បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា កាលពីថ្ងៃពុធកន្លងទៅនេះ សមាជិកនៃអង្គការ OPec+ ដែលជាក្រុមប្រទេសផលិតប្រេងរួមមានអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានយល់ព្រមកាត់បន្ថយបរិមាណផលិតប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ។

ពួកគេមានបំណងចង់រក្សាលំនឹងនៃតម្លៃប្រេង ដែលបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក៏ដូចជាការចុះខ្សោយនៃសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែការសម្រេចចិត្តនេះ បែរជាអាចធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ ដោយមានការរំពឹងទុកថា ប្រទេសទាំងនោះគ្រោងនឹងបូមប្រេងតិច ដែលជាហេតុជំរុញឱ្យតម្លៃប្រេងឡើងថ្លៃវិញក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃពុធកន្លងទៅនេះ តម្លៃប្រេងឆៅ Brent មួយធុងបានកើនឡើងជិត ២ ភាគរយដែលមានតម្លៃ ៩៣ ដុល្លារក្នុងមួយបារ៉ែល។

ការកាត់បន្ថយទិន្នផលផលិតប្រេងលើកនេះ គឺជាការកាត់បន្ថយដ៏ធំបំផុតចាប់តាំងពីមានវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២០ បើទោះបីជាមានការស្នើសុំពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតឱ្យបូមបន្ថែមទៀតក៏ដោយ។ សេតវិមានអាមេរិក បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន មានការខកចិត្តចំពោះការសម្រេចចិត្តមួយនេះ។
ការសម្រេចចិត្តនេះ នឹងនាំមកនូវហានិភ័យនៃការឡើងថ្លៃតម្លៃប្រេង ហើយក៏អាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចផងដែរ ដែលមានបំណងចង់រឹតបន្តឹងប្រាក់ចំណូលប្រេង ឬ កំណត់តម្លៃប្រេងរបស់រុស្ស៊ី។ មួយវិញទៀត តម្លៃប្រេងឡើងខ្ពស់ គឺជាកត្តាមួយដែលជំរុញនៃការឡើងថ្លៃនៃតម្លៃទំនិញប្រើប្រាស់ ជំរុញឱ្យអត្រាអតិផរណាឡើងខ្ពស់ និងបង្កើនភាពតានតឹងផ្នែកនយោបាយផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចំណូលប្រជាសហគមន៍នេសាទត្រពាំងសង្កែ មានកំណើនខ្ពស់ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/10/2026
ចំណូលរបស់ប្រជាសហគមន៍នេសាទត្រពាំងសង្កែ មានកំណើនខ្ពស់ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

អាមេរិក ព្រមានមេដឹកនាំអ៊ុយក្រែន ឲ្យប្រយ័ត្នពាក្យសម្តី និងការផ្សព្វផ្សាយព័ត៌មានមិនពិត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/10/2026
បរទេស ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ដែលថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធយោធាជាបណ្តោះអាសន្នជាមួយទីក្រុងគៀវ។ កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោក Scott Bessent បានព្រមានធ្ងន់ៗទៅកាន់មេដឹកនាំអ៊ុយក្រែន ឲ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តីដែលថ្លែងសារជាសាធារណៈក្រោយពេលលោក Zelensky

ABA ឈរលេខ ១ ក្នុងចំណោមធនាគារមានទ្រព្យសកម្មច្រើនជាងគេនៅកម្ពុជា តាមការវាយតម្លៃរបស់ SuperBankRatings
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/10/2026
ភ្នំពេញ៖ ធនាគារ ABA ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមធនាគារពាណិជ្ជនៅកម្ពុជាចំនួន៤ ដែលមានទ្រព្យសកម្មលើសពី ៥ ពាន់លានដុល្លារអាម៉េរិក ដោយទទួលបានពិន្ទុ ៤,៥០ លើ ៥ ក្នុងសន្ទស្សន៍វាយតម្លៃធនាគារកម្ពុជា SuperPower Banking Index 2026 របស់ SuperBankRatings ដែលបានចេញផ្សាយលទ្ធផលចុងក្រោយនៅថ្ងៃទី២១





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content