ភ្នំពេញ ៖ នៅឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវ៉េ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ- ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១,១៦លានតោន កើនឡើង ៨,២៩% ធៀបនឹង ឆ្នាំ២០២៣ ដែលមានចំនួន ១,០៧លានតោន និងមានអ្នកដំណើរសរុប ចំនួន ១០,៤១ម៉ឺននាក់ ថយចុះ ១៦,៩៨% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ចំនួន ១២,៥៤ម៉ឺននាក់។
នេះបើតាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រសួងបាននិងកំពុងពិភាក្សាលើការរៀបចំផែនការប្រតិបត្តិការនិងថែទាំ (O&M) លើខ្សែផ្លូវដែក ទាំងពីរទិសដែលមានស្រាប់ ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវ៉េ ដើម្បីកែលម្អប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែកខណៈដែលកំពុងចរចារៀបចំកិច្ចព្រមព្រៀងសម្បទានថ្មី។
ទន្ទឹមនេះ ក្រុមហ៊ុនបានទិញរថភ្លើងសម្រាប់ដឹកជញ្ជូន អ្នកដំណើរចំនួន១១គ្រឿង ប្រភេទ DMU ពីប្រទេសជប៉ុន និងបាន ទិញទូរថភ្លើងថ្មីសម្រាប់ដឹកជញ្ជូនទំនិ ញ្ជូនទំនិញចំនួន ២២១គ្រឿង ដែលក្នុង ដំណាក់កាលទី១ បានទទួលរួចវ៉ាល់ចំនួន ៦០គ្រឿង៕