ការត្រឡប់មកវិញនៃនាវាវេស្ទឺដាំ ជាអនុស្សាវរីយ៍ «កម្ពុជា ជាប្រទេសតូច តែបេះដូងធំ»

នាវាវេស្ទឺដាំ (Westerdam) ដែលកាលពីប្រមាណជិត៤ឆ្នាំមុន ត្រូវបានប្រទេសជាច្រើនបដិសេដមិនឱ្យចូលចុះចតដោយសារសង្ស័យមានអ្នកផ្ទុកមេរោគនៃជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបានកម្ពុជាទទួលស្វាគមន៍យ៉ាងកក់ក្ដៅនោះ បានត្រឡប់មកកាន់កម្ពុជាវិញនាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ដោយក្ដីរីករាយថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលនាវា Westerdam បានត្រឡប់មកវិញ ចាប់តាំងពីចូលចតនៅកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២០។ ទាំងអ្នកដំណើរ និងនាវិក​សុទ្ធតែបានទទួលនូវការស្វាគមន៍​ដ៏យ៉ាងពិសេសពីកម្ពុជា។

ឯកឧត្តមបន្តគូសបញ្ជាក់ទៀតថា៖

«ភ្ញៀវថ្ងៃនេះគឺមានចំនួន ១៩៩១នាក់ ហើយតាមរយៈ​ឱកាសនេះ យើងអាចវាយតម្លៃថាការធ្វើដំណើរតាមនាវាចរណ៍ មានភាពវិជ្ជមានខ្ពស់ ដែលជាការបើក​ផ្លូវឱ្យមានការ​ធ្វើដំណើរជាបន្តបន្ទាប់នៅឆ្នាំក្រោយទៀត»។

ឯកឧត្តមរដ្ឋមន្ត្រីបន្តរំលឹកដែរថា៖

« នេះក៏ជាចំណុចមួយដ៏មានសារៈសំខាន់ដែលសម្ដេចតេជោ​បានខិតខំជំរុញធ្វើយ៉ាងណាឱ្យមានការទទួលស្គាល់ថា កម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឱកាសចូលចុះចតនៅកម្ពុជាថ្ងៃនេះ មានភ្ញៀវទេសចរមួយចំនួនបានចុះ​ មកទស្សនាខេត្តព្រះសីហនុ និងមួយចំនួនទៀតបានឆ្លៀតទៅរហូតដល់ខេត្តកែបទៀតផង»។

តាមរយៈសញ្ញាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ថា សកម្មភាពទាក់ទង​នឹងទេសចរណ៍ និងនាវាចរណ៍នេះ គឺមានលក្ខណៈពិសេស ហើយសង្ឃឹមថាក្នុងពេល​អនាគត កម្ពុជានឹងអាចកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលនូវភាពទាក់ទាញយកទេសចរតាមផ្លូវទឹកមកបន្ថែម។ ជាមួយគ្នានេះ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើន ក្រសួងក៏មាននូវយុទ្ធសាស្ត្រ «បង្កើន៥» ដែលកំពុងតែសហការអនុវត្តឱ្យលេចចេញជារូបរាងឡើងផងដែរ។

គួរបញ្ជាក់ថា នាវាវេស្ទឺដាំបានចូលមកកម្ពុជាជាលើកទី២ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងភ្ញៀវចំនួន ១ ៩៩១នាក់ ក្នុងនោះស្រី ១ ០៣២នាក់ និងមានចំនួន៥៤សញ្ជាតិ។ នាវិករបស់នាវាមានចំនួន ៧៨៣នាក់ ក្នុងនោះស្រី ៦៤៨នាក់ និងមាន ៣០សញ្ជាតិខុសៗគ្នា។

ដោយឡែក ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេរួមមាន អាមេរិក កាណាដា និងអូស្ត្រាលី។ មុនមកដល់កម្ពុជា នាវាវេស្ទឺដាំបានចូលចុះចតនៅប្រទេសថៃ ហើយនឹងបន្តទៅកាន់ប្រទេសវៀតណាមបន្ទាប់ពីកម្ពុជាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ