ភ្នំពេញ ៖ ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងមានការពេញនិយម និងហុចផលប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគ ប៉ុន្តែក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ វិស័យអចលនទ្រព្យបានរងផលប៉ះពាល់ និងរង្គោះរង្គើដោយអន្លើ។ ទោះជាយ៉ាងណាក្ដី អ្នកវិនិយោគខ្លះនៅតែបណ្ដាក់ទុនវិនិយោគលើអចលនទ្រព្យជាបន្តបន្ទាប់ ខណៈដែលអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាបានផ្ដល់ជាយោបល់ថា សម្រាប់អ្នកមានចំណូលមធ្យម និងក្រោមមធ្យមមិនគួរវិនិយោគនៅពេលនេះទេ។

លោកឧកញ៉ា នួន រឹទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានមានប្រសាសន៍ថា សម្រាប់អ្នកមានចំណូលមធ្យម និងក្រោមមធ្យម មិនគួរបណ្ដាក់ទុនវិនិយោគទៅលើអចលនទ្រព្យនោះទេនៅពេលនេះ ដោយសារតែពេលនេះជាពេលវេលាដែលត្រូវតែត្រៀមខ្លួន ហើយបើករណីពួកគាត់ចង់វិនិយោគ ក៏មិនគួរវិនិយោគលើលំនៅឋាននោះដែរ ប៉ុន្តែពួកគាត់អាចវិនិយោគលើដីធ្លី ទើបអាចរកប្រាក់ចំណេញត្រលប់មកវិញបាន។

លោកឧកញ៉ាបន្តថា ៖
“បើសិនជាមានចំណូលក្រោមមធ្យម បើទោះជាការបង់រំលស់ផ្ទះដើម្បីយកចំណេញនៅពេលអនាគត ក៏គួរកុំទាន់អីនៅពេនេះ ពីព្រោះថាវាអាចនឹងប៉ះពាល់ដល់ការចំណាយរបស់ពួកគាត់ ប៉ុន្តែបើសិនជាគាត់ចង់វិនិយោគទៅលើដី គឺអាចនៅទទួលបានប្រាក់ចំណេញ ដោយសារតែដីនៅតែមានឱកាសក្នុងការកើនឡើងតម្លៃ ហើយតំបន់ខ្លះចំណេញច្រើន តំបន់ខ្លះចំណេញតិចតួច។ សម្រាប់ការទិញផ្ទះខ្លះមិនមែនចំណេញពីផ្ទះនោះទេ គឺចំណេញពីដីទៅវិញទេ តែដីខ្លះហក់ឡើងតម្លៃខ្ពស់មានហាងឆេងខ្ពស់ ហើយតំបន់ខ្លះហេងឆេងឡើងយឺត”
លោកឧកញ៉ាបន្ថែមថា ៖
“សម្រាប់អ្នកដែលមានទុនគ្រប់គ្រាន់ យើងអាចនិយាយថាគឺជាឱកាសល្អហើយ និងអាចប្រមូលទិញអចលនទ្រព្យទាំងផ្ទះ ទាំងដីនិងអាចជ្រើសរើសយកទីតាំងល្អថែមទៀតផង ដែលអាចប្រមូលបានទៅតាមលទ្ធភាព។ ម្យ៉ាងទៀតក្នុងកាលៈទេសៈនេះ អ្នកមានទុនអាចទិញអចលនទ្រព្យបានក្នុងតម្លៃសមរម្យទៀតផង”
យ៉ាងណាក៏ដោយ លោកឧកញ៉ា នួន រិទ្ធី បានក្រើនរំលឹកផងដែរថា រាល់ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យមិនមែនសុទ្ធតែអាចទទួលបានចំណេញគ្រប់គ្នានោះទេ មានអ្នកខ្លះមានទុនច្រើនគ្រប់គ្រាន់ ក៏មិនប្រាកដថាអាចចំណេញនោះដែរប្រសិនបើគ្មានបទពិសោធន៍ ចំណេះដឹងពីវិស័យអចលនទ្រព្យទូលំទូលាយនោះ។ ដូច្នេះ មុននឹងសម្រេចចិត្តបណ្តាក់ទុន ត្រូវតែមានការពិចារណា និងសិក្សាឱ្យបានលម្អិតបំផុតទើបមិនជួបការខាតបង់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content