ក្រុមហ៊ុនកូរ៉េ ចង់វិនិយោគលើការផលិតថាមពលអគ្គិសនីតាមរយៈការកែច្នៃសំរាម

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEE​RI​N​G​ និងក្រុមហ៊ុន Defytime ដឹកនាំដោយលោកតាបណ្ឌិត កុល ផេង។

ក្នុងជំនួបពិភាក្សានេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ព្រមទាំងបានឆ្លៀតឱកាសនេះដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះគម្រោងវិនិយោគរបស់ខ្លួន។ តាមរយៈបទបង្ហាញក្នុងអង្គប្រជុំនេះក្រុមហ៊ុនបានបង្ហាញថាបច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត២៤មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។

ឆ្លើយតបក្នុងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា នាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ មានទំហំជាង៥១៦លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៣ខែឆ្នាំ២០២៦កន្លងទៅនេះ មានទំហំទឹកប្រាក់ជាង ៥១៦លានដុល្លារអាម៉េរិក កើនឡើងជាង៥៤លានដុល្លារស្មើនឹងជាង១១ភាគរយ

ឆ្នាំ២០២៦ អ្នកទិញអចលនទ្រព្យមានអំណាច​ជាងអ្នកលក់ ខណៈតម្លៃទីផ្សារទាបជាងឆ្នាំចាស់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2026

បច្ចុប្បន្ន ការទិញ​-លក់អចលនទ្រព្យនៅកម្ពុជា មានទស្សនវិស័យខុសពីមុន​ ដោយអ្នកទិញភាកច្រើន គឺទិញអចលនទ្រព្យណា​ដែលអាច​រកចំណូលបាន ហើយប្រើពេលវិនិយោគរយៈពេល​វែង​ និងមានឥទ្ធិល​ខ្លាំង​ជាង​អ្នកលក់​

អាល្លឺម៉ង់ បង្ហាញផែនការអភិវឌ្ឍន៍ខ្លួនក្លាយជាមហាអំណាចយោធាដាច់គេនៅអឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2026

រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានបង្ហាញសំណុំឯកសារយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងគោលដៅអភិវឌ្ឍន៍ក្លាយខ្លួនជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប

សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបន្ថែមសម្ពាធដល់សេដ្ឋកិច្ចចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ស្របពេលសេដ្ឋកិច្ចចិនកំពុងរងផលប៉ះពាល់ពីពន្ធគយរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ស្រាប់ទៅហើយនោះ សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែដាក់សម្ពាធដល់មហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោក បន្ថែមទៀត

កម្ពុជា បើកដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសទី៧ នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

រោងចក្រចម្រាញ់រ៉ែមាសក្រុមហ៊ុនCAMBODIAN K88 INDUSTRYជារោងចក្រចម្រាញ់រ៉ែមាសទី៧​នៅកម្ពុជា បានចាប់ផ្តើមបើកដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការ

ត្រីមាសទី ១ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាស៊ាន សម្រេចបានជិត ៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

គិតត្រឹមត្រីមាសទី ១ ដើមឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រេចបានទំហំទឹកប្រាក់ប្រមាណជា ៤,៨៦ ពាន់លានដុល្លារ កើនឡើង ១០.៥០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

រដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍតំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹង ឱ្យកាន់តែមានភាពទាក់ទាញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍរៀបចំតំបន់ផាប់ស្ទ្រីត និងតំបន់មាត់ស្ទឹងសៀមរាបឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិកាន់តែច្រើន តាមរយៈការអនុវត្តបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ (Smart City)

តម្លៃម្រេច​កំពត​ឡើងថ្លៃ​ ខណៈទិន្នផលធ្លាក់ចុះ​ក្នុងឆ្នាំ ២០២៦ នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ស្រ​បពេល​នឹង​តម្លៃម្រេច​​កំពតបានបន្ត​ឡើងថ្លៃ​មួយកម្រិតទៀត ងាកទៅមើល​ទិន្នផល​ឆ្នាំ ២០២៦ នេះ បែរជាធ្លាក់ចុះ ដោយសារតែ​អាកាសធាតុ​ឆ្នាំនេះមិនអំណោយផល

លោក John Ternus នឹងក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ជំនួសលោក Tim Cook

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/04/2026

ក្រុមហ៊ុន Apple បានតែងតាំងលោក John Ternus ជានាយកប្រតិបត្តិថ្មីជំនួសតំណែងលោក Tim Cook ដែលបានដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះអស់រយៈពេល ១៥ ឆ្នាំ

សិប្បកម្មកែច្នៃគ្រឿងទេស នាងរំដេង គ្រោងបង្កើនការផលិត ដោយទិញវត្ថុធាតុដើមពីកសិករ ពិសេសក្រុមគ្រួសារកងទ័ពជួរមុខ

ជំនួញ, ព្រឹត្តិការណ៍

• 22/04/2026

សិប្បកម្មកែច្នៃគ្រឿងទេស មួយកន្លែង ឈ្មោះថា​នាងរំដេង ទឹកប្រឡាក់សាច់ ស្ថិតនៅក្នុងសង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបង្ហាញពីគម្រោងក្នុងការបង្កើនខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដោយគ្រោងទិញវត្ថុធាតុដើម ដូចជា រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត និងខ្ជាយ ពីប្រជាកសិករ ពិសេសពីក្រុមគ្រួសារកងទ័ពជួរមុខ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)