ត្រឹមចុងឆ្នាំ២០២១ គម្រោងផ្លូវដែកចិន-ឡាវ (China-Laos railway) ត្រូវបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោយចំណាយពេលសាងសង់អស់រយៈពេល៦ឆ្នាំ ក្នុងនាមជាផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿនប្រើប្រាស់បម្រើទាំងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញចេញចូលរវាងចិន និងឡាវ ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏ជាច្រកដ៏សំខាន់តភ្ជាប់រវាងតំបន់អាស៊ានទៅនឹងគម្រោងយក្សរបស់ចិនដែលមានឈ្មោះថា ផ្លូវសូត្រចិន ឬ BRI (Belt and Road Initiative) ។

ការតភ្ជាប់រវាងទីក្រុង Vientiane ទៅដល់តំបន់ព្រំដែនភាគខាងជើងនៃប្រទេសចិន Boten ក្នុងចំងាយផ្លូវដល់ទៅ៤១៤គីឡូម៉ែត្រ និងចំណាយថវិកាសរុបដល់ទៅជាង ៦ ០០០លានដុល្លារអាមេរិក។ ក្រៅតែពីការតភ្ជាប់រវាងចិន និងឡាវហើយនោះ គេជឿជាក់ថាគម្រោងនេះនឹងអាចបន្តទៅភ្ជាប់ប្រទេសផ្សេងទៀតក្នុងតំបន់ដែលមានដូចជាប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីទៀតផងដែរនាពេលអនាគត។

សក្តានុពលដ៏សន្ធឹកសន្ធាប់ដែលជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ច និងសកម្មភាពពាណិជ្ជកម្មក្នុងតំបន់តាមរយៈគម្រោង China-Laos railway នេះត្រូវបានអ្នកជំនាញជាច្រើនមើលឃើញថា បានប្រែក្លាយឡាវពីប្រទេសបែប Landlock (មិនជាប់សមុទ្រ) ទៅជាប្រទេសលក្ខណៈ Landlink ឬមានន័យថា ជាប្រទេសដែលជាទីកន្លែងសម្រាប់តភ្ជាប់ជាមួយនឹងបណ្តាប្រទេសផ្សេងទៀត។
តើនៅក្រោយពេលដែលប្រែក្លាយទៅជាប្រទេសបែប Landlink ហើយនោះ ឡាវ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

ចាប់តាំងតែពីគម្រោងបានប្រកាសដំបូងភ្លាម ឡាវបានទាក់ចិត្តអ្នកវិនិយោគក្រៅ និងក្នុងប្រទេសជាច្រើន ជាពិសេសក្នុងតំបន់អាស៊ានផ្ទាល់។ សម្រាប់ការធ្វើដំណើរនឹងដឹកជញ្ជូនរវាងឡាវ និងចិននៅពេលនេះ បានកាត់បន្ថយស្ទើរមួយភាគបួន ពី១៥ម៉ោងដោយរថយន្តមកតិចជាង៤ម៉ោងតាមរថភ្លើង និងមានតម្លៃសំបុត្រធ្វើដំណើរត្រឹមតែ៣៣ដុល្លារប៉ុណ្ណោះសម្រាប់កៅអីប្រភេទ second-class seat។
ប្រទេសឡាវធ្លាប់ជាប្រទេសដែលក្រីក្រខាងហេដ្ឋារចនាសម្ព័ន្ធដោយកាលពីមុនមានផ្លូវដែកត្រឹមតែ៤គីឡូម៉ែត្រប៉ុណ្ណោះ មុនពេលដែលផ្លូវដែក China-Laos បានបញ្ចប់។ ក្រោយការការតភ្ជាប់វាបានធ្វើឲ្យកាន់តែប្រសើរឡើង នៃកិច្ចការងារធ្វើពាណិជ្ជកម្មនិងមានទំហំកាន់តែច្រើនរវាងខេត្តនិងខេត្ត រវាងឡាវនិងប្រទេសជិតខាងអាស៊ាន ក៏ដូចជាជាមួយប្រទេសចិន។
គួរឲ្យដឹងថា ទំហំធ្វើពាណិជ្ជកម្មរវាងចិន និងអាស៊ានតាមផ្លូវទឹកកាលពីឆ្នាំ២០២០មានរហូតទៅដល់៦០០ពាន់លានដុល្លារ ដូចនេះនៅពេលដែលផ្លូវដែករួចរាល់បែបនេះ ឡាវនឹងក្លាយទៅជាស្តុកទំនិញដ៏សំខាន់សម្រាប់តំបន់អាស៊ានទាំងមូល ជាក់ស្តែងធនាគារពិភពលោក World Bank បានធ្វើការព្យាករណ៍ថាទំហំដឹកជញ្ជូនទំនិញរវាងចិនឡាវនឹងមានការកើនឡើងទៅដល់៣,៩លានតោននៅត្រឹមឆ្នាំ២០៣០ខាងមុខខ្ពស់ជាងអ្វីដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០១៦ ត្រឹមតែ១,៦លានតោន ហើយនឹងទាញយកទំនិញដែលត្រូវដឹកតាមផ្លុវទឹកមកតាមផ្លូវដែកប្រមាណជា១,៥លានតោន។ ក្រៅតែពីវិស័យសេដ្ឋកិច្ច និងជំនួញក្នុងនាមជាប្រទេសតភ្ជាប់រវាងប្រទេសក្នុងតំបន់ ឬ Landlink ហើយនោះគេជឿជាក់ថាឡាវនឹងអាចទាគ់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនឡើងពីចំនួនប្រហែលជា១លាននាក់កាលពីមុនវិបត្តិកូវីដទៅដល់ ១,៥លាននាក់នៅពេលដែលទ្វារប្រទេសបើកវិញភ្លាម។ ដោយឡែកសម្រាប់វិស័យអចលនទ្រព្យវិញនៅពេលនេះគេអាចមើលឃើញថាជនជាតិចិនជាច្រើនកំពុងសម្រុកចូលទៅកាន់ប្រទេសឡាវដើម្បីប្រមូលទិញដីធ្លីជាច្រើនទុកទោះបីជាមិនមានសិទ្ធិកាន់កាប់ដោយផ្ទាល់ក្តីពួកគេភាគច្រើនបានប្រើប្រាស់វិធីសាស្ត្រប្រើភាគីទី៣ដែលជាប្តី ឬប្រពន្ធ ឬដៃគូសហការក្នុងការវិនិយោគទៅលើវិស័យមួយនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content