បញ្ហាកាកសំណល់ គឺជាវិបត្តិដ៏រ៉ាំរ៉ៃរបស់ពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈដែលប្លាស្ទិកដែលត្រូវបានប្រើប្រាស់មានការកើនឡើងឥតឈប់ឈរទោះបីជាមានការប្តេជ្ញាចិត្តពីសំណាក់បណ្តាប្រទេសទាំងអស់នៅលើពិភពលោកក៏ដោយ។

គិតត្រឹមឆ្នាំ២០២១កន្លងមកនេះ កាកសំណល់ប្លាស្ទិកនៅទូទាំងសកលលោកមានទៅដល់៥៨៣ពាន់លានគិតត្រឹមតែសំបកប្លាស្ទិកប៉ុណ្ណោះពោលគឺចំនួនដែលធ្លាប់បានប្រើប្រាស់កាលពី៥ឆ្នាំមុនកើនដល់ទៅ១០០ពាន់លានដប ខណៈដែលក្នុងឆ្នាំ២០២២នេះថង់ប្លាស្ទិកអាចមានទៅដល់៥ទ្រីលានត្រូវបានប្រើប្រាស់ និងបោះបង់ចោល។

ដោយឡែកក្នុងប្រទេសឥណ្ឌាដែលមានប្រជាពលរដ្ឋសរុបប្រមាណជាង ១ ៣៩០លាននាក់នោះកំពុងបន្តបោះបង់ចោលផលិតផលពីប្លាស្ទិកសរុបប្រមាណជា១៤លានតោនជារៀងរាល់ឆ្នាំ និងកំពុងបង្កបញ្ហាប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ជាការឆ្លើយតបឥណ្ឌាបានអនុវត្តកម្មវិធី និងគម្រោងការងារជាច្រើនមកហើយដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពនេះបន្តទៀត ហើយចុងក្រោយនេះរដ្ឋាភិបាលទីក្រុងញុវដេលីបានប្រកាសធ្វើយុទ្ធនាការដ៏ក្តៅមួយដោយអនុម័តច្បាប់បញ្ឈប់រាល់ការប្រើប្រាស់ផលិតផលប្លាស្ទិកគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេសចាប់រាប់ពីទុយោរហូតទៅដល់សំបកប្លាស្ទិក លើកលែងតែថង់ប្លាស្ទិក ប៉ុន្តែទាមទារឲ្យអ្នកផលិតធ្វើយ៉ាងណាឲ្យមានលក្ខណៈក្រាស់បំផុតតាមដែលអាចធ្វើទៅបានដើម្បីអាចយកវាមកប្រើប្រាស់បានឡើងវិញ និងបានច្រើនដង។
ការប្រកាសអនុវត្តត្រូវបានធ្វើឡើងតាំងតែពីខែកក្កដាមកម្ល៉េះ ហើយក៏ទទួលបានរងនូវពាក្យរិះគន់ជាច្រើនមកដែរថាគឺជាកិច្ចការងារដែលលំបាកក្នុងការគ្រប់គ្រង ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានលើកឡើងថានឹងរៀបចំគណៈកម្មការត្រួតពិនិត្យនៅគ្រប់ទីកន្លែងទូទាំងប្រទេសក្នុងការតាមដានការអនុវត្តទាំងការលក់ទាំងការប្រើប្រាស់។
ឥណ្ឌាមិនមែនជាប្រទេសដំបូងដែលបានប្រកាសធ្វើបេសកកម្មលុបបំបាត់កាកសំណល់ប្លាស្ទិកឡើយ ដោយកន្លងមកគេសង្កេតឃើញមានរដ្ឋាភិបាលនៃបណ្តាប្រទេសផ្សេងទៀតជាច្រើនដូចជា ប្រទេសកូឡំប៊ី ដែលនឹងចូលជាធរមាន១០០ភាគរយនៅឆ្នាំ២០២៥ក្នុងការបញ្ចប់ការប្រើប្រាស់ប្លាស្ទិកទាំងស្រុង ខណៈដែលប្រទេសបារាំងបានប្រកាសហាមប្រាមថង់ប្លាស្ទិកសម្រាប់ខ្ចប់បន្លែ និងផ្លែឈើកាលពីឆ្នាំកន្លងទៅជាដើម។ គួរឲ្យដឹងដែរថា យោងតាមការស្រាវជ្រាវដោយ Reuters នាពេលចុងក្រោយនេះបានបង្ហាញថា ពលរដ្ឋប្រមាណដល់ទៅ៧៥ភាគរយគឺជាអ្នកគាំទ្រ និងចង់ឲ្យមានការអនុវត្តការហាមប្រាមការប្រើប្រាស់សំភារៈផលិតពីប្លាស្ទិក ប៉ុន្តែក្នុងឆ្នាំនេះកាកសំណល់ប្លាស្ទិកដែលកំពុងអណ្តែតតែលតោលក្នុងសមុទ្រគឺមានរហូតទៅដល់ពី៧៥លានតោនទៅ១៩៩លានតោនរួចទៅហើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក
អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ
សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content