(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា បច្ចុប្បន្ននេះការចំណាយរបស់រដ្ឋលើប្រាក់បៀវត្សរបស់មន្ត្រីរាជការ មិនមានអ្វីជាការបារម្ភទេ ពោលគឺ មិនលើសពីការកំណត់របស់រដ្ឋឡើយ ខណៈដែលការប្រកាសរើសមន្ត្រីរាជការតែងធ្វើឡើងជារៀងរាល់ឆ្នាំ។
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងសន្និសីទសាព័ត៌មានស្ដីពីសមទ្ធិផលសម្រេចបាន៥ឆ្នាំរបស់ក្រសួងមុខងារសាធារណៈនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលរដ្ឋបានចំណាយកន្លងមកគឺមិនមានអ្វីជាហានិភ័យនោះទេ ដោយប្រាក់បៀវត្សអប្បបរិមារបស់មន្ត្រីរាជការបច្ចុប្បន្នគឺ ១លាន១សែន ៧ម៉ឺនរៀល ដែលសមស្របទៅនឹងលទ្ធភាពរបស់រដ្ឋក៏ដូចជាទំហំការងាររបស់មន្ត្រីរាជការ។ ជាក់ស្ដែង ការចំណាយលើមន្ត្រីរាជការក្នុងឆ្នាំ២០២២ នេះមានសមាមាត្រស្មើនឹង ៤៥,៣% នៃចំណាយចរន្តថវិកាជាតិ ឬស្មើនឹង ៦,៩៧% នៃផលិតផលក្នុងស្រុកសរុប (ផសស)។ ដូច្នេះ បើមើលតាមចំនួនជាក់ស្ដែងនេះគឺមិនមានអ្វីចោទជាបញ្ហានោះទេ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ អំពីការព្យាយាមធ្វើឱ្យមានភាពស្មើគ្នានៃលំហូរចរន្ដសេដ្ឋកិច្ច ដោយមិនឱ្យប្រាក់បៀវត្សមន្ត្រីរាជការខ្ពស់ពេករហូតនាំឱ្យមានឱនភាពសេដ្ឋកិច្ច ឬទាបពេកដែលនាំឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពបំពេញការងារនោះទេ។ ដូច្នេះហើយ បានជាគ្រូបង្រៀននិយាយដោយឡែក មានប្រាក់គាំទ្រផ្សេងៗទៀតដូចជាប្រាក់តំបន់ និងប្រាក់ថែមម៉ោងជាដើម។

បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងអំពីករណីដែលប្រាក់បៀវត្សមន្ត្រីរាជការឡើងខ្ពស់ខ្លាំង ដោយប្រជាជនជំនាន់សង្គមរាស្ត្រនិយមបានដឹងជាទូទៅ ហើយនិយមឱ្យតម្លៃលើការងារជាគ្រូបង្រៀន។ រដ្ឋមិនអាចតំឡើងប្រាក់បៀវត្សមន្ត្រីរាជការខ្ពស់ពេកបានទេ ព្រោះរដ្ឋបានថ្លឹងថ្លែងពីផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចទាំងមូល។ ប្រសិនបើរដ្ឋចេះតែតំឡើងតាមការស្នើរសុំរបស់មន្ត្រីរាជការ នោះវាអាចនឹងលើសពីការកំណត់របស់ផែនការរដ្ឋ ហើយនឹងជះឥទ្ធិផលធំធេងដល់សង្វាក់សេដ្ឋកិច្ចក្នុងផ្ទៃប្រទេស។
គួរបញ្ជាក់ថា មន្ត្រីរាជការសរុបចំនួន ២១១ ០៩៤នាក់ (ស្ត្រី៨៧.៥១៩នាក់ ស្មើនឹង ៤១.៤៦%) ក្នុងនោះថ្នាក់ជាតិចំនួន ៣៨ ២៥០នាក់ ស្មើនឹង ១៨.១២% (ស្រ្តី ១១ ៧៨៦នាក់ ស្មើ នឹង ៣០.៨១%) និងថ្នាក់ក្រោមជាតិចំនួន ១៧២ ៨៤៤នាក់ ស្មើនឹង ៨១.៨៨% (ស្ត្រី៧៥ ៧៣៣នាក់ ស្មើនឹង ៤៣.៨២%) ដែលមានក្របខណ្ឌ “ក” ចំនួន ២៩.១៣% ក្របខណ្ឌ “ខ” ចំនួន ៣៣.៧៨% និងក្របខណ្ឌ “គ” ចំនួន៣ ៧១០%។ នេះបើតាមរបាយការរបស់ក្រសួងមុខងារសាធារណៈកាលពីឆ្នាំ២០១៩កន្លទៅ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content