កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ លើកស្ទួយវិស័យកសិកម្ម និងផលិតផលខ្មែរ

ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅចុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះដោយមានអ្នកជំនួញ និងអ្នករកស៊ីវិស័យ​កសិកម្មមកពីជាង១០ប្រទេស ដើម្បីអភិវឌ្ឍន៍ជំនួញ និងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងបង្ហាញសក្ដានុពលវិស័យកសិកម្ម និងជលផលកម្ពុជា។

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនឹងផ្តោតទៅលើវិស័យកសិកម្ម ឱសថស្ថាន ឧបករណ៍បន្ទប់ពិសោធន៍ បរិក្ខារវេជ្ជសាស្រ្ត អាហារ-ភេសជ្ជៈ  សម្រស់ និងសត្វចិញ្ចឹម ដែលរៀបចំដោយក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co.,Ltd (VEAS) ជាមួយការគាំទ្រពីក្រសួងស្ថានប័នពាក់ព័ន្ធ ដូចជា សមាគមពាណិជ្ជកម្មកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម សមាគមវារីវប្បករនៅកម្ពុជា សមាគមជាងសក់ និងសម្អាងនៅកម្ពុជា សមាគមនអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងសមាគមជំនាញផ្សេងទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត រាជធានីភ្នំពេញ លោក វីន នី ប្រធានគណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន VEAS បានមានប្រសាសន៍ថា៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៨-៣០ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានអ្នកតាំងបង្ហាញប្រមាណជា១៥០ក្រុមហ៊ុនមកពី១០ប្រទេសដាក់បង្ហាញផលិតផលបច្ចេកវិទ្យា និងសេវាកម្មជាច្រើនលើទំហំ៣០០០ម៉ែត្រការ៉េ។ កម្មវិធីនេះរំពឹងថានឹងមានអ្នកចូលទស្សនាជាង៤០០០នាក់ ដែលជាអ្នកជំនួញនៅក្នុងប្រទេសកម្ពុជា និងមកពីបណ្តាប្រទេសក្នុងតំបន់។ ព្រឹត្តិការណ៍នេះក៏នឹងក្លាយជាវេទិការអាជីវកម្មតែមួយគត់សម្រាប់អ្នកជំនួញក្នុងប្រទេសកម្ពុជាដើម្បីអភិវឌ្ឍន៍ជំនួញ និងបង្កើនទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។

លោកបានមានប្រសាសន៍ទៀតថា ៖ អ្នកតាំងបង្ហាញជាង១៥០ក្រុមហ៊ុន មកពី១០ប្រទេសផ្សេងៗគ្នា ដូចជា កម្ពុជា ,បេឡារូស, ចិនកូរ៉េ , ម៉ាឡេស៊ី, ហុល្លង់, ប៉ូឡូញ, រុស្សី, តៃវ៉ាន់, ថៃ, អាមេរិកនិង វៀតណាម។ពួកគេនឹងដាក់តាំងបង្ហាញផលិតផលទាក់ទាញ និង បច្ចេកវិទ្យាទំនើបចុងក្រោយក្នុងវិស័យនីមួយៗ។ ម៉ាកល្បីៗមួយចំនួនក្នុងវិស័យទាំងនេះក៏នឹងដាក់តាំងបង្ហាញផលិតផលរបស់ពួកគេផងដែរ។

លោក វីន នី ប្រធានគណៈកម្មាធិការរៀបចំពីព័រណ៍បានគូសបញ្ជាក់ថា៖

«ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាវេទិកាជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិត អ្នកផ្គត់ផ្គង់ ចែកចាយបន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យា។ជាមួយគ្នានេះដែរវានឹង ជួយប្រជាជនកម្ពុជានិងអាជីវកម្មក្នុងតំបន់បានភ្ជាប់បណ្តាញ និងស្វែងយល់ពីបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក។ ពិព័រណ៍ ក៏នឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏ អំណោយផលមួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងទីកន្លែងមួយដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា»។

លោក សុខ សុថា ប្រធានប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិត បានមានប្រសាសន៍ថា៖

«នៅកម្ពុជា៨០ភាគរយជាកសិករ ពួកគាត់ជាកសិករខ្នាតតូច ផលិតជាលក្ខណៈគ្រួសារកម្រមានឱកាសចូលរួមក្នុងពិព័រណ៍ធំៗណាស់។ ដូច្នេះវេទិកាពិព័រណ៍នេះមានសារៈសំខាន់និងសារៈប្រយោជន៍ច្រើន ជាឱកាសមួយដើម្បីផ្សព្វផ្សាយនិងពង្រីកកសិផលរបស់កសិករកម្ពុជា និងភ្ជាប់ទំនាក់ទំនងអាជីវកម្មក្នុងស្រុក និងក្រៅប្រទេស»។

លោក សុខ សុថា បានបញ្ជាក់ថា៖ ពិព័រណ៍អន្តរជាតិនេះ ក៏ជាការផ្សាភ្ជាប់រវាងតួអង្គដែលជាកសិករជាមួយពាណិជ្ជករ និងអ្នកប្រើប្រាស់នៅក្នុងស្រុក និងក្រៅប្រទេសមកពីជាង១០ប្រទេសមកពីអឺរ៉ុប និងអាស៊ី។

លោក ហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA)បានលើកឡើងថា៖

«ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលអ្នកវិនិយោគ អ្នកប្រើប្រាស់ អ្នកផលិត អ្នកផ្គត់ផ្គង់និងអ្នកកែច្នៃ មានឱកាសបានជួបគ្នា ផ្លាស់ប្តូរបទ​ពិសោធន៍ ពត៌មាន ដោះដូរអាជីវកម្មនិងភ្ជាប់បណ្តាញ។ជាពិសេសបានផ្សព្វផ្សាយផលិតផលរបស់ខ្មែរទៅដល់ក្រៅប្រទេស»។

គួរជម្រាបផងដែរថា៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ រួមមានពិព័រណ៍វេជ្ជសាស្ត្រ Phar-med – Lab, ពិព័រណ៍សត្វចិញ្ចឹម Petfair Cambodia និងពិព័រណ៍សម្រស់ Beauty Connect Cambodia។នៅក្នុងព្រឹត្តិការណ៍នេះ ក៏នឹងមានការរៀបចំសិក្ខាសាលាស្តីពីផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាចុងក្រោយបំផុត និន្នាការទីផ្សារនិងការអភិវឌ្ឍអាជីវកម្មព្រមទាំងការផ្គូរផ្គងអាជីវកម្ម(B2B Matchmaking)ដែលអនុញ្ញាតឱ្យពួកគេជួបដៃគូដែលមានសក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្តសញ្ញាណអ្នកទិញសមរម្យនិងកិច្ចសន្យាអាជីវកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published. Required fields are marked *