ក្រសួងពាណិជ្ជកម្មចូលរួមពិធីបើកទិវាជាតិលើកកម្ពស់ផលិតផលខ្មែរ ខណៈអ្នកជំនាញរំពឹង​ទទួល​បានលទ្ធផលវិជ្ជមាន

ស្វាយរៀង ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ៩ ខែមេសា កន្លងទៅ បានដឹកនាំប្រតិភូនៃក្រសួងចូលរួមក្នុង ពិធីបើកសម្ពោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦។ ពិធីសម្ពោធនេះផងដែរ បានប្រារព្ធឡើងនៅក្នុងខេត្តស្វាយរៀង ក្រោមប្រធានបទ «រួមគ្នាទិញផលិតផលខ្មែរ បង្កើនការងារ ជូនពលរដ្ឋខ្មែរ»។

ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ក៏បានរំលឹកឡើងផងដែរនូវ​សារលិខិតរបស់សម្ដេចតេជោ ដែលថ្លែងកាលពីថ្ងៃទី៤មេសាកន្លងទៅ។

នៅក្នុងសារលិខិតនោះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធ ជាពិសេសគណៈ​កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការជំរុញផលិតផលក្នុងស្រុក។ រីឯភាគីដែលជាអ្នកផលិតវិញ សម្ដេចតេជោ ក៏បានលើកទឹក​ចិត្តទៅដល់ពួកគេឲ្យមានការផលិតបន្ថែម និងជាពិសេសពង្រឹងនូវគុណភាពរបស់ខ្លួន ដើម្បីភាពសម្បូរបែបនៃទីផ្សារផងដែរ។

ទាក់ទិននិងរឿងនេះ លោកបណ្ឌិត សួង ណយ បានដាក់ក្ដីរំពឹងខ្ពស់ចំពោះវេទិកាជាតិលើកកម្ពស់​ការប្រើប្រាស់ផលិតផលខ្មែរ​ លើកទី៦នេះ។ ការរំពឹងខ្ពស់នេះគឺដោយសារ កម្ពុជាបានខកខានប្រារព្ធវេទិកានេះ កាលពីឆ្នាំកន្លងទៅ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

ម្យ៉ាងទៀត តាមរយៈការផ្សព្វផ្សាយផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ ២០១៧ មកដល់ពេលនេះ ក៏មាន ភាពទូលំទូលាយច្រើនជាងមុន មានការគាំទ្រច្រើនជាងមុន ជាពិសេសមានការចូលរួមពីសំណាក់ អ្នកផលិតក្នុងការដាក់ចូលផលិតផលប្រមាណជា ៥០០ មុខ។

យ៉ាងណាមិញ វេទិកានេះក៏ធ្វើឡើងចំពេលវេលានៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺពេលវេលា ដែលប្រជាជនកម្ពុជាសម្រាកពីការងារ និងជាពេលដែលប្រជាជនចាយលុយផងដែរ។ ដូច្នេះហើយ លោកបណ្ឌិតបានរំពឹងយកព្រឹត្តិការណ៍ប្រពៃណីជាតិនេះទៅផ្សព្វផ្សាយពីផលិតផលខ្មែរដែលកំពុងដាក់តាំងត្រៀបត្រា។

សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ គណៈកម្មាធិការជាតិ​ជំរុញចលនា​ភូមិមួយ ផលិតផលមួយ និង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ​ខេត្ត​ស្វាយរៀង  ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ នៅលើបរិវេណសួនវិមានឯករាជ ខេត្តស្វាយរៀង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម-លោកជំទាវ ឧកញ្ញ៉ា លោក-លោកស្រី មន្រ្តីរាជការនៃក្រសួង ស្ថាប័ន មកពីរាធានី-ខេត្ត សិស្ស និសិត្ស ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។

ក្រៅពីការរៀបចំការតាំងពិពរណ៍ផលិតផលខ្មែរ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត​ផល​​មួយ​​​ក៏មានរៀបចំព្រឹត្តិការណ៍អមជាច្រើនទៀតដូចជា ៖ ការដង្ហែរក្បួនទូងស្គរផ្សព្វផ្សាយ​ផលិតផលសំខាន់ៗ វេទិកាផ្គូរផ្គងអ្នកទិញ-អ្នកលក់  ការប្រគំតន្រ្ដីនៅតាមដងផ្លូវមាត់ព្រែក​កំពង់ចម្លង និងកម្មវិធីកំសាន្តផ្សេងៗទៀត ដែលញុំាងឱ្យទិវាជាតិលើកកម្ពស់ការប្រើប្រាស់​ផលិតផលខ្មែរ ៩ មេសា លើកទី ៦ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងអធិកអធមគួរជាទីមោទនៈ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន