មុខរបរបំប៉នក្ដាមថ្ម អាចបន្ថែមគុណភាព រសជាតិ និងតម្លៃលក់នៅលើទីផ្សារ

មែនទែនទៅ ក្ដាមថ្ម ជាប្រភេទក្ដាមដែលមានតម្លៃថ្លៃនៅក្នុងទីផ្សាររួចស្រេចទៅហើយ ប៉ុន្តែដោយឡែក សម្រាប់ការផ្គត់ផ្គង់ហាក់នៅមិនទាន់បំពេញតម្រូវការទីផ្សារបានពេញលេញនៅឡើយ ខណៈដែលប្រភពផ្គត់ផ្គង់ក្ដាមថ្មចម្បងបច្ចុប្បន្ននេះ គឺចេញពីប្រជានេសាទតាមបណ្ដាខេត្តជាប់សមុទ្រ។ យ៉ាងណាមិញ ក្ដាមថ្មដែលបានមកពីការនេសាទនៅតែមិនទាន់អាចលក់ក្នុងតម្លៃខ្ពស់បាន ក៏ព្រោះ​តែក្ដាមភាគច្រើនមិនទាន់មានសាច់ច្រើនដូចដែលគេត្រូវការ។ ដោយមើលឃើញពីបញ្ហានេះ យុវជនមួយរូបបានសាកល្បងរៀនពីបច្ចេកទេសក្នុងការបំប៉នក្ដាមថ្មបន្ថែមពីអ្វីដែលប្រជានេសាទរកបានតាមបែបប្រពៃណី។

ថ្វីត្បិតថាត្រូវប្រឈមនឹងបញ្ហាបច្ចេកទេសមួយចំនួន ប៉ុន្តែគិតមកដល់ពេលនេះ អាជីវកម្មបំប៉នក្ដាមថ្មគឺមានដំណើរការទៅយ៉ាងរលូន ជាមួយនឹងការទទួលបានលទ្ធផលគួរជាទីពេញចិត្ត។

បើតាមលោក ឧត្តម ទិត្យា ដែលជាម្ចាស់អាជីវកម្មបំប៉នក្ដាមថ្មភ្នំពេញ បានឱ្យដឹងថា ការបំប៉នឱ្យក្ដាមថ្មមានសាច់ពេញល្អ ត្រូវប្រើពេលប្រមាណ ១សប្ដាហ៍ ហើយក្នុងរយៈពេលនៃការបំប៉ននេះផងដែរ លោកបានរៀបចំដាក់ក្ដាមចូលក្នុងប្រអប់ ដោយឱ្យកូនត្រីជាចំណី និងមានប្រព័ន្ធទឹកប្រៃសិប្បនិម្មិតដូចទៅនឹងទឹកសមុទ្រដែរ។ និយាយជារួមគឺការបំប៉នធ្វើឡើងដោយប្រើប្រាស់បច្ចេកទេសដែលលោកបានរៀនសូត្រមកត្រឹម​ត្រូវ។

ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបានឱ្យដឹងទៀតថា៖

«ក្ដាមថ្មដែលយកពីសមុទ្រមកមានទំហំធំស្រាប់ ប៉ុន្តែមិនសូវមានសាច់ពេញទេ អីចឹងទៅទើបលក់មិនសូវបានថ្លៃ។ ពេលខ្ញុំយកមកបំប៉នគឺធ្វើយ៉ាងណាឱ្យក្ដាមទាំងនោះមានចំណីធម្មជាតិគ្រប់គ្រាន់ ត្រឹមតែ៤-៥ ថ្ងៃគឺមានសាច់ពេញហើយ»។

ដោយសារមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញស្រាប់ផង ក្ដាមថ្មរបស់លោកមានការបញ្ជាទិញច្រើនពីបណ្ដាហាងធំៗ ភោជនីយដ្ឋាន និងអ្នកយកទៅលក់បន្ត។ រីឯតម្លៃវិញក្នុងមួយគីឡូក្រាម គឺចន្លោះពី ១៦ដុល្លារ ទៅ ២៥ដុល្លារ តាមប្រភេទ និងទំហំក្ដាម។

គួរកត់សម្គាល់ថា បច្ចប្បន្ននេះដែរ លោក ឧត្តម ទិត្យា មានកុងត្រាផ្គត់ផ្គង់ក្ដាមថ្មជាប្រចាំទៅកាន់ភោជនីដ្ឋាន ហើយក្រៅពីនោះក៏មានផ្គត់ផ្គង់ទៅកាន់ផ្សារទំនើបមួយចំនួនទៀត ដូចជា ផ្សារម៉ាក្រូជាដើម។ ចំណែកឯការលក់រាយ គឺលោកមិនសូវផ្ដោតសំខាន់នោះទេ។

សម្រាប់គម្រោងទៅថ្ងៃអនាគត លោកចង់សហការជាមួយសហគមន៍ក្នុងការផ្ដល់បច្ចេកទេសចិញ្ចឹមក្ដាមថ្មដល់ពួកគេ។ តាមរយៈបច្ចេកទេសដែលលោកគ្រោងនឹងផ្ដល់ជូនសហគមន៍នឹងធ្វើឱ្យពួកគេមានលទ្ធភាពផ្គត់ផ្គង់ក្ដាមដែលមានសាច់ស្រាប់ ហើយក៏មានន័យថា ពួកគេអាចលក់បន្តក្នុងតម្លៃខ្ពស់ផងដែរ។ ម្យ៉ាងទៀត កសិដ្ឋានរបស់លោកនាពេលបច្ចុប្បន្នក៏មិនទាន់បានផ្គត់ផ្គង់ក្ដាមគ្រប់តាមតម្រូវការទីផ្សារនៅឡើយ ពោលគឺលោកត្រូវពង្រីកការចិញ្ចឹម និងបំប៉នបន្ថែមទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក