មកដឹងពីមរតកដឹកនាំរបស់នាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ប្រទេសជប៉ុនរបស់ លោក អាបេ!

អន្តរជាតិ ៖ លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចបានយូរជាងគេរបស់ប្រទេសជប៉ុន ត្រូវបានទទួលស្គាល់ពីភាពល្បីល្បាញក្នុងការដាក់ចេញនូវគោលនយោបាយការបរទេសគាត់ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មុតស្រួច ដែលត្រូវបានគេស្គាល់ជាទូទៅថាជា គោលនយោបាយសេដ្ឋកិច្ច “Abenomics”។

ជាអ្នកដឹកនាំជាតិនិយមបែបអភិរក្សនិយមតាមរយៈការពិពណ៌នាភាគច្រើន លោក Abe វ័យ ៦៧ ឆ្នាំ បានដឹកនាំគណបក្ស Liberal Democratic Party (LDP) ទទួលបានជ័យជម្នះពីរដង អំឡុងពេលការដឹកនាំរបស់លោក។ ជំហរដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីគឺមានរយៈពេលខ្លីជាងមួយឆ្នាំចាប់ពីឆ្នាំ ២០០៦ និងមានភាពចម្រូងចម្រាស។ ប៉ុន្តែលោកបានត្រលប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលលើឆាកនយោបាយក្នុងឆ្នាំ ២០១២ ហើយបានបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០២០ នៅពេលដែលលោកបានលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយសារហេតុផលសុខភាព។

ប្រទេសជប៉ុនស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច នៅពេលលោក អាបេ ចាប់ផ្តើមចូលកាន់អំណាចនៅអាណត្តិទីពីររបស់លោក ហើយគោលនយោបាយសេដ្ឋកិច្ចរបស់លោក – ដែលត្រូវបានបង្កើតឡើងដើម្បីបន្ធូរបន្ថយរូបិយវត្ថុ ការជំរុញសារពើពន្ធ និងកំណែទម្រង់រចនាសម្ព័ន្ធ បានជួយដល់សេដ្ឋកិច្ចឱ្យមានកំណើនឡើងវិញ។

លោក អាបេ ក៏បានជួយដល់សេដ្ឋកិច្ចជប៉ុនងើបឡើងវិញពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិនៅតំបន់ Tohoku កាលពីឆ្នាំ ២០១១ ដែលបានសម្លាប់មនុស្សជិត ២០ ០០០ នាក់ និងនាំឱ្យមានការរលាយនៃរ៉េអាក់ទ័រនុយក្លេអ៊ែរនៅ Fukushima ។ លោកបានលាលែងពីតំណែងនៅឆ្នាំ២០២០ បន្ទាប់ពីការត្រួតពិនិត្យសុខភាពជាច្រើនសប្តាហ៍ ដោយបង្ហាញថា  លោកបានទទួលរងនូវជំងឺរលាកពោះវៀនធំឡើងវិញ។ ជំងឺពោះវៀននេះធ្លាប់ធ្វើនាំឱ្យលោកលាលែងពីតំណែងក្នុងឆ្នាំ ២០០៧ ម្តងរួចទៅហើយ។

តួនាទីនាយករដ្ឋមន្ត្រី អាបេ ត្រូវបានបក្សតែងតាំង លោក Yoshihide Suga កាន់តំណែងជំនួស ប៉ុន្តែលោក អាបេ នៅតែត្រូវបានមើលឃើញថា ជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងឆាកនយោបាយជប៉ុន។

ភាពលេចធ្លោទៅរកការកាន់អំណាច

ជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីការបរទេស Shintaro Abe និងជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Nobusuke Kishi លោក អាបេ ត្រូវបានគេលើកមកនិយាយ លោកគឺប្រសូត្រឡើងអ្នកធ្វើនយោបាយ។ លោក អាបេ ត្រូវបានបោះឆ្នោតជ្រើសរើសជាតំណាងរាស្រ្តជាលើកដំបូងក្នុងឆ្នាំ ១៩៩៣ ហើយនៅឆ្នាំ ២០០៥លោកបានក្លាយជាសមាជិកគណៈរដ្ឋមន្ត្រី នៅពេលនោះ នាយករដ្ឋមន្ត្រី Junichiro Koizumi បានតែងតាំង លោក អាបេ ឱ្យឡើងកាន់តួនាទីដ៏ខ្ពង់ខ្ពស់ជាប្រធានគណៈរដ្ឋមន្ត្រី។ ការឡើងដល់តំណែងកំពូលរបស់លោក អាបេ បានកើតឡើងយ៉ាងឆាប់រហ័ស ខណៈដែលលោកបានក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងឆ្នាំ ២០០៦ ក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។ ប៉ុន្តែរឿងអាស្រូវកើតឡើងជាបន្តបន្ទាប់  រួមទាំង ការបាត់បង់កំណត់ត្រាសោធននិវត្តន៍របស់រដ្ឋាភិបាល ដែល ប៉ះពាល់ដល់ប្រជាជនប្រហែល ៥០ លាន នាក់ ដែលនេះធ្វើឱ្យការគ្រប់គ្រង របស់លោក ជួបនូវផលលំពិបាក។

ការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់បក្ស LDP បានលេចឡើង នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ក្នុងខែកក្កដា ឆ្នាំ ២០០៧ ហើយនៅក្នុងខែកញ្ញានៃឆ្នាំនោះ លោកបានលាលែងពីតំណែង ដោយសារតែជំងឺរលាកពោះវៀនធំ។ ប៉ុន្តែបន្ទាប់មក នៅឆ្នាំ ២០១២ លោក អាបេ បានត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ ដោយនិយាយថា លោកបានជម្នះជំងឺនេះដោយមានជំនួយពីប្រើប្រាស់ថ្នាំពេទ្រ។ ក្រោយមក លោកបានជាប់ឆ្នោតជាថ្មីនៅឆ្នាំ ២០១៤ និង ២០១៧ ដោយក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចបានយូរបំផុតរបស់ប្រទេសជប៉ុន។ ប្រជាប្រិយភាពរបស់ លោក អាបេ មានការប្រែប្រួល ប៉ុន្តែលោកនៅតែមិនប្រឈមបញ្ហាមុខច្រើននោះទេ ដោយសារឥទ្ធិពលរបស់លោកនៅក្នុងបក្ស LDP ដែលបានធ្វើវិសោធនកម្មច្បាប់របស់ខ្លួន ដើម្បីអនុញ្ញាតឱ្យលោកបម្រើអាណត្តិទីបីជាមេដឹកនាំគណបក្ស។

ជាតិនិយមដ៏ចម្រូងចម្រាស

លោក អាបេ ត្រូវបានស្គាល់ថាសម្រាប់ជំហរដ៏ដាច់ខាតរបស់លោកលើ គោលនយោបាយការពារជាតិ និងគោលនយោបាយការបរទេស ហើយបានខិតខំប្រឹងប្រែង ជាយូរមកហើយដើម្បីកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសជប៉ុនក្រោយសង្គ្រាម។ អ្នកអភិរក្សនិយមមើលឃើញថា រដ្ឋធម្មនុញ្ញដែលត្រូវបានព្រាងដោយសហរដ្ឋអាមេរិក – ជាការរំលឹកអំពីការបរាជ័យដ៏អាម៉ាស់របស់កងទ័ពជប៉ុននៅក្នុងសង្គ្រាមលោកលើកទីពីរ។

ទស្សនៈជាតិនិយមរបស់ លោក អាបេ ជារឿយៗ បានបង្កើនភាពតានតឹងជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចឆ្នាំ ២០១៣ របស់លោកទៅកាន់ទីសក្ការបូជា Yasukuni របស់ទីក្រុងតូក្យូ ដែលជាកន្លែងចម្រូងចម្រាសមួយទាក់ទងនឹងរបបយោធានិយមរបស់ប្រទេសជប៉ុនមុន  និងអំឡុងពេលសង្គ្រាមលោកលើកទីពីរ។ ដំណើរទស្សនកិច្ចម្តងហើយម្តងទៀតរបស់ លោក អាបេ  ទៅកាន់ទីសក្ការៈខាងលើក៏បានធ្វើឱ្យក្រុមបក្ខពួកឆ្វេងនិយមនៅក្នុងប្រទេសជប៉ុន ចាត់ទុកវាជាការប៉ុនប៉ងរបស់លោក អាបេ ដើម្បីលាងជម្រះអំពើឃោរឃៅរបស់លោកខាងលិចមកលើជប៉ុន ក្នុងអំឡុងសង្រ្គាម។

នៅឆ្នាំ ២០១៥ លោកបានជំរុញឱ្យមានសិទ្ធិស្វ័យការពារជាសមូហភាព ដែលអនុញ្ញាតឱ្យជប៉ុន ប្រមូលផ្តុំ កងទ័ពនៅក្រៅប្រទេស ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តដែលកំពុងរងការវាយប្រហារ។ ទោះបីជាមានការប្រឆាំងពីប្រទេសជិតខាងរបស់ប្រទេសជប៉ុន និងសូម្បីតែសាធារណជនជប៉ុនក៏ដោយ  ក៏សភារបស់ប្រទេសជប៉ុនបានអនុម័តការផ្លាស់ប្តូរដ៏ចម្រូងចម្រាសនេះ។

គោលដៅធំរបស់ លោក អាបេ ក្នុងការកែប្រែរដ្ឋធម្មនុញ្ញដើម្បីទទួលស្គាល់ជាផ្លូវការនូវ យោធារបស់ប្រទេសជប៉ុន នៅតែមិនបានសម្រេច ហើយនៅតែបន្តជាប្រធានបទដ៏ក្តៅនៅក្នុងប្រទេស។ លោកក៏មិនអាចធានាបាននូវការត្រលប់មកវិញនូវអ្វីដែលជប៉ុនហៅថា ដែនដីភាគខាងជើង ដែលជាខ្សែសង្វាក់នៃកោះជម្លោះនៅភាគខាងជើងនៃខេត្តហុកកៃដូ ដែលត្រូវបានទាមទារដោយជប៉ុន និងរុស្ស៊ី។ ទំនាក់ទំនងរបស់លោក អាបេ ជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចាត់ទុកថា ជាការការពារប្រទេសជប៉ុន ពីការខាតបង់ពន្ធពាណិជ្ជកម្ម ដែលដាក់ចេញដោយសហរដ្ឋអាមេរិក ហើយត្រូវចំណាយប្រាក់បន្ថែមទៀត ដើម្បីគាំទ្រវត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេស។

ការទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ច និងវិបត្តិជំងឺកូវីដ១៩

គោលនយោបាយសេដ្ឋកិច្ចសំខាន់របស់លោក អាបេ ដែលគេស្គាល់ថា Abenomics ត្រូវបានមើលឃើញថាបានជួយសេដ្ឋកិច្ចឱ្យវិលត្រឡប់ទៅរកកំណើនឡើងវិញ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។ នេះរាប់បញ្ចូលទាំងដាក់ចេញនូវអត្រាការប្រាក់រយៈពេលខ្លីអវិជ្ជមាន ដែលធ្វើឱ្យវាកាន់តែទាប សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនក្នុងការខ្ចីប្រាក់ និងចំណាយ ការបង្កើនការចំណាយរបស់រដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដូចជាការបន្ធូរបន្ថយពន្ធ និងកំណែទម្រង់ដែលបញ្ចូលស្ត្រីជាច្រើនបន្ថែមទៀតទៅក្នុងកម្លាំងការងារ និងអនុញ្ញាតឱ្យពលករចំណាកស្រុកជាច្រើន ដើម្បីបន្ធូរបន្ថយសម្ពាធការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់លោក អាបេ បានប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំមួយ នៅពេលដែលប្រទេសនេះបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចម្តងទៀតនៅឆ្នាំ ២០២០។ វិបត្តិនេះ និងការធ្លាក់ចុះផ្សេងទៀតបានចោទជាសំណួរអំពីប្រសិទ្ធភាពនៃវិធីសាស្រ្តរបស់លោក។

ប្រជាប្រិយភាពក្នុងការដឹកនាំរបស់ លោក អាបេ បង្ហាញជាការព្រួយបារម្ភបន្ថែមទៀត ចំពោះការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩។ អ្នករិះគន់ជឿថា យុទ្ធនាការរបស់លោក អាបេ ក្នុងគោលបំណងជំរុញទេសចរណ៍ក្នុងស្រុកបានរួមចំណែកដល់ការរីករាលដាលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ពួកគេក៏និយាយផងដែរនូវថា ការសន្យាផ្សេងទៀតរបស់គោលនយោបាយ Abenomics ដូចជាការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងកម្លាំងការងារ ការដោះស្រាយបក្ខពួកនិយម និងការផ្លាស់ប្តូរវប្បធម៌ការងារមានភាពមិនល្អ – នៅតែមិនអាចឆ្លើយតបទៅនឹងការសន្យា។ នៅឆាកអន្តរជាតិ លោក អាបេ ត្រូវបានគេសរសើរក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំរវាងប្រទេសចំនួន ១១ រួមគ្នា បន្ទាប់ពីការដកខ្លួនភ្លាមៗ ដោយសារ ការគ្រប់គ្រងរបស់ លោក Trump ។

ការលាលែង និងមរណៈភាព

ការប្រកាសលាលែងពីតំណែងរបស់លោក អាបេ កាលពីថ្ងៃទី ២៨ ខែសីហា នាំឱ្យមានការតស៊ូមតិផ្ទៃក្នុង ក្នុងចំណោមបក្ស LDP ព្រោះលោកបដិសេធមិនបញ្ចេញឈ្មោះអ្នកស្នងតំណែង។ នៅទីបំផុត តំណែងលោកត្រូវបានស្នងដោយ លោក Yoshihide Suga ដែលជាអ្នកនយោបាយជើងចាស់ និងជាសមាជិកគណៈរដ្ឋមន្ត្រីយូរមកហើយ។ ប៉ុន្តែលោក អាបេ នៅតែបន្តប្រកាន់យកនយោបាយក្នុងស្រុកនៅក្នុងប្រទេសជប៉ុន បើទោះបីជា លោក Suga ត្រូវបានជំនួសដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Fumio Kishida ក៏ដោយ។

នៅថ្ងៃទី ៨ ខែកក្កដា លោក អាបេ គឺស្ថិតនៅភាគខាងត្បូងទីក្រុង Nara អំឡុងយុទ្ធនាការក្នុងនាមបេក្ខជនឈរឈ្មោះសម្រាប់សភាជាន់ខ្ពស់របស់ប្រទេសជប៉ុន។ លោក អាបេ កំពុងថ្លែងសុន្ទរកថា នៅពេលដែលលោកត្រូវបានបាញ់ប្រហារដោយខ្មាន់កាំភ្លើង – អាយុ ៤១ ឆ្នាំ ដែលត្រូវបានជឿថា ជាអតីតសមាជិកនៃកងកម្លាំងស្វ័យការពារកងទ័ពជើងទឹករបស់ប្រទេសជប៉ុន។ លោក អាបេ បានដឹងខ្លួនបន្តិច ពេលបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែលោកបានស្លាប់ ក្រោយមកដោយសាររបួសរបស់លោក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី