ក្រុមប្រទេសផលិតប្រេង OPec+ បានយល់ព្រមកាត់បន្ថយការផលិតប្រេងចំនួន​ ២ លានបារ៉ែលក្នុងមួយថ្ងៃ

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា កាលពីថ្ងៃពុធកន្លងទៅនេះ សមាជិកនៃអង្គការ OPec+ ដែលជាក្រុមប្រទេសផលិតប្រេងរួមមានអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានយល់ព្រមកាត់បន្ថយបរិមាណផលិតប្រេងចំនួន​ ២ លានបារ៉ែលក្នុងមួយថ្ងៃ។

ពួកគេមានបំណងចង់រក្សាលំនឹងនៃតម្លៃប្រេង ដែលបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក៏ដូចជាការចុះខ្សោយនៃសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែការសម្រេចចិត្តនេះ បែរជាអាចធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ ដោយមានការរំពឹងទុកថា ប្រទេសទាំងនោះគ្រោងនឹងបូមប្រេងតិច ដែលជាហេតុជំរុញឱ្យតម្លៃប្រេងឡើងថ្លៃវិញក្នុងសប្តាហ៍នេះ។ ​កាលពីថ្ងៃពុធកន្លងទៅនេះ តម្លៃប្រេងឆៅ Brent មួយធុងបានកើនឡើងជិត ២ ភាគរយដែលមានតម្លៃ ៩៣ ដុល្លារក្នុងមួយបារ៉ែល។

ការកាត់បន្ថយទិន្នផលផលិតប្រេងលើកនេះ គឺជាការកាត់បន្ថយដ៏ធំបំផុតចាប់តាំងពីមានវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២០ បើទោះបីជាមានការស្នើសុំពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតឱ្យបូមបន្ថែមទៀតក៏ដោយ។ សេតវិមានអាមេរិក បាន​និយាយ​ថា ប្រធានាធិបតី​អាមេរិក​ លោក ចូ បៃឌិន មានការខកចិត្ត​ចំពោះ​ការ​សម្រេច​ចិត្តមួយនេះ។

ការសម្រេចចិត្តនេះ នឹងនាំមកនូវហានិភ័យនៃការឡើងថ្លៃតម្លៃប្រេង ហើយក៏អាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចផងដែរ ដែលមានបំណងចង់រឹតបន្តឹងប្រាក់ចំណូលប្រេង ឬ កំណត់តម្លៃប្រេងរបស់រុស្ស៊ី។ មួយវិញទៀត តម្លៃប្រេងឡើងខ្ពស់ គឺជាកត្តាមួយដែលជំរុញនៃការឡើងថ្លៃនៃតម្លៃទំនិញប្រើប្រាស់ ជំរុញឱ្យអត្រាអតិផរណាឡើងខ្ពស់ និងបង្កើនភាពតានតឹងផ្នែកនយោបាយផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី