នៅដើមសប្តាហ៍នេះ តម្លៃប្រេងបានកើនឡើង ខណៈដែល OPEC+ បានសម្រេចចិត្តកាត់បន្ថយទិន្នផលនៅក្នុងខែតុលា។ ប្រេងឆៅ West Texas Intermediate (WTI) បានកើនឡើងដល់ទៅ ៤,១ ភាគរយដែលមានតម្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ស្របពេលដែលអង្គការនៃប្រទេសដែលនាំចេញប្រេង និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី គ្រោងនឹងកាត់បន្ថយការផលិតចំនួន ១០០ ០០០ បារ៉ែលក្នុងមួយថ្ងៃនៅខែក្រោយ។

អារ៉ាប៊ីសាអូឌីតបាននិយាយថា បន្ទាប់ពីកិច្ចប្រជុំក្នុងការយល់ព្រមកាត់បន្ថយការផ្គត់ផ្គង់ពី OPEC+ លើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ ប៉ុន្តែពួកគេក៏នៅតែបន្តសកម្មភាពដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗ។ ចំណែកឯប្រធានការទូតសហភាពអឺរ៉ុប លោក Joseph Borell បានបដិសេធការបន្តឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អឺរ៉ង់ ដែលជាសញ្ញាបង្ហាញថា ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសនេះនឹងមិនទំនងមកទីផ្សារក្នុងពេលឆាប់នេះៗទេ។

ការចែកចាយប្រេង WTI សម្រាប់ខែតុលានឹងកើនឡើង ២,៣ ភាគរយ ពោលគឺកើនឡើងពីតម្លៃ ៨៨,៨៣ ដុល្លារក្នុងមួយបារ៉ែល ទៅដល់ ៩០,៣៩ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯ Brent បានធ្វើការទូទាត់សម្រាប់ខែវិច្ឆិកា ហើយបានកើនឡើង ២,៩ ភាគរយដែលមានតម្លៃ រហូតដល់៩៥,៧៤ ដុល្លារក្នុងមួយបារ៉ែល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content