ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការលក់ឥណទានកាបូនដោយដាក់គោលដៅនៅលើតំបន់ការពារធម្មជាតិទាំងអស់ក្នុងប្រទេសកម្ពុជា ខណៈក្រសួងបរិស្ថាន កំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩ លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីគម្រោងរេដបូកសរុបនឹងមានចំនួន ២,៤៦ លានហិកតា (ស្មើនឹង ៣៤,១ ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានអំពីការបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជាលើកទី៦ នៅខេត្តរតនគិរី កាលពីថ្ងៃទី ៣ ខែកញ្ញា ដោយបានគូសបញ្ចាក់ថា ចាប់ពីឆ្នាំ២០១៦ កន្លងមកក្រសួងបរិស្ថានបានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន ៣ រួមមាន គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។

គម្រោងរេដបូក ទាំង ៣ ខាងលើនេះ គ្របដណ្តប់ទៅលើផ្ទៃដីប្រមាណ ១,២៧ លានហិកតា ស្មើនឹង ១៧,៦ ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់ និងបានទទួលថវិកាពីការលក់ឥណទានកាបូនចំនួនប្រមាណ ១១,៦ លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានបែងចែកលើការងារអភិរក្សបរិស្ថាន។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ៖
“បច្ចុប្បន្ននេះ កម្ពុជាបានឈានដល់របត់ថ្មីមួយ ដោយបានទទួលចំណូលពីការអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានកំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩ លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីគម្រោងរេដបូកសរុបនឹងមានចំនួន ២,៤៦ លានហិកតា (ស្មើនឹង ៣៤,១ ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)”
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា ៖
“ការជំរុញឱ្យការលក់ឥណទានកាបូននេះ គឺគោលដៅរបស់យើង ដោយពង្រីកនៅលើតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ព្រោះជាមួយនឹងកត្ដាសុខសន្ដិភាពពេញលេញ និងលទ្ធភាពពេញលេញ ធ្វើឱ្យការអភិរក្សរបស់យើងមានភាពប្រសើរ។ យើងមានឱកាសគ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះ បានធ្វើឱ្យកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន (Carbon Credit) ក្នុងគម្រោងរេដបូក គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service)”
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថាន កំពុងរៀបចំការលក់លឥណទានកាបូននេះ នៅដែនជម្រកសត្វព្រៃសំកុស នៅក្នុងភូមិសាស្រ្ដខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ ក៏កំពុងធ្វើនៅដែនជម្រកសត្វព្រៃមួយចំនួនទៀតដែលកំពុងរកអង្គការដៃគូ ក្នុងនោះមានដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពជាដើម។
កម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ ដោយបានទប់ទល់ជាមួយនឹងយុទ្ធនាការបង្អូចកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងរូបភាពថា កម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក និងបានលើកតម្កើង នូវកិត្យានុភាពជាតិកម្ពុជាលើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន ។
ឯកឧត្តម នេត្រ ភក្រ្ដាបានថ្លែងថា៖
“ខ្ញុំជឿថា តាមរយៈផលចំណូលចេញពីឥណទានកាបូននេះ នឹងធ្វើឱ្យសហគមន៍ និងភាគីពាក់ព័ន្ធនានាមើលឃើញអំពីតម្លៃនៃការថែរក្សាការពារធនធានធម្មជាតិរបស់យើង ដើម្បីជាផលប្រយោជន៍ និងលុបបំបាត់បទល្មើសព្រៃឈើ និងសត្វព្រៃនៅកម្ពុជា ហើយអ្វីដែលក្រសួងបរិស្ថាន និងអង្គការដៃគូកំពុងតែធ្វើនៅក្នុងការជំរុញបន្ថែម គឺដែនជម្រកសត្វព្រៃលំផាត់នៅក្នុងខេត្តរតនគិរី ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច នៅមណ្ឌលគិរី”៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content