៩ខែ ឆ្នាំ២០២៣ កម្ពុជា រកចំណូលពីការនាំចេញស្រូវ-អង្ករបានប្រមាណ ១១៩០លានដុល្លារ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជារកចំណូលបានពីការនាំចេញស្រូវ-អង្ករ ឈានដល់កម្រិតមួយខ្ពស់ក្នុងតម្លៃ១១៩០លានដុល្លារ ដែលជាចំនួនទឹកប្រាក់ដ៏ច្រើនមួយជាប្រវត្តិសាស្ត្រ។ ចំនួនទឹកប្រាក់នេះ បានកើនឡើងប្រមាណ ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃត្រឹមតែ ៨៥០លានដុល្លារអាមេរិក។ ​

តាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៥ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ៣២៧,៤៥លានដុល្លារ កើនឡើង ១,៦ភាគរយ និង ១៤,១៣ភាគរយ រៀងគ្នា។ អង្ករទាំងនេះ ត្រូវបាននាំចេញដោយក្រុមហ៊ុនចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៧ប្រទេសនៅជុំវិញពិភពលោក។

ការនាំចេញអង្ករទៅកាន់ប្រទេសចិន និងហុងកុង បានចំនួន ១៥ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ៩៩,​៦៥លានដុល្លារ។ ​ដោយឡែកការនាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបវិញ បានចំនួន ២៦ប្រទេស សម្រេចបានចំនួន ១៩ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១៣៨,៩៨លានដុល្លារ។ ចំណែកឯការនាំចេញទៅកាន់ប្រទេសសមា​ជិកអាស៊ានចំនួន ៥ប្រទេស សម្រេចបានក្នុងបរិមាណចំនួនជាង ៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ៣១,៣២លានដុល្លារ និងគោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ាចំនួន ២៤ប្រទេស បានចំនួនជាង ៦ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួន ៥៧,៤៩លានដុល្លារ។

ចំពោះការនាំចេញស្រូវ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣លានតោន គិតជាទឹកប្រាក់បានប្រមាណ ៨៦២,៣៩លានដុល្លារអាមេរិក ក្នុងនោះជាង ៥៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ តួលេខនៃការនាំចេញស្រូវនេះ គឺមានកំណើនបរិមាណ ៣០,៦៣ភាគរយ និងកំណើនតម្លៃ ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេ​ខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះបានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយមន្ត្រីដែលពាក់ព័ន្ធ ដែលបានផ្តោតជាសំខាន់ទៅលើគោលបំណងបង្កើនការនាំវចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមបានបង្ហាញ និងពន្យល់ពីប្រភេទពូជផ្ការំដួល និងពូជសែនក្រអូប ដែលជាអង្ករល្អនៅកម្ពុជា មានលក្ខណៈពិសេស ហើយថែមទាំងទទួលបានពានរង្វាន់ ៥ឆ្នាំផងដែរ ដែលចង់ជំរុញនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការនាំចេញកសិផលកសិកម្មកម្ពុជា ជាពិសេសស្រូវអង្ករនេះ គឺជាកត្តាចាំបាច់ ដែលអាចជួយអោយកសិករមានទីផ្សារ តម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាព និងនិរន្តរភាព។

សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការនាំចេញ ស្រូវអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសមជ្ឈិមបូព៌ាដែលមានប្រទេស អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី ជាដើម ស្របពេលដែលកម្ពុជា និង​អា​រ៉ា​ប៊ី​ សា​​អ៊ូ​ឌី​ត បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ជំរុញ​ពា​ណិ​ជ្ជ​កម្ម ការវិនិយោគថាមពល និង​វិស័យ​សក្តានុពល​ផ្សេងទៀត ដើម្បី​ផល​ប្រ​យោជន៍​ទៅវិញទៅមក​នៃ​ប្រទេស និង​ប្រជាជន​ទាំង​ ​២ ខណៈ​កម្ពុជា​ក៏​រំពឹង​នឹង​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​ប្រេង​កាត និង​ឧស្ម័ន​ពី​ប្រទេស​ដែល​ផលិត​ប្រេង​មួយ​នេះ​ផងដែរ​ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រី​កម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ