ភ្នំពេញ ៖ សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ដោយសារសំណល់នេះមានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ដែលមានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ។ ដូចនេះ ការទុកដាក់ ឬបោះចោលសំណល់ថ្មពិលមិនបានត្រឹមត្រូវនឹងបង្កឲ្យមានការសាយភាយសារសាធាតុពុលចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សទូទៅ។

តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា សារធាតុពុលដែលបណ្តាលមកពីសំណល់ថ្មពិលនឹងធ្វើឲ្យមនុស្សកើតមានជំងឺជាច្រើនប្រភេទដូចជា ៖
(១) បង្កឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង
(២) បង្កឱ្យខូចប្រព័ន្ធប្រសាទ ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ
(៣) បង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា
(៤) បង្កការរលូតគភ៌ ធ្វើឱ្យទារកកើតមកមិនមានភាពប្រក្រតី
(៥) បង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬទារកក្នុងផ្ទៃ

ក្នុងគោលបំណងទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្សពីផលប៉ះពាល់ ក្រសួងបរិស្ថានបាន និងកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងសំណល់ថ្មពិលនៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោម៉ល និងមណ្ឌល ជីប ម៉ុង បាក់ទូក បុរី ប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ។

ក្រសួងបរិស្ថាននឹងបន្តដាក់ធុងសំណល់ថ្មពិលនៅតាមទីតាំងផ្សេងទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការយកសំណល់ថ្មពិលមករក្សាទុកដាក់ឲ្យបានត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិលលាយលំជាមួយសំណល់ធម្មតា ប្រមូលសំណល់ថ្មពិលយកមកទុកដាក់ឲ្យបានត្រឹមត្រូវ ។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋដែលបានផ្តល់កិច្ចសហការ និងការចូលរួមក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដើម្បីបរិស្ថានយើងគ្មានសំណល់ថ្មពិល។ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះឲ្យបានទូលំទូលាយនៅទូទាំងប្រទេស៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

ចិន និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិប្បនិម្មិត AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 04/09/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការជួញដូរអាវុធរវាង អាល្លឺម៉ង់ ទៅឲ្យអ៊ីស្រាអែល កើនឡើងជិតដល់ ១០០០លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/09/2026
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធលុយដុល្លារដែលមានអាយុកាលជិត ១ សតវត្សរ៍ ប្រឈមហានិភ័យ ខណៈបណ្តាធនាគារកណ្តាលងាកទៅរកទុនបម្រុងថ្មី
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 04/09/2026
នាគារកណ្តាលនៅជុំវិញពិភពលោកកំពុងកែប្រែយុទ្ធសាស្ត្របម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនជាបណ្តើរៗ ដោយកាត់បន្ថយការចាក់គ្រឹះលើប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក (U.S. Treasury bonds)ហើយងាកមកទិញមាសសុទ្ធជំនួសវិញ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content