កសិដ្ឋានបន្លែធម្មជាតិបូកគោ មានបន្លែជាង៣០មុខប្រមូលផលបាន១,៥តោនក្នុង១ថ្ងៃ

កំពត៖ នៅឆ្នាំ២០១៧ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ បានសម្រេចបោះទុនជាច្រើនលានដុល្លារវិនិយោគលើវិស័យកសិកម្មទំនើបនៅលើភ្នំបូគោ ដើម្បីបង្កើតកសិដ្ឋានបន្លែសុវត្ថិភាពដ៏ធំមួយ មិនប្រើប្រាស់ថ្នាំពុលកសិកម្មគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ជូនសណ្ឋាគារទាំង៥របស់ក្រុមហ៊ុនសុខាអូតែល និងផ្គត់ផ្គង់ជូនអតិថិជនដែលត្រូវការបរិភោគបន្លែសុវត្ថិភាព។

ក្រុមហ៊ុនបានកសាង Greenhouse លើផ្ទៃដីជាច្រើនហិកតា ដែលធំជាងគេនៅកម្ពុជា និងនាំចេញទៅកាន់ទីផ្សារបានជាង១០តោនក្នុងមួយសប្តាហ៍ ហើយការដាំដុះបន្លែនេះគឺគោរពទាំងស្រុងនូវស្តង់ដារនៃការអនុវត្តកសិកម្មល្អ(Good Agricultural Practice​-GAP) និងបានចុះបញ្ជីពាណិជ្ជកម្មកាលពីខែកក្កដាឆ្នាំ២០១៩។

លោក ណាល់ វិឆៃ ប្រធានផ្នែកបច្ចេកទេសកសិកម្មនៅបូកគោហ្វាម បានឱ្យដឹងថា ៖ កសិដ្ឋានបន្លែធម្មជាតិបូកគោ មានផ្ទៃដី១២ហិកតា ស្ថិតលើកំពូលភ្នំបូកគោ ហើយមានបន្លែជាង៣០មុខ សុទ្ធតែជាប្រភេទបន្លែដែលមានតម្រូវការទីផ្សារខ្ពស់។

បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS Economy នៅក្នុងបេសកកម្ម «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា លោក ណាល់ វិឆៃ បានឱ្យដឹងថា៖ កសិដ្ឋានបន្លែសរីរាង្គនៅភ្នំបូកគោ អាចប្រមូលផលបាន ១,៥តោនក្នុង១ថ្ងៃ ដាក់លក់តាមបណ្ដាទីផ្សារនៅក្នុងប្រទេសកម្ពុជា។

អ្នកគ្រប់គ្រងកសិដ្ឋានរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ន មានបន្លែចំនួន ៣០ប្រភេទ ដាំលើរងចំនួន ១២។ ស្ថិតលើផ្ទៃដី ១២ហិកតា កសិដ្ឋានបន្លែសរីរាង្គភ្នំបូកគោ ក៏គ្រោងនឹងពង្រីកផ្ទៃដីដាំបន្ថែមផងដែរ។

លោក ណាល់ វិឆៃ បានលើកឡើងថា៖

«បន្លែនៅកសិដ្ឋានបូកគោ គឺមានប្លែកជាងគេបើធៀបទៅបន្លែដែលមាននៅលើទីផ្សារ ព្រោះការដាំដុះបានស្រាវជ្រាវ និងថែទាំគ្រប់ជ្រុងជ្រោយសម្រាប់សុខភាពអ្នកបរិភោគ ហើយបានជ្រើសរើសគ្រាប់ពូជដែលមានសារធាតុចិញ្ចឹមខ្ពស់សម្រាប់ផ្ដល់ជូនអតិថិជននូវបន្លែដាំក្នុងស្រុកដែលល្អបំផុត» ។

ប្រធានផ្នែកបច្ចេកទេសកសិកម្មខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា ៖ បន្លែដែលដាំនៅកសិដ្ឋានបូកគោហ្វាម គឺធានាបាននូវសុវត្ថិភាពចំណីអាហារមិនមានសារធាតុគីមី ដែលបងប្អូនប្រជាពលរដ្ឋអាចរកទិញបាននៅតាមផ្សារទំនើបជាច្រើននៅកម្ពុជា។

ទាក់ទងនឹងរោងដាំបន្លែនេះ លោក ណាល់ វិឆៃ បានបញ្ជាក់ថា ៖ ដំណាំបានត្រូវដាំក្នុងផ្ទះសំណាញ់ ដែលជាសំណង់មួយធ្វើពីដែក ឬ ឈើ ដែលហ៊ុព័ទ្ធដោយសំណាញ់បិទជិត។ បច្ចេកទេសមួយនេះ មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារកត្តាចង្រៃក្នុងផលិតកម្មដំណាំ ការពារទឹកភ្លៀង ខ្យល់ ជាដើម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច