មជ្ឈមណ្ឌលនវានុវត្តន៍កូរ៉េ ស្វែងរកកិច្ចសហការអភិវឌ្ឍសួនបច្ចេកវិទ្យានៅកម្ពុជា

ភ្នំពេញ ៖ មជ្ឈមណ្ឌលនវានុវត្តន៍នៃសាធារណរដ្ឋកូរ៉េ កំពុងស្វែងរកកិច្ចសហការដើម្បីអភិវឌ្ឍសួនបច្ចេកវិទ្យានៅកម្ពុជា ស្របពេលកម្ពុជាជំរុញឱ្យកូរ៉េវិនិយោគលើវិស័យបច្ចេកវិទ្យាដែលជាវិស័យសក្តានុពលមួយ។

ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ គណៈប្រតិភូធុរកិច្ចមកពីមជ្ឈមណ្ឌលនវានុវត្តន៍ Gyeongbuk Technopark នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនបច្ចេកវិទ្យានៅកម្ពុជា។

លោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark បានលើកឡើងថា មជ្ឈមណ្ឌលរបស់លោកមានជំនាញលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ហើយដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់អំពីវិស័យអាទិភាពរបស់កម្ពុជាសម្រាប់ការវិនិយោគពីសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសឧស្សាហូបនីយកម្ម ឆ្ពោះទៅការកសាងខឿនសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិទ្យា។

ឯកឧត្តមបានលើកទឹកចិត្តមជ្ឈមណ្ឌល Gyeongbuk Technopark ឱ្យពិចារណាបង្វែរទិសវិនិយោគរបស់កូរ៉េលើវិស័យបច្ចេកវិទ្យាពីប្រទេសមួយចំនួនមកកាន់កម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា ដែលរួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយគាំទ្រធុរកិច្ច និងប្រជាជនវ័យក្មេងដែលចូលចិត្តបច្ចេកវិទ្យា។

ឯកឧត្តមបានបន្ថែមថា៖

«កម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេសប្រើប្រាស់បច្ចេកវិទ្យាទៅជាប្រទេសផលិតបច្ចេកវិទ្យា ហើយយើងស្វាគមន៍កិច្ចសហការដែលអាចបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងប្រទេស និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងផលិតកម្មដែលផ្តោតលើការនាំចេញ»។

លោក Minjae Joung បានបញ្ជាក់ថា ជំនាញរបស់មជ្ឈមណ្ឌល Gyeongbuk Technopark ស្របនឹងអាទិភាពរបស់កម្ពុជា ជាពិសេសបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាបៃតង។ លោកក៏បានចាប់អារម្មណ៍លើកិច្ចសហការក្នុងការបង្កើតមជ្ឈមណ្ឌលផលិត និងពិសោធន៍ឧបករណ៍វេជ្ជសាស្ត្រដើម្បីជំរុញបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ វត្តន៍ ប្តេជ្ញាគាំទ្រគម្រោងវិនិយោគឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកវិនិយោគប្រើប្រាស់យន្តការវិនិយោគផ្លូវការ និងស្វែងរកដៃគូក្នុងស្រុកដែលអាចជឿទុកចិត្តបាន ដោយក្រសួងត្រៀមសហការ និងជួយសម្របសម្រួល។

ឯកឧត្តមបានបន្តលើកឡើងថា៖

«កម្ពុជាអាចជាទីផ្សារតូច ប៉ុន្តែអ្នកវិនិយោគមិនគួរសម្លឹងតែទីផ្សារក្នុងស្រុកទេ។ យើងមានទីផ្សារអាស៊ាន ទីផ្សារក្រោមក្របខ័ណ្ឌ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន រួមទាំងជាមួយប្រទេសចិន កូរ៉េ និងមជ្ឈិមបូព៌ាផងដែរ។ ការទទួលបានព័ត៌មានពិត តាមរយៈយន្តការផ្លូវការមានសារៈសំខាន់សម្រាប់ការសម្រេចចិត្តដែលត្រឹមត្រូវ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកសាធារណរដ្ឋកូរ៉េជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា»។

Gyeongbuk Technopark គឺជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគាំទ្រដល់ការរីកលូតលាស់នៃឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា តាមរយៈការស្រាវជ្រាវ ការអភិវឌ្ឍ និងកិច្ចសហការវវាងវិស័យឯកជន ស្ថាប័នសិក្សាស្រាវជ្រាវ និងទីភ្នាក់ងាររដ្ឋាភិបាល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូនខ្មែរវិនិយោគជាង ៥ លានដុល្លារ បង្កើតរោងចក្រផលិតមី រំពឹងជំនួសផលិតផលនាំចូល

ជំនួញ, ព្រឹត្តិការណ៍

• 29/07/2026

អ្នកវិនិយោគជនជាតិខ្មែរមួយរូបបានបោះទុនជាង ៥ លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតមីនៅខេត្តកំពង់ស្ពឺ ដោយរំពឹងថានឹងជួយបង្កើនការផលិតក្នុងស្រុក និងជំនួសផលិតផលមីនាំចូលពីក្រៅប្រទេស

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន