ការនាំចេញរបស់ឥណ្ឌា កើនឡើង ១៩% ក្នុងខែវិច្ឆិកា បន្ទាប់ពីពាណិជ្ជកម្មជាមួយអាម៉េរិកមានភាពប្រសើរជាងមុន

បរទេស៖ ការនាំចេញទំនិញសរុបរបស់ឥណ្ឌាបានកើនឡើង ១៩% ក្នុងខែវិច្ឆិកា កន្លងទៅនេះ បន្ទាប់ពីបន្ទន់ជំហរពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងសហរដ្ឋអាម៉េរិកពាក់ព័ន្ធទៅនឹងអត្រាពន្ធគយ នេះបើយោងតាមការរាយការណ៍ពី CNBC។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ ការនាំចេញទំនិញសរុបរបស់ឥណ្ឌាបានឈានដល់ ៣៨,១៣ ពាន់លានដុល្លារ កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ ឱនភាពពាណិជ្ជកម្មទំនិញរបស់ឥណ្ឌាដែលធ្លាប់ឈានដល់កម្រិតខ្ពស់បំផុតប្រហែល ៤១,៧ ពាន់លានដុល្លារក្នុងខែតុលា បានធ្លាក់ចុះមកនៅត្រឹម ២៤,៥ ពាន់លានដុល្លារក្នុងខែវិច្ឆិកា។ ការនាំចេញរបស់ឥណ្ឌាទៅកាន់អាម៉េរិកបានកើនឡើង ២២,៦% ឬ ៦,៩៨ ពាន់លានដុល្លារនៅក្នុងខែវិច្ឆិកា។ ការនាំចេញទំនិញ និងសេវាកម្មសរុបរបស់ឥណ្ឌាសម្រាប់ខែវិច្ឆិកា បានកើនឡើង ១៥,៥២% ស្មើនឹង ៧៣,៩៩ ពាន់លានដុល្លារ ដែលភាគច្រើនគឺជា គ្រឿងអេឡិចត្រូនិច ត្បូង និងគ្រឿងអលង្ការ ទំនិញវិស្វកម្ម និង វាយនភណ្ឌដែលផលិតរួច។

លោក Rajeev Juneja ប្រធានស្ថាប័នឧស្សាហកម្មឥណ្ឌា PHDCCI បានលើកឡើងថា បើទោះបីជាមានបញ្ហាប្រឈមជាសាកលក៏ដោយ ប៉ុន្តែកំណើននៃការនាំចេញរបស់ឥណ្ឌាមានភាពវិជ្ជមានជាមួយនឹងដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ១៤ ក្នុងចំណោមដៃគូ ២០ របស់ខ្លួន ដែលបង្ហាញពីការកើនឡើងនៃភាពចម្រុះ និងភាពធន់របស់ខ្លួនជាមួយនឹងពាណិជ្ជកម្មខាងក្រៅ។

កាលពីខែសីហា អាម៉េរិក បានដាក់ពន្ធបន្ថែម ២៥% លើការនាំចូលពីឥណ្ឌា ដែលធ្វើឲ្យអត្រាពន្ធសរុបកើនឡើងដល់ទៅ ៥០% ដែលជាអត្រាខ្ពស់បំផុត។ ជាលទ្ធផល ការនាំចេញរបស់ឥណ្ឌាទៅអាម៉េរិកបានធ្លាក់ចុះ ៨,៦% នៅក្នុងខែតុលា និង ១១,៩%% នៅក្នុងខែកញ្ញា។ គួរឲ្យបញ្ជាក់ដែរថា ការចរចាពាណិជ្ជកម្មរវាងអាម៉េរិក និងឥណ្ឌា បានដំណើរការអស់ជាច្រើនខែមកហើយ ប៉ុន្តែកិច្ចព្រមព្រៀងមួយគឺមានភាពមិនច្បាស់លាស់ និងមិនចុះសម្រុងគ្នា។​ ក្រោយមក ភាគីទាំងពីរបានបន្ទន់ជំហររបស់ខ្លួន ដោយប្រធានាធិបតីអាម៉េរិក លោក Donald Trump បង្ហាញពីសញ្ញាកាត់បន្ថយពន្ធលើឥណ្ឌា ខណៈដែលទីក្រុងញូវដែលីបានបង្កើនការទិញប្រេង និងឧស្ម័នពីអាម៉េរិកវិញ ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងទីក្រុងវ៉ាស៊ីនតោន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *