ក្រសួងកសិកម្ម រៀបចំយន្តការផលិតស្រូវចំណីតាមប្រព័ន្ធពូជសុទ្ធ ខណៈកសិករកសាងជម្រើសពូជសុទ្ធ តាមគោលការណ៍សមកាលកម្ម និងសហគមន៍កសិកម្មទំនើប

ភ្នំពេញ៖​​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះបានដឹកនាំប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា លើការរៀបចំយន្តការក្នុងការផលិតស្រូវចំណី តាមប្រព័ន្ធពូជសុទ្ធ ដោយបានណែនាំឱ្យក្រុមការងារត្រូវពិនិត្យលើយន្តការការងារ សំដៅពង្រឹងខ្សែច្រវាក់ទាំងស្រុង តាំងពីការផលិតពូជសុទ្ធ រហូតដល់ការដាំដុះ និងការនាំចេញ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ៖ ត្រូវបង្កើនទំនុកចិត្ត និងជំរុញកសិករឱ្យប្រើប្រាស់ពូជសុទ្ធឱ្យពិតប្រាកដ ដោយផ្តោតសំខាន់លើពូជស្រូវផ្ការំដួលសម្រាប់ពេលបច្ចុប្បន្ន និងជាបន្ទាប់សែនក្រអូប តាមរយៈការអនុវត្តកសិ​កម្មតាមកិច្ចសន្យាឱ្យមានប្រសិទ្ធភាព មានការបង្កើតក្រុមអ្នកផលិតពូជសុទ្ធ និងការកំណត់តម្លៃរួមគ្នា ដើម្បីទទួលយកបានទាំងអស់គ្នា»។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីសម្រេចការងារនេះបាន អំពីកិច្ចសហការល្អរវាងភាគីរដ្ឋ សហគមន៍អ្នកផលិតពូជ និងវិស័យឯកជន ក្នុងការពិនិត្យ និងដោះស្រាយបញ្ហាជាមួយគ្នាយន្តការនេះ ចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហាដែលរាំងស្ទះដល់ការងារស្រូវអង្ករ ដែលជាកសិផលសក្តានុពលសម្រាប់នាំចេញរបស់កម្ពុជា ក្រុមការងារត្រូវពិនិត្យលើយន្តការការងារ សំដៅពង្រឹងខ្សែច្រវាក់ទាំងស្រុង តាំងពីការផលិតពូជសុទ្ធ រហូតដល់ការដាំដុះ និងការនាំចេញ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា  ដោយត្រូវពង្រឹង និងជំរុញប្រព័ន្ធពូជសុទ្ធ បង្កើតក្រុមការងារដែលមានការគិតគូរជាលក្ខណៈបែបសេដ្ឋកិច្ច និងការបង្កើតសហគមន៍ធ្វើពូជទំនើបដើម្បីមានសក្តានុពលអាចពង្រីកពូជ សម្ងួត និងផលិតពូជស្រូវផ្ការំដួលសុទ្ធគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់កសិករ ធ្វើយ៉ាងណាផ្ដល់ផលចំណេញទាំងអស់គ្នា ដោយធានាឱ្យបាននូវនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

ដោយឡែក ស្របនឹងទិសដៅខាងលើ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ បានលើកឡើងបង្ហាញពីគម្រោងការគ្រប់គ្រង និងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពទឹកក្នុងវិស័យកសិកម្ម របស់បណ្តាខេត្តមួយចំនួន និងការកសាងពូជសុទ្ធផ្ការំដួល និងសែនក្រអូបស្របទៅតាមគោលការ​ណ៍សមកាលកម្ម និងសហគមន៍កសិកម្មទំនើប ដើម្បីសម្រាំងបាននូវអង្ករ ដែលមាន​គុណ​ភាព​ខ្ពស់សម្រាប់ពង្រីកការនាំចេញ ទៅកាន់ទីផ្សារថ្មីៗ ។

ការរៀបចំប្រព័ន្ធស្រោចស្រព ស្ទឹងស្វាយចេក ស្ថិតភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ នៅតំបន់អាងទឹកសំខាន់ៗចំនួន ៦ក្នុងឃុំចំនួន១៣ នៅ៥ស្រុក ក្នុងខេត្តបន្ទាយមានជ័យក្នុងគោលបំណង៖ ១-សិក្សាអំពីសក្ដានុពល និងបញ្ហាប្រឈមរបស់សហគមន៍កសិកម្ម ក្នុងតំបន់ស្រោចស្រព ២- សិក្សាពីលទ្ធភាពនៃការសហការគ្នាក្នុងការដោះដូរដីដើម្បីរៀបចំប្រព័ន្ធស្រោចស្រព ការសហការគ្នាតាមគោលការណ៍សមកាលកម្ម និងសហគមន៍កសិកម្មទំនើប។ ៣- ការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួល និងសែនក្រអូប និងការអនុវត្តគោលការ​ណ៍និងបច្ចេកទេសស្រែល្អ។

ជាមួយគ្នានេះ មន្ត្រីកសិកម្ម ឃុំធាយ​ និងឈើកាច់ ស្រុកបាភ្នំ ​និងឃុំក្ដឿងរាយ និងឃុំស៊ាងឃ្វាង ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានចុះប្រជុំផ្សព្វផ្សាយ តាមភូមិស្ដីពី ការកែលម្អប្រព័ន្ធផលិតកម្មដំណាំស្រូវ ដើម្បីឱ្យប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត បង្កើនទិន្នផល និងកើនប្រាក់ចំណូលពីផលិត​កម្មស្រូវ តាមរយៈ បញ្ចូលបច្ចេកវិទ្យាកសិ​កម្ម និងផ្សារភ្ជាប់ពហុតួអង្គពាក់ព័ន្ធ និងពូជស្រូវដែលកំពុងមានទីផ្សារ ចំនួន០២ រួមមាន​ពូជផ្ការំដួល និងសែន​​ក្រអូប០១។

ដោយឡែក មន្ត្រីកសិកម្ម ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ក៏បានរាយការណ៍ពីការចូលរួមសម្របសម្រួលពូជសុទ្ធផ្ការំដួលទៅកាន់កសិករ (២៥-០៥-២០២៤) ចំនួន១៥៨០គីឡូ ដែលមានកសិ​ករចូលរួម១៥គ្រួសារ ផ្ទៃដីចូលរួមសរុប១៨.៥ ហិកតា។

ទន្ទឹមគ្នានេះ ការសម្របសម្រួលទិញពូជស្រូវផ្ការំដួលចំណាត់ថ្នាក់ចុះបញ្ជីពីកសិដ្ឋានផលិតពូជស្រូវ ទួលសំរោង( ២៧-០៥-២០២៤) ក៏មានការ របស់មន្រ្តីកសិកម្មឃុំ ជូនប្រជាកសិករដែលរស់នៅ​ឃុំ​ខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន៥២០គីឡូក្រាម ដែលមានកសិករ៦គ្រួសារធ្វើការការដាំដុះលើផ្ទៃដី ជាង៤ហិកតា ដើម្បីផលិតពូជសុទ្ធផ្គត់ផ្គង់ដល់កសិករ។ នេះជាការបង្ហាញតាមរយៈហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ។

មន្ត្រី​កសិកម្ម​ឃុំស្វាយធំ និងឃុំគ្រួស រួមទាំងភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្ត​ស្វាយរៀង កាលពីថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយពីគោលការណ៍​សំខាន់ៗរបស់កម្មវិធីស្រែល្អ ការប្រើប្រាស់ពូជសុទ្ធ និងការប្រើប្រាស់ជីសរីរាង្គ ដើម្បី​កែលម្អប្រសិទ្ធភាពសេដ្ឋកិច្ច ប្រាក់ចំណេញរបស់កសិករ និងនិរន្តរភាពផលិ​តកម្មដំណាំស្រូវ ឱ្យចូលរួមសហការគ្នាជាក្រុម អនុវត្តផែនការផលិតស្រូវពូជផ្ការំដួល និងសែនក្រអូប។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ក៏បានធ្វើបេសកកម្មទៅឃុំរាំងកេសី និងឃុំធិបតី ខេត្តបាត់ដំបងនៅ ដើម្បីសម្រប​សម្រួលកសិករដើម្បីរៀបចំជាក្រុមដាំដុះសមកាលកម្ម (Synchroni​zation Cultivation) សហគមន៍កសិកម្មទំនើប និងផលិតកម្មស្រូវតាមគោលការណ៍ស្រែល្អ ផ្សារភ្ជាប់មកទីផ្សារ ក្នុងនោះមានការជំរុញការប្រើពូជសុទ្ធ និងការប្រើជីសរីរាង្គ។

​​សូមជម្រាបថា ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​រួម​ជាមួយ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​និង​ដៃគូ​អភិវឌ្ឍន៍​ ​បាន​ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ “​វេទិកា​ស្រូវ​អង្ករ​ប្រកបដោយ​និរន្តរភាព​ (SR​P​)” ​ជា​ផ្លូវការ​។ ​វា​ជា​កម្មវិធី​ដ៏​សំខាន់​មួយ​ដើម្បី​ជំរុញ​ផលិតកម្ម​អង្ករ​ឱ្យ​មាន​ស្តង់​ដារ​ខ្ពស់​ប្រកបដោយ​និរន្តរភាព​ ​ហើយ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​សម្រេច​បាន​នូវ​គោលដៅ ​ដែល​បាន​កំណត់​ចំនួន​ ​១​ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២​០​២​៥៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់