ភ្នំពេញ ៖ ភាគីជប៉ុនបានបង្ហាញពីគោលបំណងចង់ផ្តល់កិច្ចសហការលើការកសាងខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទីនៅកម្ពុជា រួមទាំងតម្លៃឱ្យបានខ្ពស់នៅលើទីផ្សារតាមរយ:អង្គការ JICA ឱ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត ។

នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម MIYAZAKI Masao អនុរដ្ឋមន្ត្រីអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន បានបញ្ជាក់ពីកម្មវត្ថុសំខាន់នៃជំនួបចំនួន ៥ចំណុច។

ទី១- ពិនិត្យលើការអនុវត្តសេចក្តីសម្រេចក្នុងកិច្ចប្រជុំអាស៊ាន បូក៣ កាលពីខែតុលា ឆ្នាំ២០២១ ស្តីពី «ការបង្កើតប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅអាស៊ាន» ក្នុងនោះក៏មានកិច្ចសហការលើការស្រាវជ្រាវរួមគ្នា ការអនុវត្តបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ (smart agriculture) ក្នុងនាមភាពជាដៃគូ។ ទី២- ស្ថាប័នស្រាវជ្រាវជប៉ុនកំពុងសហការ ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ធ្វើការស្រាវជ្រាវអំពីវិធីសាស្រ្តគ្រប់គ្រងទឹកក្នុងស្រែ និងការកាត់បន្ថយការបំភាយផ្ទះកញ្ចក់។

ទី៣- ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន ទី៤- ការគាំទ្ររបស់ជប៉ុនក្នុងការស្តារព្រៃឈើឡើងវិញ និងជួយលើការងារដាំឈើផងដែរ និងទី៥-ស្នើសុំឱ្យភាគីកម្ពុជាជួយគាំទ្រផលិតផលកសិកម្មជប៉ុនដែលបាននាំចូលមកកម្ពុជា និងបំណង ពីភាគីជប៉ុន ចង់ផ្តល់កិច្ចសហការលើការកសាងខ្សែច្រវាក់តម្លៃផលិតកម្ម និងបន្តខិតខំប្រឹងប្រែងកសាងខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទី តាមរយ:អង្គការ JICA ឱ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត ។
ឯកឧត្តម វេង សាខុន ក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន ដែលបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្ម បណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម និងអនុញ្ញាតឱ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចូលទីផ្សារជប៉ុន។ កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព ធានាគុណភាព សុវត្ថិភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្រប ទំនើបទាន់សម័យរបស់ជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្ម ដំណាំសំខាន់ៗ តែអ្វីដែលសំខាន់នោះ គឺកម្ពុជាត្រូវការការកសាងខ្សែច្រវាក់តម្លៃបន្ថែម ហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម និងការលើកកម្ពស់សមត្ថភាពផលិត គុណភាព ពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី គឺជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហការជាមួយដៃគួអភិវឌ្ឍ និងវិស័យឯកជន ពិសេសអង្គការ JICA ធ្វើយ៉ាងណាបង្កើនសមត្ថភាពកែច្នៃ ឆ្លើយតបតាមស្តង់ដាទីផ្សារជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាតាមរយ:អង្គការ JICA ដែលបានសហការជាមួយក្រុមហ៊ុនជប៉ុនធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី ហើយបរិមាណនាំចេញទៅកាន់ទីផ្សារជប៉ុនមានការកើនឡើងជាបន្តបន្ទាប់។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហញនូវឆន្ទ:គាំទ្រ និងផ្តល់កិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតលើចំណុចសំខាន់ៗទាំង៥ ដែលឯកឧត្តម MIYAZAKI Masao បានលើកឡើងខាងលើ និងសង្ឃឹមថាតាមរយ:ដំណើរទស្សនកិច្ចរបស់ឯកឧត្តម MIYAZAKI Masao នឹងនាំមកនូវក្រុមហ៊ុនជប៉ុន មកវិនិយោគលើវិស័យកសិកម្មបន្ថែមទៀតនាពេលអនាគត។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆមាសទី១នេះ កម្ពុជា សម្រេចបានការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៤១៥ ៥៨០តោន ថយចុះប្រមាណ ៥០ភាគរយ។ កម្ពុជានាំទៅវៀតណាមច្រើនជាងគេចំនួន ៤១៥ ៥៨០តោន។ កម្ពុជា ក៏បាននាំចន្ទីទៅ ថៃ ឥណ្ឌា ចិន ជប៉ុន និងហ្វីលីពីន។ ដោយឡែក ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមានចំនួន ៣០១,៤៣តោន ថយចុះ ៦៨ភាគរយ ដោយក្នុងនោះនាំចេញទៅចិន ១៣៦,៦៨តោន ថៃ ១៣៤តោន ជប៉ុន២០,៩៥តោន និងកោះតៃវ៉ាន់ ៩,៨០តោន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content