សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជំរុញឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យជ្រើសរើសនោះទេ គឺត្រូវមានការស្ម័គ្រចិត្ត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលរាជរដ្ឋាភិបាលបានរៀបចំនាពេលនេះ មិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យជ្រើសរើសប្រើប្រាស់សេវានេះទេ ប៉ុន្តែជាការផ្តល់ជម្រើសបន្ថែម និងត្រូវប្រើប្រាស់ដោយមានការស្ម័គ្រចិត្ត។

ការអះអាងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤។ នៅក្នុងកិច្ចពិភាក្សាលើរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា៖ «កិច្ចការងារនេះសំខាន់ណាស់ ធ្វើយ៉ាងណាកុំឱ្យជាន់គ្នាត្រួតស៊ីគ្នា នៅក្នុងយន្តការ នៃការបង្កើតរបស់យើង»។ សម្តេចបានបន្ថែមថា «អ្វីដែលមាននៅក្នុងយន្តការដែលមានស្រាប់ គឺសូមពង្រឹង និងធ្វើការសហការជាមួយគ្នា កិច្ចការទាំងអស់នេះ គឺដើម្បីផ្តល់ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងការដោះស្រាយបញ្ហា ហើយសូមបញ្ជាក់ថា យន្តការថ្មីនេះ ការអនុវត្តគឺមិនមែន ធ្វើឡើងដើម្បីបង្ខិតបង្ខំពលរដ្ឋឱ្យទៅប្រើសេវានេះទេ ប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋរបស់យើង»។

សម្តេចសង្ឃឹមថា យន្តការថ្មីនេះនឹងអាចជួយដល់ប្រជាពលរដ្ឋ ហើយអំពាវនាវឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

ការបង្កើត អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *