កាលពីឆ្នាំ២០១៨ ក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសជប៉ុន ឬ METI បានបង្ហាញនូវគោលនយោបាយថ្មីមួយ ឬហៅថា Cashless Vision ដែលជាវិធានការសម្រាប់ប្រទេសក្នុងដំណើរឆ្ពោះទៅជាប្រទេសមួយដែលមិនមានការបោះពុម្ពក្រដាសប្រាក់ ឬ Cashlelss Society។

តាមផែនការ ជប៉ុនគ្រោងនឹងបង្កើនប្រតិបត្តិការដែលមិនប្រើប្រាស់ក្រដាសប្រាក់ (cashless transactions) ឲ្យបានពី៤០ភាគរយត្រឹមឆ្នាំ២០២៥ និងទៅដល់៨០ភាគរយនាពេលបន្តបន្ទាប់ដោយរំពឹងទុកថាវានឹងអាចជួយដោះស្រាយបញ្ហាចំពោះមុខជាច្រើនដូចជាកង្វះខាតធនធានសម្រាប់បំពេញការងារ ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ព្រមទាំងការបង្កើនផលិតកម្មនៅក្នុងប្រទេស។

ជាផ្នែកមួយនៃបដិវត្តដ៏ធំនេះ រដ្ឋាភិបាលជប៉ុនកំពុងរៀបចំណែនាំនូវប្រព័ន្ធទូទាត់លុយថ្មីមួយដែលអាចអនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់របស់ជប៉ុនក្នុងការបើកប្រាក់ខែជូនបុគ្គលិករបស់ខ្លួនតាមរយៈប្រព័ន្ធឌីជីថល ឬហៅថា Digital Salary ដែលប្រព័ន្ធទូទាត់ថ្មីនេះនឹងមិនចាំបាច់មានការឆ្លងកាត់ប្រព័ន្ធគណនេយ្យរបស់ធនាគារណាមួយឡើយ ហើយតាមកាលកំណត់ជប៉ុនគ្រោងនឹងធ្វើវាឲ្យបានសម្រេចនៅត្រឹមឆ្នាំ២០២៣។
ដើម្បីធ្វើការផ្សព្វផ្សាយអំពីប្រព័ន្ធទូទាត់ថ្មីនេះ ក្រុមហ៊ុនទាំងនោះនឹងអាចធ្វើការបើកប្រាក់ខែបុគ្គលិកតាមរយៈកម្មវិធីទូទាត់តាមទូរស័ព្ទដៃ Smartphone payment apps ដែលវានឹងអាចជួយដោះស្រាយបញ្ហាបុគ្គលិកបរទេសដែលធ្វើការនៅក្នុងប្រទេសជប៉ុនផង ក៏ដូចជាការពង្រីងទីផ្សារហិរញ្ញវត្ថ និងការពង្រីងនិយ័តកម្មគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។
ទោះបីជាយ៉ាងណាក្តី កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនហាក់ដូចជាមិនទាន់បានទទួលលទ្ធផលល្អប្រសើរនៅឡើយ។ នេះបើយោងតាមការស្រាវជ្រាវដោយក្រុមការងាររបស់ Works Human Intelligence ដែលជាក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ប្រព័ន្ធ និងកម្មវិធីគ្រប់គ្រងធនធានមនុស្សដ៏ល្បីបំផុតរបស់ជប៉ុន។ ការស្រាវជ្រាវបានបង្ហាញថាមកដល់ពេលនេះក្រុមហ៊ុនប្រមាណ៣០ភាគរយ កំពុងពិចារណាក្នុងការប្រើប្រាស់ Digital Salary។
គួរឲ្យដឹងដែរថា Digital Salary គឺជាប្រព័ន្ធទូទាត់លុយតាមឌីជីថលដែលមានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតផងដែរ ដូចជាការកាត់បន្ថយសេវារដ្ឋបាលជាមួយនឹង Payroll payment ជួយដល់បុគ្គលិកបរទេសដែលមានភាពលំបាកក្នុងការបើកគណនេយ្យជាមួយនឹងធនាគារ ហើយក្រុមហ៊ុនក៏នឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដោយផ្ទាល់ទៅកាន់បុគ្គលិកដូចជា cashback និង point rewards តាមរយៈការប្រើប្រាស់ QR code សម្រាប់ការចំណាយផ្សេងៗ។ តួលេខដដែលបានរកឃើញដែរថា ចាប់ពីឆ្នាំ២០១០អត្រានៃការទូទាត់ប្រាក់តាមឌីជីថល (cashless payment) មានកំណើន ១៣,២ភាគរយកាលពីក្នុងឆ្នាំ២០១០ ទៅដល់ ៣២,៥ភាគរយកាលពីឆ្នាំ២០២១ ប៉ុន្តែធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតក្បែរខាងជប៉ុនមានសន្ទុះយឺតយ៉ាវជាងគេ ដូចជាកូរ៉េខាងត្បូង ចិន និងសិង្ហបុរីជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content