វិនិយោគិន​សម្រុក​ទៅកាន់ខេត្តព្រះសីហនុ ខណៈអភិបាលខេត្ត​អំពាវនាវ​ឱ្យ​ពលករ​ត្រលប់ពី​ថៃ​មកធ្វើការ​ និង​​ប្រក​បរប​រ​​​នៅក្នុ​ង​ខេត្ត

ព្រះសីហនុ ៖ ស្របពេល​វិនិយោគិ​ន​ក្នុង និងក្រៅ​ប្រទេស​បាន និងកំពុង​សម្លឹង​ស្វែងរកការ​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​ ដោយសារតែ​មានការ​លើកទឹកចិត្តពីរាជរដ្ឋាភិបាល​ផ្នែកពន្ធ និង​ផ្នែកផ្សេងទៀត ធ្វើឱ្យ​ខេត្ត​នេះបង្កើ​តការងារបានច្រើន​សម្រាប់ពលរដ្ឋ ​ខណៈដែលអភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម ​ម៉ាង ស៊ីណេត បានអំពាវនាវ​ឱ្យ​ពលករ​ដែលត្រលប់មកពីប្រទេសថៃ និងកំពុង​ស្វែងរកការ​ងារ​ធ្វើ​​នោះ សូមមក​ធ្វើការ និង​ប្រកបរបរ​នៅក្នុង​ខេត្តព្រះសីហនុ ។

ក្នុងឱកាសជំនួបជាមួយក្រុមហ៊ុនវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន កាលពី​ថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពាវនា​វ​​ដ​​ល់​បង​ប្អូ​នពល​​រដ្ឋ​​ខ្មែ​រដែលវិលត្រលប់ពីថៃវិញ សូមអញ្ជើញមកធ្វើការងារនៅខេត្តព្រះសីហនុ ព្រោះ​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា ខេត្តមួយនេះមានការអភិវឌ្ឍរីកចម្រើន ហើ​យ​មាន​ការ​ងា​រ​ជា​ច្រើ​នក​​ន្លែង​​រ​ង់​ចាំបងប្អូនទាំងអស់គ្នា រួមទាំងមានហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរប្រកបដោយផាសុកភាព និងរស់នៅប្រកបដោយសុវត្ថិភាព ។

សូមជម្រាបថា នៅក្នុងកិច្ច​ជំនួប​នេះ មាន​ក្រុមហ៊ុនវិនិយោគចំនួន ៥ មកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោ​យ លោក Tang Choayang ប្រធានក្រុមហ៊ុន Guangwang Integrated Housing Co., Ltd ដែលជាក្រុមហ៊ុនវិនិ​យោគផ្នែកសំណង់លំនៅឋាន ផ្ទះចល័ត និងផ្ទះលំហែកាយ ក្នុងបំណងសិក្សាឱកា​សវិ​និយោ​គនៅ​ខេត្តព្រះ​សី​ហនុ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។

ក្រុមហ៊ុនខាងលើនេះបានចូលរួមវេទិកាជំរុញវិនិយោគខេត្តព្រះសីហនុនៅខេត្តអានហ៊ួយ សា​ធា​រ​ណ​រ​ដ្ឋ​ប្រ​ជា​មា​និតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ ​ដោយ​មា​​ន​កា​រ​ចា​ប់អា​រ​ម្ម​ណ៍​ពី​ស​ក្តា​នុព​ល​នៅ​ខេ​ត្ត​ព្រះ​សីហនុ ទើបក្រុមហ៊ុនរបស់ពួកគាត់បានសម្រេច​ចិ​ត្ត​ម​ក​សិ​ក្សា​ដោ​យ​ផ្ទា​ល់​ដើ​ម្បី​ស្វែ​ង​យល់​​ឱ្យកា​ន់​តែច្បា​ស់​បន្ថែមទៀត និងឈានទៅដល់ការបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ ។

សូមរម្លឹកថា កាលពីពេលថ្មីៗនេះដែរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ហ៊ាន សាហ៊ីប ប្រធានក្រុមការ​ងារ​ជំរុញ​ការ​វិ​និយោ​គ​ក្នុ​​ងខេត្តព្រះសីហនុ បាន​លើកឡើងថា គិតចាប់ពី​ដើមឆ្នាំ២០២៤ រហូតដល់​ដំណាច់ខែ​ឧសភា ឆ្នាំ២០២៥ ក្រុមការងារ​ជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ បានអនុម័ត​គម្រោង​វិនិយោគ​ក្នុង​ខេត្ត​នេះចំនួន ២៩៦ គម្រោង​​ មានទុនវិនិយោគ​សរុបចំនួន​ ៧​ពាន់​លានដុល្លារអាម៉េរិក និងអាច​បង្កើត​ឱកា​សការងារ​បានចំនួន ៥៣ ២០៥​​​កន្លែងផងដែរ ។

​ឯកឧត្តម​បណ្ឌិ​តបាន​បន្តថា ក្រៅពីនេះ ក្រុមការងារជំរុញ​ការ​វិនិយោគ​ខេត្តព្រះសីហនុ ក៏​បាន​ផ្តល់គោ​ល​​កា​រណ៍​លើ​កទឹក​ចិ​ត្ត​ដល់​គម្រោងសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ៤ ​មា​នទុ​ន​វិ​និ​យោ​គស​រុ​​ប​ប្រមាណ ១១០លានដុល្លារអាម៉េរិក ហើយរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ១៥ ២២០កន្លែងផងដែរ ។

កាលពីពេលកន្លងទៅនេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក៏​បាន​បង្ហោះសារដែរថា គិតត្រឹម​ល្ងាច​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សហគ្រាស និង​គ្រឹះស្ថាន​នានាទូទាំង​ប្រទេស​កម្ពុជា​ មានតម្រូវការ​កម្លាំងពលកម្ម​ជាង​ ២៣​ម៉ឺននាក់​ ។​ សារ​នេះ​សម្ដេច​ចង់ផ្ដល់ជូន​បងប្អូនពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅប្រទេសថៃ ហើយ​មានបំណង​វិលត្រលប់មកស្រុក​ឱ្យទាក់ទង​ទៅមន្ទីរ​ការងារ និងបណ្ដុះបណ្ដាល​រាជធានី/​ខេត្ត​ ដើម្បីទទួល​បានឱកាសការងារ​នៅក្នុងស្រុក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *