ភ្នំពេញ ៖ ការផលិតមាសកម្ពុជាដោយក្រុមហ៊ុនវិនិយោគមួយនៅក្នុងខេត្តមណ្ឌលគិរីរហូតមកដល់ពេលនេះ បានកើនឡើងដល់ ១ ៧៥២គីឡូក្រាមហើយ ដោយចំនួននេះគឺស្ថិតក្នុងរង្វង់រយៈពេលនៃការផលិតប្រមាណ៧ខែតែប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាថ្លែងក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ នៅឯខេត្តក្រចេះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

សម្ដេចតេជោបានមានប្រសាសន៍ថា ៖
“ជាទូទៅក្នុងមួយសប្ដាហ៍ យើងអាចផលិតបានពី ៨០ ទៅ ១០០គីឡូក្រាម កាន់តែច្រើនទៅៗ អីចឹងបានជាខ្ញុំដាក់គោលដៅប៉ូលសេដ្ឋកិច្ចនៅទិសឦសាន គឺកសិ-ឧស្សាហកម្ម និងធនធានរ៉ែ”

សម្ដេចក៏បានបន្ថែមដែរថា ធនធានដែលមានគឺមិនទាន់ស្រាវជ្រាវអស់នៅឡើយទេ ដោយកម្ពុជានៅមានធ្យូងថ្ម នៅមានកន្លែងផលិតមាសដទៃទៀត ដែលមិនទាន់បានប្រើប្រាស់នៅឡើយ។ រីឯការផលិតមាសក៏ទើបនឹងចាប់ផ្ដើមក្នុងរយៈកាល៦-៧ខែកន្លងទៅប៉ុណ្ណោះ ដែលមកដល់ពេលនេះ មាសទាំងនោះមិនទាន់ទៅដល់ទឹកដប់នៅឡើយនោះទេ។ យ៉ាងណាមិញ នៅក្នុងអំឡុងពេលនៃការផលិត បន្ទាប់ពីទទួលបានមាសដុំៗ ដែលដុំខ្លះ ២០គីឡូក្រាម ខ្លះ ៣០គីឡូក្រាម និងខ្លះជាង ១០គីឡូក្រាម ហើយមាសទាំងនោះនឹងត្រូវដឹកចេញទៅចម្រាញ់ទៅជាមាសទឹក១០នៅឯប្រទេសអូស្ត្រាលីបន្ត។
ក្រៅពីនេះ សម្ដេចក៏បានលើកឡើងពីដំណាំដាំដុះ ដែលដាំនៅក្នុងខេត្តប៉ែកឦសាននេះដែរថា កម្ពុជាយើងបាននាំចេញដំណាំកសិ-ឧស្សាហកម្ម បើទោះជាមិនទាន់មានការកែច្នៃគ្រប់គ្រាន់ក៏ដោយ។ រីឯដំណាំកៅស៊ូ ស្វាយចន្ទី ម្រេច និងដំណាំដទៃទៀត គឺត្រូវបាននាំចេញទៅបរទេស តាមរយៈនាំចេញវត្ថុធាតុដើមផង និងតាមរយៈនៃការកែច្នៃសម្រាប់ការនាំចេញទៅជាផលិតផលសម្រេចផង។ គួររំលឹកថា ដំណើរការចម្រាញ់មាសលើកដំបូង បានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ស្ថិតនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរសង្រ្កាន្តអម្រឹត ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content