ភាគីពាក់ព័ន្ធកំពុងជំរុញថាមពលស្អាតចូលបណ្ដាញអគ្គិសនី សំដៅបន្ថយថ្លៃដើម​ និងទាក់ទាញ​វិនិយោគ​

យោងតាមរបាយការណ៍វិស័យអគ្គិសនីឆ្នាំ២០២១​ បានឱ្យដឹងថា កម្ពុជាមានការផលិតអគ្គិសនីតាមប្រភេទមធ្យោបាយចំនួន៥ប្រភេទគឺ រោងចក្រវារីអគ្គិសនី រោងចក្រដ្យេសែល រោងចក្រប្រើឡចំហាយ ដើរដោយធ្យូងថ្ម រោងចក្រប្រើជីវម៉ាស់ និងរោងចក្រដើរដោយថាមពលព្រះអាទិត្យ។

បើតាមរបាយការណ៍ដដែល គិតត្រឹមឆ្នាំ ២០២១ កម្ពុជាមានរោងចក្រវារីអគ្គិសនីចំនួន ១០កំពុង​ដំណើរការ រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន៣ និងរោងចក្រអគ្គិសនីប្រើប្រាស់​ជីវម៉ាស​ចំនួន៣។ ដោយឡែក ថាមពលស្អាតគឺសំដៅទៅលើប្រភពថាមពលអគ្គិសនីដែលមិនបង្កផលប៉ះពាល់ ឬមានផលប៉ះពាល់តិចតួចទៅដល់សហគមន៍ និងជីវៈចម្រុះ។ ប៉ុន្តែ ប្រភពថាមពលសំខាន់របស់កម្ពុជាបច្ចុប្បន្នគឺបានមកពីរោងចក្រវារីអគ្គិសនី ដែលជាប្រភេទថាមពលកកើតឡើងវិញ។

ថ្វីត្បិតថា វារីអគ្គិសនីជាប្រភពថាមពលកកើតឡើងវិញ ក៏ប៉ុន្តែតិច ឬច្រើនវាបានបង្កការប៉ះពាល់ទៅដល់សហគមន៍មួយក្រុមតូច និងប៉ះពាល់ដល់ជីវៈចម្រុះតាមរយៈការប្ដូរលំហូរទឹក។ ដូច្នេះហើយ ទាំងសង្គមស៊ីវិល និងរដ្ឋាភិបាល កំពុងតែជំរុញនូវថាមពលស្អាតឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលកកើតឡើងវិញ។

បើតាមកញ្ញា ពេជ្រ រតនា ដែលជាប្រធានផ្នែកថាមពលកកើតឡើងវិញនៃកម្មវិធី CAPRED បានឱ្យដឹងថា វិស័យថាមពលនេះគឺជារឿងសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន យើង ប៉ុន្តែអ្វីដែលកាន់តែសំខាន់ទៅទៀតនោះគឺត្រូវធានាពីភាពយូរអង្វែងរបស់ថាមពល។

បើតាមការឱ្យដឹងពីកញ្ញា ថាមពលស្អាត គឺជាការធានាបាននូវ​និរន្តភាពនៃវិស័យថាមពលទាំងមូល។ ជាក់ស្ដែង ជីវម៉ាស់គឺជាវិធីក្នុងការបម្លែងថាមពលអគ្គីសនី ដោយប្រើប្រាស់កាកសំណល់ផ្ទះបាយ ដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន ឬសហគមន៍នោះទេ។

ការប្រើប្រាស់សូឡាដើម្បីចាប់យកថាមពលព្រះអាទិត្យ ក៏រាប់ទុកថាជាប្រភេទថាមពល ស្អាតផង​ដែរ ប៉ុន្តែវិធីបម្លែងថាមពលទាំងពីរនេះនៅមានកម្រិតតូចនៅឡើយ ពោលគឺស្ថិតក្នុង កម្រិតគ្រួសារ និងសហគមន៍ ដែលមិនទាន់អាចផ្គត់ផ្គង់កម្រិតប្រទេសបាន។ ម្យ៉ាងទៀត ថ្វីត្បិតថាកម្ពុជាមានប្រភពថាមពលអគ្គិសនីច្រើនក៏ពិតមែន ប៉ុន្តែកម្ពុជាក៏នៅមានការខ្វះ​ខាតអគ្គិសនីប្រើប្រាស់ក្នុងស្រុកផងដែរ។

យោងតាមទិន្នន័យ​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​(EAC) បាន​បង្ហាញថា កម្ពុ​ជាមាន​អានុភាព​ដំឡើង​ថាមពល​អគ្គិសនី​ទាំង​ប្រភព​អគ្គិសនី​ក្នុងស្រុក និង​នាំចូល​សរុប​ចំនួន ៤ ៤៩៥ ​មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ឆ្នាំ ​២០២២ ​កន្លងទៅ​ដែល ក្នុងនោះ​ប្រភព​អគ្គិសនី​ក្នុងស្រុក​មាន​ចំនួន​ជាង ៣ ៤៦៤ ​មេ​ហ្គា​វ៉ា​ត់​។​

ការនាំចូលភ្លើងអគ្គិសនីពីប្រទេសជិតខាងបែបនេះហើយ ដែលនាំឱ្យតម្លៃភ្លើងអគ្គិសនីក្នុងប្រទេសមានតម្លៃថ្លៃ ហើយដែលវាប៉ះពាល់បន្តទៅដល់ជម្រើសក្នុងការវិនិយោគរបស់វិនិយោគិនបរទេស។ ប៉ុន្តែ ប្រសិនបើកម្ពុជាអាចពង្រឹងនូវការផលិតថាមពលស្អាតបានកាន់តែច្រើន នោះកម្ពុជាអាចនឹង​កាត់បន្ថយ ឬបញ្ឈប់ការទិញថាមពលអគ្គិសនីពីគេតែម្ដង។ 

ទាក់ទិននឹងចំណុចនេះ កញ្ញា ពេជ្រ រតនា បានរៀបរាប់ថា៖

«អ្វីដែលរដ្ឋាភិបាលកំពុងតែដោះស្រាយ​ដូចគ្នាគឺបញ្ហាអគ្គិសនីយើងនៅថ្លៃបើធៀបនឹងប្រទេសជិតខាង។ នៅពេលដែលអគ្គិសនីថ្លៃ វាក៏មាន​បញ្ហា​ប្រឈមដល់សេដ្ឋកិច្ចដូចគ្នា ព្រោះមុននឹងគេចូលមកវិនិយោគ គេច្បាស់ជាត្រូវមើលលើ​តម្លៃអគ្គិសនី ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្មធន់ធ្ងន់ ដែលត្រូវការប្រើប្រាស់ភ្លើង​អគ្គិសនីច្រើន។»

ដំណោះស្រាយសម្រាប់បញ្ហានេះ បើតាមកញ្ញាគឺ ត្រូវផ្ទេរថាមពលស្អាតចូលក្នុងបណ្ដាញអគ្គិសនីឱ្យ បានកាន់តែច្រើន។ 

កញ្ញាបន្តថា៖

«កាលពីមុនយើងមានការផ្ទេរថាមពលចេញពីរោងចក្រវារីអគ្គិសនីច្រើន ប៉ុន្តែពេលនេះ ការប្រើប្រាស់សូឡាមានការកើនឡើង ប៉ុន្តែក៏នៅក្នុងកម្រិតតិចតួចនៅឡើយ។ យ៉ាងណាក៏ដោយ រឿងនេះត្រូវការធ្វើម្ដងមួយជំហានៗ មិនអាចធ្វើបានត្រឹមរយៈពេល១ឆ្នាំ ២ឆ្នាំនោះទេ។»

កញ្ញាបន្តគូសបញ្ជាក់ថា ប្រសិនបើកម្ពុជាអាចសម្រេចបាននូវការប្រើប្រាស់ថាមពលស្អាត ១០០% នោះកម្ពុជានឹងចំណេញទាំងបរិស្ថាន ចំណេញទាំងសេដ្ឋកិច្ច៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)