ភ្នំពេញ ៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានតម្លែប្រមាណ ១៤ ៧៦៤លានដុល្លាកើនឡើងប្រមាណ១៤ភាគរយ។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ពីខែមករា ដល់ខែកក្កដា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសសំខាន់នានា មានជាងតម្លៃជាង១៤,៧៦៤ លានដុល្លារ កើន១៤.០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា សហរដ្ឋអាមេរិកស្ថិតនៅលើគេក្នុងតារាង នៃការនាំចេញគិតជាទឹកប្រាក់មានជាង ៥,៥ពាន់លានដុល្លារ កើន៦,៤ភាគរយ ខណៈការនាំចេញទៅចិនមានជាង ៩៧៥លានដុល្លារ កើន១៩,៧ភាគរយ ការនាំចេញរបស់កម្ពុជាទៅវៀតណាមមានជាង២,២ពាន់លានដុល្លារ កើន៣៧,៧ភាគរយ និងនាំទៅប្រទេសជប៉ុនមានជាង ៧៦៤លាន កើនឡើង១៦.៧ភាគរយ និងទៅកាន់ប្រទេសកាណាដាមានជាង៦០៥លាន កើនឡើង២១.៨ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

ចំពោះការនាំចូលទំនិញមកកម្ពុជាវិញ របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេល៧ខែនេះ ទំនិញដែលនាំចូលពីចិនមានជាង៧,៧ពាន់លានដុល្លារ កើនឡើង២៣,៤ភាគរយ ការនាំចូលពីវៀតណាមមានជាង២,៤ពាន់លានដុល្លារ កើន១២,៩ភាគរយ ការនាំចូលពីថៃ មានជាង១,៩ពាន់លានដុល្លារ កើន១១,៩៧ភាគរយ ខណៈទំនិញនាំចូលពីសហរដ្ឋអាមេរិកគិតជាទឹកប្រាក់មានជាង១៥៤លានដុល្លារ កើន៨,៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

ចំពោះទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងចិនក្នុងរយៈពេលនេះគិតជាទឹកប្រាក់មានជាង ៨,៧ពាន់លានដុល្លារ កើន២៣ភាគរយ ហើយទំហំពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិកមានជាង៥,៦ពាន់លានដុល្លារ កើន៦,៥ភាគរយ ទំហំពាណិជ្ជកម្មរវាងកម្ពុជាវៀតណាម មាន៤,៦ពាន់លានដុល្លារ កើន២៣,៥ភាគរយ និងទំហំពាណិជ្ជកម្មរវាងកម្ពុជាថៃ មាន២,៤ពាន់លានដុល្លារ កើន៨,៦ភាគរយ ទំហំពាណិជ្ជកម្មរវាងកម្ពុជាថៃ មាន១,១ពាន់លានដុល្លារ កើន១២,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

ដោយឡែក ទំនិញដែលកម្ពុជានាំចេញខ្ពស់ជាងគេក្នុងរយៈពេល៧ខែនេះគឺសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយ ដែលមានតម្លៃ៣,៤ពាន់លានដុល្លារ កើន១៤,១ភាគរយ វត្ថុធ្វើពិស្បែក បរិក្ខារោមសត្វ តម្លៃ១,១ពាន់លានដុល្លារ កើន១៤,៨ភាគរយ គ្រឿងសង្ហារឹមមានតម្លៃ៦៦៥លានដុល្លារ កើន២៧ភាគរយ ធញ្ញជាតិតម្លៃតម្លៃ១,០ពាន់លានដុល្លារ កើន១២ភាគរយ និងកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូមានតម្លៃ៧២៥លានដុល្លារ កើនឡើង៨៨,៤ភាគរយ។ល។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន

ជាមួយគ្នានេះ កម្ពុជាបាននាំចូលទំនិញខ្ពស់ជាងគេក្នុងរយៈពេល៧ខែនេះគឺផលិតផលចម្រាញ់ ដែលមានតម្លៃ២,៣ពាន់លានដុល្លារ កើន១៧,៥ភាគរយ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីមានតម្លៃ១,១ពាន់លាន កើនឡើង២៤,៥ អាលុយមីញ៉ូម មានតម្លៃ៤៤១លានដុល្លារ កើនឡើង១៣,៨ភាគរយ និងផលិតផលផ្សេងទៀតដូចជាក្រដាស ដែក ដែកថែប និងជីជាដើមដែលនាំចូលពីបណ្តាប្រទេសសំខាន់ៗទាំងនោះ៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content