កម្ពុជា រកចំណូលបានជិត ៤០០លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូនៅក្នុងត្រីមាសទី៣

ភ្នំពេញ៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលកៅស៊ូចំនួន ២៤ម៉ឺនតោន រកចំណូលបានជិត ៤០០ លានដុល្លារនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ។

តាមរយៈរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូកម្ពុជាបានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ៣៩៧លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបរិមាណលក់ជ័រកៅស៊ូ គិតត្រឹមខែកញ្ញានេះ មានប្រមា​ណ ២៤៨ ៥៣៥ តោន កើនឡើង ៥.៨៨១ តោន ស្មើនឹង ២,៤២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការលក់ឈើកៅស៊ូ មាន ១៦ ០០០ម៉ែត្រគីប។

លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ២០២៤ តម្លៃ​កៅស៊ូ​ក្នុង​មួយ​តោន ១ ៦៩៤ ដុល្លារ​ កើន​ឡើង ៣៨ ដុល្លារ​ក្នុង​មួយ​តោន ​ឬកើន​ឡើងប្រមាណ ២,៣២ ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

យោងតាមក្រសួងកសិកម្ម កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៧ ១៧២ ហិកតា ក្នុងនោះដើមកៅស៊ូលើផ្ទៃដី ៣២០ ១៨៤ ហិកតា ស្មើនឹង ៧៨,៦ ភាគរយ អាចប្រមូលផលបាន។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួន ២២៦ ៨៤០ ហិកតា ឬ ៥៥,៧១ ភាគរយ ហើយផ្ទៃដីកៅស៊ូគ្រួសារមាន ១៨០ ៣៣២ ហិកតា ឬ ៤៤,២៩ ភាគរយ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា តម្លៃកៅស៊ូមានភាពប្រសើរឡើងនៅឆ្នាំ២០២៤ ជាមួយនឹងការកើនឡើងទាំងការនាំចេញ និងផលិតកម្មក្នុងស្រុក ព្រមទាំងប្រាក់ចំណេញកាន់តែខ្ពស់សម្រាប់កៅស៊ូគ្រួសារ។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ៖

«តម្លៃកៅស៊ូមានភាពប្រសើរឡើង ហើយយើងសង្ឃឹមថានឹងជួយបង្កើនតម្រូវការកៅស៊ូនៅក្នុងប្រទេសរបស់យើងតាមរយៈរោងចក្រផលិតសំបកកង់រថយន្តទាំង៣ ដែលកំពុងដំណើរការ ជាមួយនឹងលទ្ធភាពនៃការបន្ថែមរោងចក្រសំបកកង់ថ្មីទៀតនាពេលអនាគត»។

គួររំលឹកផងដែរថា ក្រសួងកសិកម្ម និងក្រុមហ៊ុនវិនិយោគកៅស៊ូ បានសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ គឺកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងប្រារព្ធខួប១០០ឆ្នាំដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា​ ដែលនឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំនេះ នៅចម្ការកៅស៊ូជប់ ក្នុងខេត្តត្បូងឃ្មុំ។ វាជារឿងមោទនភាពសម្រាប់ប្រជាជនកម្ពុជាផងដែរ ដែលមានដើមកៅស៊ូអាយុ១០០ឆ្នាំ ដើម្បីឱ្យសាធារណជនជាតិ និងអន្តរជាតិ យល់ដឹងអំពីកៅស៊ូកម្ពុជា។

ចំការកៅស៊ូជប់មួយនេះ មានដើមកៅស៊ូចាស់ៗដែលនៅរស់ច្រើនជាងគេលើពិភពលោក ដែលមានចំនួនរហូត ៤៤៨ ដើម លើផ្ទៃដីប្រមាណ ១៤ ហិកតា។ វាមិនងាយស្រួលទេក្នុងការស្វែងរកដើមឈើដែលមានអាយុ១០០ឆ្នាំបែបនេះ និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកពូជកៅស៊ូដែលផ្តល់ទិន្នផលខ្ពស់ស្របតាមវិស័យកសិកម្មរបស់កម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​