក់​ថា  ​ទោះបីជា​មានការ​ថយ​ចុះ​នៃ​មុខ​ទំនិញ​មួយ​ចំនួន ដោយសារមានវិបត្តិ​ស​ង្រ្គា​ម​ក្នុងពិភពលោក និង​ការ​ចុះ​ខ្សោយ​នៃ​អំណាច​ទិញ ​ក៏​ការ​បញ្ជាទិញ​របស់​កម្ពុជា​នៅតែ​មាន​ក​ម្រិ​ត​ខ្ពស់​ ជាពិសេស​ទី​ផ្សារ​សម្រាប់​ប្រទេស​សមាជិក​ RC​E​P​ ​​។​

ឯកឧត្តម រដ្ឋលេខាធិការ ក៏​បាន​មានប្រសាសន៍បន្ថែមថា​ ​ក្នុងរយៈពេល​៤​ខែ​នៃ​ឆ្នាំ​២​០​២​៤​ ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ​បាន​បន្ត​កើន​ឡើង​ ​ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ ​និង​តំបន់​ ហើយ​​ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​កម្ពុជា​។​

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា​-​ចិន បាន​​ឈាន​ដល់​ ​៤​,​៤​៨​ ​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​មេសា​ឆ្នាំនេះ​ ​កើន​ឡើង​ ​១​៥​,​១​ ​ភាគរយ​ ​​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុនដែលមានត្រឹម ​៣​,​៨​៩​ ​ពាន់​លាន​ដុល្លារ​ ​។ នេះបើតាម​របាយការណ៍​ ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​។​

ឯកឧត្តម​ ​ប៉ែន​ ​សុវិជ្ជា​ ​ ​បានបញ្ជាក់​ថា​ ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ ​និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​បាន​បន្ថែម​សមន្ទុះដល់​កំណើន នៃ​ការនាំចេញ​របស់​ប្រទេស​ ហើយ​ទី​ផ្សារ​សម្រាប់​ប្រទេស​សមាជិក​ RC​E​P​ ​មាន​ទំហំ​ធំ​សម្រាប់​ផលិតផល​របស់​កម្ពុជា​។​

ឯក​ឧត្តម ​ ​ប៉ែន​ សុ​វិជាតិ​ បាន​បញ្ជាក់ថា៖​ ​​ដោយសារ​ការ​អនុគ្រោះ​ពន្ធ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​ផលិតផល​របស់យើង​ ​ជាពិសេស​កសិផល ​ដែល​មានគុណ​ភាព​ខ្ពស់​ដូចជា​អង្ករ​ ​ចេក​លឿង​ ​ស្វាយ​ ​មៀន​ ​ដំឡូងមី​ ​និង​ម្រេច​ ​មាន​ទី​ផ្សារ​ខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន​​។​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2026

ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ